Header Ads

ប្រសាទអង្គរខ្មែរពិតជាអស្ចារ្យណាស់!! លទ្ធផលស្កេន LIDAR ធ្វើឲ្យអ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា​ទីក្រុង​អង្គរ​មិនធម្មតា​ដូច​គេ​ស្មាន​កន្លងមកឡើយ

ប្រសាទអង្គរខ្មែរពិតជាអស្ចារ្យណាស់!! លទ្ធផលស្កេន LIDAR ធ្វើឲ្យអ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា​ទីក្រុង​អង្គរ​មិនធម្មតា​ដូច​គេ​ស្មាន​កន្លងមកឡើយ

ឈិតជឿន ហៅ តាម៉ុក កើតឆ្នាំ ១៩២៦ ​នៅខេត្តតាកែវ ។ តាម៉ុក បានបួសរៀនអស់ជាច្រើនឆ្នាំហើយ បានរៀបការ ជាមួយប្អូនជីដូនមួយ ឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់ ។ ឆ្នាំ ១៩៤៩ តាម៉ុក ធ្វើជាប្រធានឥស្សរៈស្រុក ក្នុងខេត្តតាកែវ។ តាម៉ុក បានចូលជាសមាជិកក្រុមកុម្មុយនីស្តនៅ ឆ្នាំ ១៩៦៣ ។ ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុក ជាលេខាភូមិភាគនិរតី។ នៅខែវិច្ឆិកា​ ឆ្នាំ ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជា។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយមិនដែល មានបំណង ចុះចូលជាមួយរដ្ឋាភិបាលហេងសំរិនទេ។ តាម៉ុក ត្រូវបានចាប់ខ្លួន ដោយកងទ័ពរាជរដ្ធាភិបាលនៅក្បែរព្រំដែនថៃ នៅខែ មីនា ឆ្នាំ១៩៩៩ ហើយដាក់ក្នុងមន្ទីរឃុំឃាំង ។ តាម៉ុក ស្លាប់ដោយសារជំងឺនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០០៦៕

បើ​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រួម​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ ទៅ​តាម​ផ្លូវ​ច្រក​ជាំ​សាងុំា ប្រហែល​ជា​ជាង ១​គីឡូម៉ែត្រ នៅ​ខាង​ស្ដាំ​ដៃ គេ​នឹង​ឃើញ​ផ្លាក​សរសេរ​ដោយ​ដៃ​ថា រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ផ្ទះ​តាម៉ុក។ បន្ទាប់​មក លោក​អ្នក​បត់​ចូល​ទៅ​តាម​ច្រក​នោះ ចំនួន​៣៥០​ម៉ែត្រ​ទៀត នោះ​នឹង​ឃើញ​ផ្ទះ​តាម៉ុក ដែល​ជា​អតីត​សមាជិក​អចិន្ត្រៃយ៍ របស់​គណ​មជ្ឈិម​បក្ស​ខ្មែរ​ក្រហម ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បច្ចុប្បន្ន​គេ​យក​ផ្ទះ​នេះ ធ្វើ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ។

នៅ​ក្នុង​បរិវេណ​ជុំវិញ​ផ្ទះ​របស់​តាម៉ុក ស្ថិត​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ មាន​ផ្ទៃ​ដី​ជិត ២​ហិកតារ។ នៅ​ខាង​ក្រោយ​ផ្ទះ​គាត់ មាន​បឹង​ទំហំ ៤១៧​ហិកតារ ហៅ​បឹង​អន្លង់​វែង ឬ​បឹង​អូរជីក ដែល​ស្គាល់​ថា​ជា​ផ្ទះ និង​ជា​ទីតាំង​ប្រជុំ​កង​ទ័ព​សម្រាប់​រៀបចំ​ផែនការ​វាយ​ប្រយុទ្ធ​ខាង​យោធា​របស់​តាម៉ុក។

បុរស​ពិការ​ជើង​ម្ខាង ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម ឈ្មោះ សាន់ រឿង អាយុ ៥៥​ឆ្នាំ ជា​អ្នក​មើល​ថែ​ទាំ និង​បោស​សំអាត​ផ្ទះ​តាម៉ុក​នោះ បាន​រៀប​រាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដូច្នេះ ៖ «កាល​ពី​ជំនាន់​ខ្មែរ​ក្រហម​កាន់​កាប់ ផ្ទះ​គាត់​ហ្នឹង​កន្លែង​ប្រជុំ គាត់​ប្រជុំ​ពី​រឿង​ការ​ដោះ​ស្រាយ​កង​ទ័ព ឬ​ក៏​ឈាន​ទៅ​វាយ​រដ្ឋាភិបាល​ជំនាន់​នោះ​ណាស់ ហៅ​កង​ទ័ព​ប្រជុំ​ផែនការណ៍​វាយ​តប់​អ៊ីចឹង។ ផ្ទះ​ជំនាន់​មុន​គេ​ស្នាក់​នៅ ឧទាហរណ៍​ថា​មេ​ៗ គេ​មក​ប្រជុំ​អ៊ីចឹង​ទៅ ល្ងាច​ឡើង ឬ​ក៏​យប់​ឡើង​គេ​សម្រាក​ក្នុង​ផ្ទះ​ហ្នឹង»។

បើ​ទោះបី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្តី នៅ​ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្ទះ​តាម៉ុក មាន​សសរ​ផ្ទះ​ជា​ដើម​ឈើ​ធំ​ៗ ទាំង​មូល​ៗ រី​ឯ​ជញ្ជាំង​ឥដ្ឋ​ហាក់​ដូច​ជា​នៅ​រឹងមាំ​នៅ​ឡើយ​នោះ គេ​ពុំ​ឃើញ​មាន​បន្សល់​ទុក​នៅ​របស់​របរ ឬ​វត្ថុ​អ្វី​ដែល​តាម៉ុក​ប្រើប្រាស់​នោះ​ទេ គឺ​មាន​តែ​សំបក​ផ្ទះ​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ នៅ​តាម​ជញ្ជាំង​មាន​តាំង​ផែនទី​ប្រទេស​កម្ពុជា ដែល​គូរ​ដោយ​ដៃ ១​ផ្ទាំង ផ្ទាំង​គំនូរ​សត្វ​ក្នុង​ព្រៃ គំនូរ​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​អង្គរ​វត្ត​ជា​ដើម ដែល​គេ​គូរ​ជាប់​នឹង​ជញ្ជាំង​តែ​ម្ដង។ ត្រង់​ចំណុច​នេះ លោក សាន់ រឿង ដែល​ជា​អ្នក​ថែ​រក្សា​ផ្ទះ​តាម៉ុក បាន​ថ្លែង​ប្រាប់​ថា ៖ «គំនូរ​ប្រាសាទ​ព្រះវិហារ​ហ្នឹង គាត់​គូរ គាត់​ប្រាប់​កង​ទ័ព​គាត់ ប្រាប់​ប្រជា​ពលរដ្ឋ​គាត់ ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គាត់​ថា ប្រាសាទ​ព្រះវិហារ​នេះ​ជា​របស់​ខ្មែរ​យើង បាត់​បង់​អស់​ទៅ​ខ្លះ គេ​ចង់​បាន​តុ​គេ​យក​តុ ក្រោយ​ពី​សមាហរណកម្ម​មក រដ្ឋាភិបាល​មិន​ទាន់​ប្រមូល​យក​ទុក​ក្នុង​សារមន្ទីរ​នោះ ឥឡូវ​បាត់​អស់​រលីង»។

នៅ​ខាង​ក្រៅ​ផ្ទះ​របស់​តាម៉ុក ក្រៅ​អំពី​ដើម​ឈើ​ហូប​ផ្លែ​ដែល​ដាំ​ជា​ជួរ​ៗ យ៉ាង​មាន​សណ្ដាប់​ធ្នាប់​នោះ គេ​ឃើញ​មាន​ឡាន​ចាស់​ទ្រុឌ​ទ្រោម ១​គ្រឿង ដែល​គេ​ចោល​ហាល​ថ្ងៃ​ហាល​ភ្លៀង។ ឡាន​នេះ ដាក់​គេ បំពាក់​ផ្លាក​ថា ឡាន​វិទ្យុ​ផ្សាយ​សំឡេង​របស់ ប៉ុល ពត។ រី​ឯ​នៅ​ចំហៀង​ម្ខាង​ទៀត មាន​ទ្រង់​ដែក​ធំ​១ នោះ​គឺ​ជា​គុក​ដាក់​អ្នក​ទោស​របស់​តាម៉ុក។

ទាក់​ទង​ទៅ​នឹង​ភ្ញៀវ​ទេសចរណ៍ ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្ទះ​តាម៉ុក​នេះ ប្រធាន​ការិយាល័យ​ទេសចរណ៍​ប្រចាំ​ស្រុក​អន្លង់វែង លោក សៀង សុខ​ហេង ដែល​កំពុង​ប្រចាំ​ការ​នៅ​ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្ទះ​តាម៉ុក បាន​ថ្លែង​ថា រយៈ​ពេល ៦​ខែ ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១០ នេះ លោក​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរណ៍ ទាំង​ខ្មែរ និង​បរទេស មក​ទស្សនា​ក្នុង​រមណីយដ្ឋាន​នេះ​កើន​ទ្វេ​ដង។ លោក​ថា ភ្ញៀវ​ទាំង​នោះ​បាន​មក​ពី​គ្រប់​ទិសទី ទាំង​តាម​បណ្ដា​ខេត្ត​នានា និង​ទី​ក្រុង​ភ្នំពេញ រី​ឯ​ភ្ញៀវ​ជន​ជាតិ​បរទេស ក៏​មាន​ច្រើន​គួរ​សម​ដែរ។

អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរ​មានជ័យ លោក ហុក សុវិទ្យា មាន​ប្រសាសន៍​ប្រាប់​ពី​គោល​បំណង​នៃ​ការ​យក​ផ្ទះ​តាម៉ុក​ធ្វើ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ថា ដោយ​សារ​តំបន់​នេះ​ជា​កេរ្តិ៍​ដំណែល ដែល​បាន​បន្សល់​ទុក ជា​ទីតាំង​ចុង​ក្រោយ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ដើម្បី​ប្រែ​ក្លាយ​ចំណុច​ប្រយុទ្ធ​គ្នា​ដ៏​គគុក មក​ក្លាយ​ជា​តំបន់​បៃ​តង។

តាម៉ុក គឺ​ជា​អតីត​សមាជិក​អចិន្ត្រៃយ៍ របស់​គណ​មជ្ឈិម​បក្ស​ខ្មែរ​ក្រហម ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គាត់​ក៏​ជា​មេ​ទ័ព​កំពូល​របស់​ខ្មែរ​ក្រហម ហើយ​តាម៉ុក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិនា ឆ្នាំ​១៩៩៩ បន្ទាប់​មក​គាត់​បាន​ស្លាប់ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០០៦ ហើយ ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​គាត់​យក​មក​បញ្ចុះ​នៅ​វត្ត​ធម្មារាម ឬ​វត្ត​ស្រះ​ឈូក ស្ថិត​នៅ​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់វែង។

អាចារ្យ​វត្ត​ធម្មារាម ឬ​វត្ត​ស្រះ​ឈូក លោក ផាន់ ឆេន វ័យ​៧៧​ឆ្នាំ បាន​ថ្លែង​ថា សូម្បី​តែ​ផ្នូរ​តាម៉ុក​ក្នុង​វត្ត​នេះ ក៏​មាន​អ្នក​ដែល​ស្រឡាញ់​ចូល​ចិត្ត និង​ចង់​ដឹង​ពី​តាម៉ុក បាន​មក​មើល ដោយសារ​តែ​ពួក​គេ​ចង់​ដឹង និង​មាន​អ្នក​ខ្លះ​បាន​អុជ​ធូប​បន់​ស្រន់​សុំ​សេចក្ដី​សុខ​ច្រើន​ដែរ។ដោយ​ឡែក​បរិវេណ​ទី​កន្លែង​បូជា​សព ប៉ុល ពត ដែល​នៅ​តាម​ដង​ផ្លូវ គេ​បាន​ដាក់​ផ្លាក​ថា កន្លែង​ដុត​ខ្មោច ប៉ុល ពត ហើយ​ក្រសួង ឬ​មន្ទីរ​ទេសចរណ៍​នៅ​ពុំ​ទាន់​មាន​ការ​អភិវឌ្ឍ​តំបន់​នោះ​នៅ​ឡើយ។ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ បាន​ឲ្យ​ដឹង​ថា ពួក​គេ​មាន​ជំនឿ​ណាស់ ភាគ​ច្រើន​បាន​មក​បែបន់​សុំ​សេចក្តី​សុខ សុំ​កន្ទុយ​លេខ សុំ​ឲ្យ​រក​ស៊ី​ចំរើន និង​ការ​លក់​ដីធ្លី​របស់​ពួក​គេ​បាន​ដាច់ ជា​ដើម។

ទោះ​ជា​យ៉ាង​ណា ប្រភព​ពី​មន្ត្រី​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​ទាំង ១៤​ចំនុច ក្នុង​នោះ​មាន​ដូច​ជា កន្លែង​ដុត​សព ប៉ុល ពត កន្លែង​កាត់​ទោស ប៉ុល ពត ផ្ទះ ប៉ុល ពត ផ្ទះ តា ម៉ុក កណ្ដាល​លើ​ភ្នំ ផ្ទះ ខៀវ សំផន កន្លែង ស៊ិន សេន ស្លាប់ កន្លែង​កែ​ច្ឆៃ​គ្រាប់​កាំភ្លើង ឃ្លាំង​ដាក់​សម្ភារៈ​ជើង​ភ្នំ ទីតាំង​ការដ្ឋាន​ដឹក​ជញ្ជូន​របស់ តា ម៉ុក បឹង​អូរជីក ផ្ទះ តា ម៉ុក អតីត​មន្ទីរ​ពេទ្យ តា ម៉ុក អតីត​សាលា​បង្រៀន​របស់ តា ម៉ុក និង​ស្ពាន​មួយ​ផង​ដែរ ទាំង​អស់​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ស្រុក​អន្លង់វែង​ទាំង​អស់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments