Header Ads

ហួសចិត្ត!! បុរសម្នាក់ចំណាយលុយ 12,500$ ទិញប្រពន្ធមករៀបការជាមួយ ពេលរស់នៅជាមួយគ្នាបានកូនមួយស្រាប់តែ...(អានបន្ត)

ហួសចិត្ត!! បុរសម្នាក់ចំណាយលុយ 12,000$ ទិញប្រពន្ធមករៀបការជាមួយ ពេលរស់នៅជាមួយគ្នាបានកូនមួយស្រាប់តែ...(អានបន្ត)

ពិតជារឿងរ៉ា​វដែលមិនគួអោយជឿរមែនថាអាចកើតមានពិតមែននៅលើពិភពលោកយើងនេះ នៅពេលដែលបុរសជនជាតិចិនម្នាក់ឈ្មោះ អាឆើង គេជាកូនអ្នកក្រមានឋានៈតូចតាចម្នាក់ តែគ្រួសាគេចង់គេមានប្រពន្ធ ជាមុខជាមាត់ដូចគេដូចឯង តែតើនរណាទៅស្រលាញ់គេ បើគ្រួសាគេមហាសែនរហាម គ្រាន់តែណាត់ជួបស្រីនឹងក៏គ្មានអីជិះទៅផង តើអ្នកណាគេមើលមុខ រហូតថ្ងៃមួយពួកម៉ាករបស់អាឆើង បានមកណែនាំអោយអាឆើងទៅទិញស្រីពីប្រទេសវៀតណាមមករៀការ ដំបូងអាឆើងរាងស្ទាក់ស្ទើ ព្រោះគិតថាប្រហែលជារឿងបោកប្រាស់ គេជឿរថាមិនដែលមានអ្នកណាទិញប្រពន្ធមកទេ តែរឿងនេះវាមានពិតមែន ល្បីថាមានកាធានារ៉ាប់រងទៀតផង អាឆើងឭបែបនេះក៏សម្រេចចិត្តសុំលុយនាក់ផ្ទះ12,500$ មកភ្លាមដើម្បីទិញកូនក្រមុំពីប្រទេសវៀតណាមមករៀបការ

នៅពេលដែលកូនក្រមុំធ្វើដំណើពីប្រទេសវៀតណាមមកដល់ប្រទេសចិនភ្លាម អាឆើង រំភើបលោតក្រឈីងដូចគោស្រាំងទិច ដោយសាកូនក្រមុំស្អាតហួសពីកាស្មាន ធ្វើអោយគេមានក្ដីសុខជាខ្លាំង ហើយស្រលាញ់នាងអស់ពីចិត្ត បន្ទាប់ពីរៀបកាហើយមិត្តគេក៏និយាយថា មិនកើតទេដឹងពួកម៉ាកប្រពន្ធឯងដូចជាមិនស្រួលសោះ គួណាតែទុកដាក់អោយស្រួល ប្រយ័ត្តនាងរត់ទៅវិញ ឬក៏មានអ្នកមកញ៉ែរ អាឆើង ឮបែបនេះក៏យល់ឃើញថាយោបល់ល្អ គេក៏យកប្រពន្ធទៅទុកតែក្នុងផ្ទះអោយធ្វើកាបន្តិចបន្តួចមិនអោយទៅណាឡើយ ទីបំផុតអាឆើងនឹងនាងក៏នៅជាមួយគ្នារហូតបានកូន1 ធ្វើអោយអាឆើងសប្បាយចិត្តបន្តិច ព្រោះគិតថាយ៉ាងណាយើងក៏មានកូនជាមួយគ្នាហើយ នាងច្បាស់ជាមិនរត់ទៅណាទេ ទើបសម្រេចចិត្តបើកផ្លូវអោយនាងអាចដើក្រៅផ្ទះទៅផ្សាជាដើម ដើម្បីបានលំហែកាយ

តែទីបំផុតរឿងរ៉ាវវាកើតឡើងទាល់តែបាន បណ្ដោយប្រពន្ធអោយចេញក្រៅផ្ទះ ដូចប្រលេងខ្លាអោយចូលព្រៃ នៅថ្ងៃមួយប្រពន្ធគេក៏បានសុំទៅទិញបន្លែត្រីសាច់ពីផ្សាមកធ្វើម្ហូប នឹងទិញខោអាវអោយកូនពាក់ ផង តែនាងទៅតាំងពីព្រឹកដល់រសៀលហើយនៅតែមិនទាន់មកវិញទៀត អាឆើងបារម្មណ៍ជាខ្លាំង ក៏ទៅតាមរក សួរគេឯងក៏គ្មាននាក់ណាដឹងឡើយ ទីបំផុតទើបដឹងថានាងបានត្រលប់ទៅប្រទរសវៀតណាមវិញហើយ បន្សល់ទុកត្រឹមអាឆើង នឹងក្មេងប្រុសម្នាក់ដែលកំព្រាម្ដាយ (នេះហើយដូចគេថា លុយមិនអាចទិញអ្វីៗបាន តែមិនអាចទិញស្នែហាបាននោះទេ ក្ដីស្នេហ៍ពិតវាកើតចេញពីមនុស្សពីនាក់ទើបអាចនៅជាមួយគ្នាបាន មិនមែនកើតចេញពីលុយនោះទេ)

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments