Header Ads

រន្ធត់ណាស់!! បុរសចិនដែលឡើងថត Selfie តាមអាគារខ្ពស់ ទីបំផុតបានភ្លាត់ស្នៀតធ្លាក់ស្លាប់ហើយ (មានវីដេអូ)

បុរសចិនដែលឡើងថត Selfie តាមអាគារខ្ពស់ ទីបំផុតបានភ្លាត់ស្នៀតធ្លាក់ស្លាប់ហើយ

បុរសជនជាតិចិន ដែលមិនខ្លាចខ្ពស់ ហើយតែងឡើងថត Selfie តាមតាមដំបូលអាគារកប់ពពក ត្រូវបានសារពត៌មាននានារាយការណ៍ថា បានបាត់បង់ជីវិតហើយ។

បុរសវ័យ ២៦ឆ្នាំ ដែលគេស្គាល់ឈ្មោះថា Wu Young Ning មានភាពល្បីល្បាញដោយសារតែភាព ក្លាហាន ដ៏គួរឱ្យស្ញើចរបស់គាត់ ដូចជាការដើរនៅតាមគែមនៃដំបូលអាគារខ្ពស់ៗ ឬគ្រាន់តែប្រើដៃតែម្ខាងតោងទៅលើគែមអាគារ ហើយព្រលែងខ្លួនទៅក្នុងលំហ ដែលគួរអោយញញើតបំផុត ទើប ថតរូប ហើយបង្ហោះតាមបណ្តាញសង្គម។

យ៉ាងណាមិញ រូបគេត្រូវបានជឿថា មានរឿងមិនល្អកើតឡើង ដោយសារមួយរយៈចុងក្រោយនេះ បណ្តាញសង្គមរបស់គេមិនមានសកម្មភាពទាល់តែសោះ។

លោក Wu ជាធម្មតាបានផ្តិតទុកនូវរាល់សកម្មភាពដ៏ប្រថុយប្រថានរបស់ខ្លួនជាខ្សែវីដេអូ ដែលគាត់បានបង្ហោះទៅក្នុងបណ្តាញសង្គមចិន Weibo ជាមួយនឹងគណនីឈ្មោះ @Jixian-Yongning ប៉ុន្តែវីដេអូចុងក្រោយបំផុតត្រូវបានបង្ហោះកាលពីថ្ងៃទី៨ ខែវិច្ឆកា ដែលបញ្ឆេះឱ្យមានការរំពឹងទុកដោយប្រិយមិត្តថាគាត់បានស្លាប់។

ទន្ទឹមនឹងនេះ ស្រាប់តែមាននារីម្នាក់អះអាងថា ជាមិត្តស្រីរបស់លោក Wuបានធ្វើការបង្ហោះសារ ថា លោក Wu Young Ning បានលាចាកលោកនេះហើយ។

នាងបញ្ជាក់ថា មិត្តប្រុសរបស់ខ្លួនបានធ្លាក់ពីលើអាគារកប់ពពកមួយស្ថិតក្នុងទីក្រុងឆាងសា កាលពីថ្ងៃទី៨ ខែវិច្ឆកា ហើយសាកសពរបស់គាត់ត្រូវបានរកឃើញនាថ្ងៃបន្ទាប់។

ក្នុងនោះដែរ នារីដដែលនេះក៏បានបង្ហាញវីដេអូមួយបានបង្ហាញពីទិដ្ឋភាពរបស់គាត់ធ្លាក់ចុះពីអាគារមួយខ្នង ដែលវាត្រូវបានផ្តិតបានដោយឧបករណ៍អេឡិចត្រូនិចរបស់គាត់។

ការដែលលោក Wu Young Ning តែងធ្វើសកម្មភាពគ្រោះថា្នក់បែបនេះ ត្រូវបានមិត្តរបស់លោករៀបរាប់ថា គឺដើម្បីរកប្រាក់បន្តិចបន្តួច ទៅបង់ថ្លៃព្យាបាលជំងឺរបស់ម្តាយ។

បន្ថែមពីនេះ រូបគេក៏ត្រូវរៀបការជាមួយមិត្តស្រីក្នុងពេលឆាប់ផងដែរ ប៉ុន្តែបែរជាជួបរឿងអកុសលបែបនេះមុនទៅហើយ ធ្វើអោយគ្រប់គ្នាសល់ត្រឹមតែការ ខូចចិត្ត សោកស្តាយ ប៉ុណ្ណោះ។

ខាងក្រោមនេះជារូបភាពចុងក្រោយ ដែលថតបានមុនពេលដែលលោក Wu Young Ning ធ្លាក់ពីលើអាគារ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments