Header Ads

ស្ដាប់ហើយរន្ធត់ណាស់!! បុរសម្នាក់ អះអាងធ្លាប់រស់នៅ ភពព្រះអង្គារ និងនិយាយរឿងរ៉ាវ ពីមនុស្ស Alien ស្តាប់

បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់ ដែល​បាន​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ទ័ល​ប្រាជ្ញា តាំង​ពី​កើត​មក បាន​អះអាង​ថា ខ្លួន​ធ្លាប់​បាន​​រស់​នៅ​លើ​ភព​ព្រះអង្គារ មុន​ពេល​កើត​ម្ដង​ទៀត នៅ​លើ​ផែនដី​នេះ។

បុរស​វ័យ ២០ឆ្នាំ ខាង​លើ​មាន​ឈ្មោះ​ថា Boriska Kipriyanovich បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ភ្ញាក់ផ្អើល ចំពោះ​ចំណេះ​ដឹង​របស់​គេ អំពី​អវកាស​ខាង​ក្រៅ​អស់​រយៈពេល ជិត​២០ឆ្នាំ​មក​ហើយ។

ឪពុកម្ដាយ​របស់ Boriska បាន​អះអាង​ថា គេ​អាច​និយាយ​បាន ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​ពេល​កើត ហើយ​ជា​រឿយៗ​តែង​ពិភាក្សា​អំពី​ប្រធានបទ ដែល​ពួកគេ​មិន​ដែល​បង្រៀន​ដល់​គេ ដូចជា អរិយធម៌​របស់​មនុស្ស​ក្រៅ​ភព (Alien) ជាដើម។ កាល​ពី​ក្មេង Boriska បាន​ធ្វើ​ឲ្យ​គ្រូពេទ្យ​ភ្ញាក់ផ្អើល ដោយ​អាច​អាន , សរសេរ​អក្សរ និង គូរ​រូប​បាន​ទៀត​ផង នៅ​អាយុ​ត្រឹមតែ​២ឆ្នាំ​ប៉ុណ្ណោះ។

យ៉ាងណាមិញ Boriska ដែល​មក​ពី​ទីក្រុង Volgograd ប្រទេស​រុស្ស៊ី បាន​អះអាង​ថា ខ្លួន​ធ្លាប់​រស់នៅ​លើ​ភព​ព្រះអង្គារ ដែល​ទទួល​រង​ការ​បំផ្លិចបំផ្លាញ ដោយសារ​សង្គ្រាម និង​មហន្តរាយ​នុយក្លេអ៊ែរ កាល​ពី​អតីតកាល។ ជាមួយ​គ្នា​នេះ​ដែរ គេ​និយាយ​ថា ប្រជាជន​ដើម​កំណើត​នៃ​ភព​ព្រះអង្គារ (Martian) មាន​កម្ពស់​ប្រហែល ៣,៧ម៉ែត្រ និង​កំពុង​រស់នៅ​ក្រោម​ដី នៃ​ភព​ព្រះអង្គារ​នោះ ហើយ​ដក​ដង្ហើម​ដោយ​ស្រូប​យក​កាបូន​ឌីអុកស៊ីត។

បើ​យោង​តាម Boriska បាន​ឲ្យ​ដឹង​ថា ពួក Martian មាន​ជីវិត​អមត ហើយ​បញ្ឈប់​ភាព​ចាស់​ជរា នៅ​អាយុ​៣៥ឆ្នាំ។ ពួកគេ​មាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ខ្ពស់ និង​មាន​សមត្ថភាព​ធ្វើ​ដំណើរ​ឆ្លង​ដែន​រវាង​ផ្កាយ ឬ​ប្រព័ន្ធ​ភព​ទៀត​ផង។

តែ​មិន​ប៉ុណ្ណោះ Boriska បាន​ពន្យល់​ថា Martian មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ជនជាតិ​អេហ្ស៊ីប​បុរាណ នៅ​លើ​ផែនដី​នេះ។ Boriska បាន​បន្ថែម​ថា ជីវិត​នៅ​លើ​ផែនដី​នឹង​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​រូប​ចម្លាក់ Great Sphinx នៅ​ក្នុង​ទីក្រុង Giza ប្រទេស​អេហ្ស៊ីប ត្រូវ​បាន​ដោះ​សោ និង​បើក​គ្រឿងយន្ត ដែល​លាក់​នៅ​ក្រោយ​ត្រចៀក​នៃ​រូប​ចម្លាក់​នោះ៕

អត្តបទល្អៗបន្ថែម៖ បុរសចិត្តស្លុយម្នាក់! ស្ទើរតែត្រូវរថភ្លើងបុកស្លាប់ ដោយសារថតរូបselfie (មានវីដេអូ)

ផ្អែកទៅតាមសារព័ត៌មាន daily mail ដែលបានធ្វើការចុះផ្សាយពី បុរសម្នាក់មានសំណាងនៅរស់មានជីវិតបន្ទាប់ពីគាត់ត្រូវរថភ្លើងបុកពេញមួយទំហឹង ក្នុងពេលដែលគាត់ព្យាយាមថតវីដេអូ រថភ្លើងនៅពីក្រោយខ្នងរបស់គាត់។

បុរសចិត្តឆៅ ដែលហ៊ានប្រថុយជីវិតដើម្បីតែថតវីដេអូលេងរូប​នេះមានឈ្មោះថា Shiva រស់នៅទីក្រុង ​Hyderabad ប្រទេសឥណ្ឌា។ ក្នុងវីដេអូគេបានឃើញថា បុរសម្នាក់បានឈរនៅពីមុខរថភ្លើងដែលកំពុង តែធ្វើដំណើរមកយ៉ាងលឿន ហើយគាត់បានព្យាយាមថតវីដេអូជាមួយរថភ្លើងនោះធ្វើប្រងើយ។

ដោយមិនបានពិនិត្យមើលគំលាតចម្ងាយពីរថភ្លើងនិងដៃរបស់គាត់ឲ្យបានត្រឹមត្រូវ គាត់ត្រូវបានរថភ្លើងនោះបុក និងបោកផ្ទុបទៅដីយ៉ាងដំណំ។

សូមប្រិយមិត្តប្រុងប្រយ័ត្នឲ្យបានខ្ពស់មុនពេលសម្រេចចិត្តថតរូប ឬថតវីដេអូនៅកន្លែងណាមួយ ព្រោះថាពេលខ្លះដើម្បីរូបថតមួយសន្លឹកវាអាចបង្កជាគ្រោះថ្នាក់ដល់ជីវិតលោកអ្នក៕

ទស្សនាវីដេអូ ខាងក្រោមនេះ :

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments