Header Ads

គួរឲ្យចង់រស់នៅណាស់!! វិចិត្រករ​សាងសង់ផ្ទះ​ក្នុង​ Photoshop ដោយ​ប្រើ​ត្រឹម​វត្ថុប្រចាំថ្ងៃ ដែល​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ចង់​រស់នៅ​ជាមួយ

សិល្បៈគឺពិតជាគួរអោយ​ស្ញប់ស្ញែងណាស់ ជាពិសេសទាក់ទង​នឹង​ការ​បង្កើតថ្មីទាំងអស់ក្នុង​លោក ។ ក្នុង​យុគសម័យឌីជីថល របស់របរ​ជាច្រើន​ត្រូវ​បាន​បង្កើតឡើង ពោរពេញ​ដោយ​ការ​ប្រកួត​ប្រជែង និង​ប៉ិនប្រសព្វ ព្រមជាមួយ​ការច្នៃប្រឌិត​យ៉ាងស្រស់ស្អាត គួរ​ជាទីគយគន់​ ។

សិល្បៈនៃរូបថតដែល​ស្រស់ត្រកាលនេះ គឺជាឧទាហរណ៍ល្អឥតខ្ចោះនៃការរួមបញ្ចូលគ្នានៃទម្រង់សិល្បៈប្រពៃណី និងបច្ចេកវិទ្យាចុងក្រោយបំផុត (Adobe Photoshop)។ សកម្មភាពទាំងនេះ បានបើកឡើងនូវទំព័រសករាជថ្មី នៃឧបករណ៍ទំនើប ការច្នៃប្រឌិត​ដ៏​អស្ចារ្យ និង ការវិវិឌ្ឍន៍​ដ៏ឥតឈប់ឈរនៃបច្ចេកវិទ្យា។

វិចិត្រករ Photoshop ខាងក្រោមនេះ បានផ្តួចផ្តើម​បង្កើត និង ច្នៃឡើង ផ្ទះពីវត្ថុដែលយើង​ជួប​​ជារៀងរាល់ថ្ងៃដូចជា ផ្លែឈើ, ដើមឈើ ជាដើម ។ ពួកវា​មើលទៅស្អាតណាស់ ដែល​ធ្វើអោយ​ចិត្ត​យើង​គ្មាន​ប្រកែកអ្វី​បន្តិច​ ប្រសិនជា​អាច​រស់​នៅ​ក្នុងពួកវា មួយណាក៏បាន ។

ប្រភព៖​ khmerluck

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments