Header Ads

អីយ៉ាស់!! Miss Universe ប្រទេសហ្គាណា រំអុកសុំលេខទូរស័ព្ទ និងអាសយដ្ឋានរបស់ Lee Minh Ho ពី Miss Universe ប្រទេសកូរ៉េ ក្រោយដឹងថាតារាប្រុសរូបនេះទើបបែកពីសង្សារ

រឿងហេតុមួយដ៏គួរឲ្យចាប់អារម្មណ៍បានកើតឡើង ក្រោយពីបវរកញ្ញាប្រទេសកូរ៉េបានទម្លាយឲ្យដឹងថា បវរកញ្ញាប្រទេសហ្កាណាបានទទូចសុំលេខទូរស័ព្ទ និងអាសយដ្ឋានរបស់តារាសម្ដែងប្រុសល្បី គឺ លោក លី មីនហូ ក្នុងកំឡុងពេលទៅប្រកួតបវរកញ្ញាចក្រវាល (Miss Universe 2017) ។ រឿងនេះបានកើតឡើងនៅពេលដែលបវរកញ្ញាទាំងអស់ត្រូវតំរូវឲ្យបង្កើតចំណងមិត្តភាពពិសេសមួយ ហើយជាចៃដន្្យដែលបវរកញ្ញាប្រទេសកូរ៉េគឺកញ្ញា Cho Se Whee ក៏ត្រូវជួបជាមួយនឹងបវរកញ្ញាប្រទេសហ្កាណា​ កញ្ញា Ruth Quarshie ។ តាមរយៈសារមួយក្នុង Instagram ដែលបានបង្ហោះដោយកញ្ញា Cho Se Whee ពួកនាងមានទំនាក់ទំនងដ៏ល្អមួយ និងបានចែករំលែករឿងផ្ទាល់ខ្លួនទៅវិញទៅមកជាមួយនឹងនាង Ruth Quarshie កំឡុងពេលប្រកួតបវរកញ្ញាចក្រវាលដែលធ្វើឡើងនៅរដ្ឋឡាសវេហ្កាស ឆ្នាំ ២០១៧ នេះ ទៀតផង។

អ្វីដែលធ្វើឲ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើលខ្លាំង គឺពេលដែល Cho Se Whee បានប្រាប់ថា បវរកញ្ញាតំណាងប្រទេសហ្កាណា តែងតែព្យាយាមសុំលេខទូរស័ព្ទ និងអាសយដ្ឋានទំនាក់ទំនងរបស់លោក លី មីនហូ។ ខណៈពេលដែលតារាប្រុសនេះទើបតែប្រកាសចែកផ្លូវគ្នាជាមួយនឹងមិត្តស្រី បវរកញ្ញប្រទេសហ្កាណា ថែមទាំងបានសង្ឃឹមថាខ្លួននឹងអាចមានសំណាងទទួលបានឱកាសនេះទៀតផង។ ក្រោយរឿងនេះបានចែករំលែកនៅលើបណ្ដាញអ៊ីនធើណេត មនុស្សជាច្រើនបានផ្ទុះសំណើចក្អាកក្អាយ ហើយក៏បង្ហាញការចង់ដឹងពីលេខទូរស័ព្ទរបស់ លី មីនហូ ផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments