Header Ads

ស៊ែរដើម្បីបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា!!! ព្យុះទី ២៧ ឈ្មោះ តឹម ប៊ីន (TEMBIN) នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យមាន...

រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០១៧ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះទី២៧ ឈ្មោះ តឹម ប៊ីន (TEMBIN) ដោយបង្កឱ្យមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ពិសេសតាមបណ្តាខេត្តជាប់បណ្តោយព្រំដែនកម្ពុជា-វៀតណាម។ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។

ព្យុះទី ២៧ ឈ្មោះ តឹម ប៊ីន (TEMBIN) នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឱ្យ ៖
- មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ពិសេសបណ្តាខេត្តជាប់បណ្តោយព្រំដែនកម្ពុជា-វៀតណាម ។
- តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ ។
សូមបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments