Header Ads

រូបភាពប្លែកៗថតដោយផ្កាយរណប(GOOGLE MAPS) ជា​ច្រើន​បុស្តិ៍ ធ្វើ​អោយ​ប្រជាជនមាន​ចម្ងល់​មែនទែន!

Google Maps ប្រហែលជាឧបករណ៍ដ៏មានសារប្រយោជន៍សម្រាប់ស្រាវជ្រាវពីព័ត៌មានភូមិសាស្រ្ត តែយ៉ាងណា ក្នុងអំឡុងពេលប្រើវាដើម្បីរុករកមើលអ្វីៗលើផែនដី គេក៏បានប្រទះឃើញនូវអ្វីដែលចម្លែកៗជាច្រើនដែលមិនគិតថានឹងអាចមាន ឬទៅរួច។ ជាក់ស្តែងគេបានឃើញរូបថតទាំងនេះនៅក្នុង Google Maps ដែលធ្វើឱ្យមនុស្សជាច្រើនងឿងឆ្ងល់ជាខ្លាំងចំពោះរូបថតទាំងនេះ។

ដានជើងយក្ស

រូបថតដូចដានជើងយក្សនេះស្ថិតនៅភូមិតូចមួយក្បែរតំបន់ Hampshire ប្រទេសអង់គ្លេស ដោយវាមានប្រវែង ៣៧៧ហ្វីត។

រូប Gulliver ត្រូវចងភ្ជាប់នឹងដំបូលអគារ

វាជាទីធ្លាលេងកម្សាន្តរបស់ក្មេងដែលចម្លែកបំផុតក្នុងពិភពលោក។ វាស្ថិតនៅក្រុង Valencia ប្រទេសអេស្ប៉ាញ ដែលរចនាសម្ព័ន្ធគឺដូចទៅនឹងសួនកម្សាន្ត។

ការសងសឹងចំពោះអ្នកជិតខាង

ជម្លោះរវាងអ្នកជិតខាងទាំងពីរចាប់ផ្តើមនៅឆ្នាំ២០០៩ ដែលម្នាក់ក្នុងចំណោមពួកគេបានគិតឃើញនូវគំនិតសងសឹងដ៏ចម្លែកមួយដោយរៀបចំច្រូតកាត់ជាអក្សរ AHOLE នៅក្នុងស្រែជាមួយនិងសញ្ញាព្រួញចង្អុលទៅកាន់ផ្ទះរបស់អ្នកជិតខាងម្នាក់ទៀត។

រូបថតឆ្មាចម្លែក

វាប្រៀបដូចជាឆ្មាចម្លែកមួយមកពីពិភពផ្សេង ហើយវាស្ថិតនៅតំបន់ស្ងួតបំផុតមួយនៅលើផែនដីគឺ វាលខ្សាច់ Atacama ដែលគ្មានភ្លៀងរាប់សតវត្សមកហើយ។

បណ្តុំយន្តហោះ

វាជាសារមន្ទីរអាកាសចរណ៍ (Museum of Aviation) នៅ Belgrade ដែលមានយន្តហោះជាង២០០។

កន្លែងផលិតអំបិលដែលដូចទៅនឹងស្នាដៃសិល្បៈ

នេះជាភូមិតូចមួយនៅ Niger ដែលមានប្រហែល៥០គ្រួសារ។ ការងារចម្បងរបស់ពួកគេគឺយកអំបិលចេញពីស្រះដែលពេញដោយភក់ និងទឹក។

ទង់ជាតិទួរគីនៅក្នុងប្រទេស Cyprus

រូបទង់ជាតិនេះត្រូវបានគូរនៅលើជម្រាលភ្នំ Kyrenia។

UFO

តាមពិតទៅវាជា Futuro House ដែលត្រូវបានរចនាដោយស្ថាបត្យករជនជាតិហ្វាំងឡង់ឈ្មោះ Matti Suuronen នៅក្នុងរដ្ឋតិចសាស់ ក្នុងអំឡុងទសវត្សឆ្នាំ១៩៦០។

ទ្វីបអង់តាកទិក និងទ្វីបអាមេរិកខាងត្បូង

វាជាប្រធានបទនៃការជជែកពិភាក្សា ដោយអ្នកវិទ្យាសាស្រ្តខ្លះជឿថា ការបំបែកទ្វីបទាំងពីរគឺបណ្តាលមកពីអាចម៍ផ្កាយដ៏ធំដែលមកប៉ះនឹងផែនដី។

បុរសបក់ដៃនៅអូស្រ្តាលី

តាមពិតទៅវាជាស្ពានអណ្តែតទឹកសម្រាប់ក្មេងៗ។

ក្តាមយក្ស

រូបភាពក្តាមយក្សនៅក្បែរឆ្នេរ Whitstable ប្រទេសអង់គ្លេសនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលវាត្រូវបានគេផ្សាយតគ្នានៅលើអ៊ិនធឺណេត។

ស្លាកយីហោរបស់ Coca-Cola នៅលើជម្រាលភ្នំមួយនៅក្បែរក្រុង Arica ប្រទេសឈីលី

ស្លាកយីហោនេះត្រូវបានបង្កើតឡើងដើម្បីអបអរខួប១០០ឆ្នាំរបស់កូកាកូឡានៅឆ្នាំ១៩៨៦។

ពីរ៉ាមីតអាថ៌កំបាំងនៅអង់តាកទិក

រូបថតនេះបានក្លាយជាប្រធានបទមួយត្រូវបានគេយកមកជជែកពិភាក្សាក្នុងចំណោមអ្នកសិក្សា។

នាវាកម្សាន្តនៅក្នុងចំណោមអគារខ្ពស់ៗ

តាមពិតទៅ វាជាមជ្ឈមណ្ឌលទិញទំនិញមួយនៅទីក្រុងហុងកុង។

ប្រភព៖ khmerluck

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments