Header Ads

រកឃើញសាកសពនាវាចម្បាំងជប៉ុន និងអាមេរិក ៧ គ្រឿង ក្នុងសង្គ្រាម​លោក​លើក​ទីII ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែនទឹក​ប្រទេស…

ខ្មោចនាវាចម្បាំងជប៉ុន ៥ គ្រឿង និងអាមេរិក ២ គ្រឿង ដែលបានលិច ត្រូវបានរកឃើញនៅខាងក្រៅឆ្នេរសមុទ្រហ្វីលីពីន ជាពិសេសនៅក្នុងខេត្ត Surigao ។ នេះបើតាមក្រុមរុករកក្នុងសមុទ្រជ្រៅដែលផ្តល់មូលនិធិដោយសហស្ថាបនិកសេដ្ឋី Microsoft និង មនុជម្រេប (អ្នកស្រលាញ់មនុស្សជាតិ) Paul Allen បានប្រកាស ។

ក្នុងចំណោម​នាវា ៥ គ្រឿង ដែល​ត្រូវបានរកឃើញ នោះមាននាវាបាញ់គ្រាប់របស់អាមេរិកលើកដំបូង ក្នុងសង្គ្រាមលោកលើកទី២ ។ មុនពេលខួបអនុស្សាវរីយ៍នៃការវាយប្រហាររបស់ជប៉ុន ទៅលើទីក្រុង Pearl Harbor កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១, ខ្សែអាត់វីដេអូក្រោមទឹកដែលត្រូវបានបញ្ចេញ បានបង្ហាញឲ្យឃើញនាវាជាច្រើនគ្រឿង ត្រូវបានរកឃើញនៅក្នុងដែនទឹកហ្វីលីពីន ។

១គ្រឿងក្នុងចំណោមនាវាទាំងនោះ គឺជាប្រភេទ USS Ward ជានាវាពិឃាតបាញ់គ្រាប់លើកដំបូងរបស់អាមេរិក នៅក្នុងសង្គ្រាមកាលពីព្រឹកថ្ងៃវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ស្ថិតនៅខាងក្រៅទីក្រុង Pearl Harbor ។

យោងតាមរបាយការណ៍ជាច្រើន នាវាចម្បាំងរបស់ជប៉ុន ៥ គ្រឿង ក្នុងចំណោម​នាវាកងទ័ពជើងទឹកជប៉ុន បានចូលរួម​ក្នុងសមរភូមិ Surigao Strait កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៤ ។ ក្រុមរុករកបន្ទាប់មក បានឆ្ពោះទៅកាន់ Ormoc Bay ទីកន្លែងដែលគេបានរកឃើញបំណែករបស់នាវាអាមេរិក USS Ward និង USS Cooper ក្នុងជម្រៅទឹក ២៥០ ម៉ែត្រ ។

យោងតាម Kickerdaily នោះប្រធានក្រុមរុករក​លោក Rober Kraft និយាយថា ការលិចលង់នៃនាវាទាំងនោះ គឺជាទីកន្លែងដែលពួកវាត្រូវបានសន្មត់ថាជាមូលដ្ឋានផ្អែកលើកំណត់ត្រាប្រវត្តិសាស្រ្ត ។ «Surigao Strait គឺជាតំបន់រឹតត្បិតខ្លាំងណាស់ ហេតុដូច្នេះ បណ្តាកំណត់ត្រាប្រវត្តិសាស្រ្ត និងរបាយការណ៍ពិតប្រាកដ គឺមានភាពត្រឹមត្រូវ» ។

នាវាទាំងនោះដែលផ្ទុកមនុស្សប្រហែល ៤,០០០ នាក់ ត្រូវបានជឿថា បានលិចក្នុងអំឡុងសមរភូមិ Leyte Gulf ក្នុងខែតុលា ឆ្នាំ១៩៤៤ គឺជានាវាចម្បាំងធំបំផុតក្នុងសង្គ្រាមលោកលើកទី២ ។

នាយកសារមន្ទីរជាតិ លោក Jeremy Barns និយាយថា រដ្ឋាភិបាល​នឹងអភិរក្សបំណែកបាក់បែកនៃនាវាទាំងនេះទុកជាប្រវត្តិសាស្រ្ត ៕

**** អានអត្តបទបន្ថែម៖​ រិះគន់កក្រើក​​​ហ្វេសប៊ុក​ទៀត​ហើយ! ម្តងនេះ កូនក្រមុំក្មេង​ដូច​ជា​ចង់​ផ្អើលៗ…នឹម! (មានវីដេអូ) ****

រឿងរ៉ាវ​ស្នេហា​បុរស​មាន​វ័យ​ចំណាស់ៗ បាន​ប្រពន្ធ​ក្មេងខ្ចី​ល្ហក់ៗ ដែល​ត្រូវបាន​គេ​បង្ហោះ​ឡើងលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ នាពេល​កន្លងទៅ​ ក៏ដូចជា​ថ្មីៗនេះ ជា​លទ្ធផល​ឃើញថា​មនុស្ស​ភាគច្រើន​បាន​បង្ហាញអារម្មណ៍​ពុំ​ពេញចិត្ត​តែម្តង ដោយ​ពួកគេ​ម្នាក់ៗ​សម្តែងនូវការ​អាណិតអាសូរ​ទៅដល់​នារី​ជា​កូនក្រមុំ​ក្មេងៗ​ទាំងនោះ ដែល​ត្រូវបាន​គេ​សន្ម​ត់​ថា នាង​សម្រេច​ជ្រើស​យក «​គូជីវិត​ប្រៀប​ដូច​តា​និង​ចៅ ឬ ឪពុក​និង​កូនស្រី​» បែបនេះ​ឡើង​ដោយ​ការបង្ខំចិត្ត​ប៉ុណ្ណោះ ព្រោះតែ​គ្រួសារ​! ជាជាង​តាម​បំណងប្រាថ្នា​ចង់បាន​របស់​ពួកគេ ។​

តួយ៉ាង ដូចជា​គូស្នេហ៍​១​គូ​នេះ​អីចឹង ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​រិះគន់​យ៉ាងខ្លាំង ព្រោះថា បើ​គេ​សង្កេតមើល​វីដេអូ​នេះ ឃើញថា អាកប្បកិរិយា​របស់​កូនក្រមុំ​ហាក់ដូចជា​បំពេញចិត្ត​សោះឡើយ សម្រាប់​មង្គលការ​រប​ស់​នាង​ជាមួយ​បុរស​វ័យ​ចំណាស់​ម្នាក់​ដែលជា​ស្វាមី ក្នុង​វេលា​ក្រាប​ផ្ទឹម​ចងដៃ​ទាំង​អារម្មណ៍​ហាក់​ផ្អើលៗ​រៀងៗ​ខ្លួន ។​

ទោះយ៉ាងណា សម្រាប់​ពេលនេះ បើ​អង្ករ​ក្លាយជា​បាយ​ទៅហើយ ហេតុនេះ គួរ​ណាស់​យើងទាំងអស់គ្នា​ជូនពរ​អ្នក​ទាំងពីរ​ឲ្យ​ជួបតែ​សុភមង្គល ព្រោះថា យើង​ពុំ​អាច​វាយតម្លៃ​មនុស្ស​ណា​ម្នាក់​តែ​សំបក​ក្រៅ​នោះទេ នៅពេលដែល​យើង​ឃើញ​ទើសភ្នែក​បែបនេះ ៕​

ប្រភព៖ ksn-news

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments