Header Ads

អ្នកភូមិថាគាត់ល្ងង់ម្ល៉េះ!! យកតាចាស់អនាថាមកនៅជាមួយ ស្រាប់តែ10ឆ្នាំក្រោយមកពេលតានោះស្លាប់បាត់ទៅ ធ្វើអោយគាត់មានលុយរាប់លាន…..

អ្នកភូមិថាគាត់ល្ងង់ម្ល៉េះ!! យកតាចាស់អនាថាមកនៅជាមួយ ស្រាប់តែ10ឆ្នាំក្រោយមកពេលតានោះស្លាប់បាត់ទៅ ធ្វើអោយគាត់មានលុយរាប់លាន…..

ថ្មីៗនេះព័ត៌មានបរទេសមួយបានផ្សាយរឿងរ៉ាវរបស់បុរសម្នាក់ដែលធ្វើអោយគ្រប់គ្នាស្មានមិនដល់… មានភូមិដ៏តូចមួយជាទីជនបទដែលមានបុរសម្នាក់ឈ្មោះថា លីវ អើ បានរស់នៅក្នុងភូមិនោះ រួមទាំងអ្នកភូមិជាច្រើននាក់ទៀតផងដែរ លីវអើ គឺជាកូនកំព្រាម្ដាយឪពុកស្លាប់ចោលតាំងពីនៅតូច ធ្វើអោយគេប៉ះពាលអារម្មណ៍ផ្លូវចិត្តជាខ្លាំង រួមទាំងការមិនបានរៀនសូត្រផង ទើបធ្វើអោយគេមានសត្តិមិនសូវល្អ។អ្នកភូមិនាំគ្នាហៅគេថាអាល្ងង់ ទោះបី លីវអើ ជាមនុស្សសត្តិមិនល្អ តែគេមិនដែលធ្វើបាបនរណានោះទេ គេមានសមត្ថភាពដែលអាចធ្វើកាចញ្ចឹមខ្លួនឯងអោយរស់បាន

ថ្ងៃមួយលិវអើបានដើទៅជួបបុរសវ័យចំណាស់ម្នាក់ដេកអត់បាយនៅកណ្ដាលថ្នល់ គេក៏បានលើកអៀកករយកមកចូលភូមិ អ្នកភូមិនាំគ្នានិយាយថា ” អាល្ងង់លិវអើ ហែងទំនេរណាស់មែនទេបានជាយកមនុស្សអនាថាមកចូលភូមិ លីវអើក៏និយាយថា ” ខ្ញុំឃើញគាត់ដេកអត់បាយគ្មាននរណាខ្វល់ពីគាត់ក៏យកមកម៉ងទៅ ចង់ទុកគាត់ចោលចឹងមែន.? អ្នកភូមិនិយាយថា ” អើចឹងហែងចង់យកមកអោយពួកយើងមើលមែន.? លីវអើ សើចហើយនិយាយថា អត់ទេខ្ញុំយកទៅផ្ទះខ្ញុំតាស់ អ្នកភូមិក៏និយាយថា យីម៉ែរអាថ្លែនរកតែបាយស៊ីខ្លួនឯងមិនចង់បានផងចង់ចញ្ចឹមគេទៀត ចុះបើគាត់មកស្លាប់នៅលើផ្ទះហែង វាមិនពិបាកដល់ហែងទេអី.?

លីវអើ និយាយថា បងប្អូនគួតែយកពេលមកថាអោយខ្ញុំនេះ ហើយដើទៅយកបាយសំឡដែលញាំសល់មកអោយគាត់ពិសាវិញព្រោះគាត់កំពុងហេវខ្លាំងណាស់ ខ្ញុំអត់មានបាយទេ អ្នកភូមិលឺបែបនេះក៏លេងនិយាយ ហើយដើរចេញទៅអស់ក្រោយមកក៏មាននារីក្រមុំ ម្នាក់ដែលជាអ្នកជិតខាងជាមួយ លិវអើ បាននិយាយថា លីវ​អើបើអត់មានបាយអាចមកយកផ្ទះខ្ញុំបាន សំឡខ្ញុំក៏នៅសល់ដែរ លិវអើសប្បាយចិត្តជាខ្លាំងក៏អៀកកអ៊ុំអនាថាយកទៅដាក់ផ្ទះដែលសង់ពីស្បៅងដ៏កំសត់របស់គេអោយសំរាក ហើយរត់ទៅយកបាយសំឡដែលនារីជិតខាងអោយ យកមួយអោយអ៊ុំពិសារ ដ៏ស្អែកឡើងម៉ោង7 នារីម្នាក់នោះបានយកបាយសំឡមកអោយអ៊ុំទៀត ថែមទាំងសួអ៊ុំថា លីវអើគេទៅណាហើយធម្មតាស្មើនេះ គេក្រោកហើយហេតុអ្វីថ្ងៃនេះនៅមិនទានក្រោកទៀត

លោកអ៊ុំក៏ឆ្លើយថា លីវ​អើ គេក្រោកហើយ ថែមទាំងចេញទៅរកអីញាំតាំងពីព្រឹកម្លេះ នាងក៏ចេញទៅវិញ ពេលថ្ងៃរសៀល លីវ​អើ ក៏ត្រលប់មកវិញទាំងដៃរទទេ ហើយឃើញនៅផ្ទះសុទ្ធតែបាយម្ហូប លីវ​អើ សួថាបានមកពីណា អ៊ុំក៏ឆ្លើយថានារីដែលអោយបាយពីម្សិលមិញយកមកអោយទៀត ស្អែកឡើងអ៊ុំប្រុសក៏សម្រេចចិត្តសុំលីវ​អើចេញពីផ្ទះ លិវអើ សួថាអ៊ុំចង់ទៅណា.? អ៊ុំក៏ឆ្លើយថាមិនដឹងទេយប់ណាដេកហ្នឹងចេះតែដើៗទៅអ៊ុំមិនចង់នៅនាំទុកលំបាកដល់ឯងទេ ទោះលិវអើគេជាមនុស្សល្ងង់មានចំណេះដឹងតិចមែន តែគេក៏មានសណ្ដានចិត្តល្អ លីវ​អើ និយាយថាវាមិនពិបាកនោះទេអ៊ុំនៅបានជាគ្នាពីនាក់ខ្ញុំ មានស៊ី ស៊ីជាមួយគ្នា អត់ស៊ីអត់ទាំងអស់គ្នា ចេះវិញយើងធ្វើជាពួកម៉ាក់ស្លាប់រស់វិញមិចដែរ អ៊ុំក៏អូខេហើយរស់នៅជាមួយលិវអើបន្តទៀត

ពួកគេនៅជាមួយគ្នា1-2 – ឈានដល់10 ឆ្នាំកន្លងផុតអាការះរបស់អ៊ុំកាន់តែយ៉ាប់យ៉ឺនខ្លាំង ក្រោយមកអ៊ុំក៏និយាយថា លីវ​អើ យើងនៅជាមួយគ្នា10ឆ្នាំហើយ យើងឈប់ធ្វើជាពួកម៉ាក់នឹងគ្នាប្ដូរមកជាឪពុកនឹងកូនវិញតើបានទេ លិវអើក៏អូខេ ហើយអ៊ុំនិយាយថា លីវ​អើ ពេលពុកស្លាប់ទៅឯងដើចេញពីភូមិទៅភាគខាងកើតចំងាយ1គីឡូម៉ែត្រ ឯងនឹងឃើញដីស្រលះមួយ នឹងមានឈ្មោះពុកនៅទីនោះ ឯងត្រូវយកពុកទៅកប់នៅទីនោះណា លិវអើ ក៏យល់ព្រម 2ថ្ងៃក្រោយមកអ៊ុំក៏បានស្លាប់ធ្វើអោយលិវអើឈឺចាប់យប់សោកបោកខ្លួនអាណិតឪ​ពុក ហើយគេក៏បានទៅសុំលុយខ្លះពីអ្នកភូមិដើម្បីទិញម្ឈូសនឹងសុំអង្វអ្នកភូមិអោយជួយសែងសពទៅដល់ទីនោះនាក់ភូមិក៏នាំគ្នាជួយ ពេលទៅដល់កន្លែងឈ្មោះនោះគេក៏នាំគ្នាជីករណ្ដៅ ស្រាប់តែប្រទះឃើញម្ឈូសមួយ តែគ្មាននរណាហានចូលមើលឡើយ

ភ្លាមនោះលិវអើក៏ចូលមើលមុនគេ ភ្លាមនោះស្រាប់តែឃើញមាសប្រាក់ជាច្រើនមហាសាល នឹងសំបុត្រមួយច្បាប់ដោយសរសេថា “ហេតុអ្វីជាតិនេះខ្ញុំកើតមកអាភ័ព្វម្លេះ មានទ្រព្យសម្បត្តិមហាសាលចាយ10ជាតិក៏មិនអស់ តែបែជាបែកបាកកូនប្រពន្ធ គ្មានភាពកក់ក្ដៅបែបនេះទៅវិញ ដូចឆ្នេះទ្រព្យសម្បត្តិទាំងអស់នេះខ្ញុំសូមទុកប្រគល់អោយអ្នកដែលសាកសម្យ នឹងផ្ដល់ភាពកក់ក្ដៅអោយខ្ញុំ ភ្លាមនោះអ្នកភូមិក៏នាំគ្នាជួយកប់សពលោកអ៊ុំ នឹងសម្រេចចិត្តថាទ្រព្យសម្បត្តិទាំងអស់នេះត្រូវប្រគល់អោយ លីវ​អើ​ទាំងអស់ តែលិវ​អើ គេយកតែពាក់កណ្ដាលសល់ប៉ុន្មានគេក៏បានយកអោយអ្នកភូមិចែកគ្នា ហើយគេយកលុយនោះទៅដណ្ដឹងនារីក្រមុំម្នាក់ដែលធ្លាប់អោយបាយគេញាំជាមួយនឹងលោកអ៊ុំរបស់គេ ចាប់ពីពេលនោះមកភូមិដ៏ក្រក្សត់មួយនេះបានក្លាយជាភូមិដ៏សម្បូហូហ៊ៀ ហើយលិវអើគឺជាអ្នកមានជាងគេបំផុតនៅតំបន់នោះ លិវអើគេតែងតែគោរពបូជាដល់សពរបស់ឪពុកគេជានិច្ចរហូតមកដល់ពេលនេះ។ (អគុណសម្រាប់ការអានអត្ថបទនេះតាំងពីដើមរហូតដល់ចប់)

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments