Header Ads

នារីម្នាក់ហេតុតែចង់ស្អាត!! ខំរត់ទៅពុតធ្មេញ តែចុងក្រោយជួបរឿងនឹកស្មានមិនដល់

ការពុតធ្មេញគឺជាជម្រើសមួយសម្រាប់អ្នកមានបញ្ហាធ្មេញដុះមកមិនត្រង់ស្អាត ឬដុះមកមិនសមនឹងទម្រង់មុខរបស់ពួកគេ។ សេវាកម្មនេះអ្នកអាចស្វែងរកបានគ្រប់គ្លីនិចពេទ្យធ្មេញ ដែលនៅជិតអ្នក តែសូមបញ្ជាក់ថាគុណភាពនៃ សេវាកម្មនេះគឺមានកម្រិតខុសៗគ្នាដែរ​អាស្រ័យទៅលើតាមបទពិសោធ និងជំនាញរបស់ផ្សេងៗគ្នាតាមគ្លីនិចនីមួយៗ។ អ្នកខ្លះពេញចិត្តជាមួយនឹងសេវាកម្មនេះ តែក៏មានដែរអ្នកទទួលបានលិទ្ធផលខកចិត្តជាមួយនឹងសេវាកម្មនេះ។

ជាក់ស្តែងស្ត្រីជនជាតិម៉ាឡេស៊ីមានម្នាក់បានឲ្យដឹងថា គ្លីនិកធ្មេញមួយកន្លែងក្នុងទីក្រុង Ampang ប្រទេសម៉ាឡេស៊ីបានធ្វើឲ្យ ឫសធ្មេញល្អៗបានខូច ព្រោះគ្លីនិចនេះគ្មានវិជ្ជាជិវៈត្រឹមត្រូវ។ តាមរយៈបណ្តាញសង្គមរបស់នាងបានឲ្យដឹងថា មុនដំបូងនាងបានទៅពុតធ្មេញនៅគ្លីនិចខាងលើ តែដល់ពេលត្រូវយកដង្កៀបចេញហើយ គ្លីនិកនោះនៅមិចយកកង្កៀបនេះចេញបានទេ ព្រោះពេលនាងទៅដល់គ្លីនិកបានបិតទ្វាររហូត។ ការខកខាននេះបានអូសបន្លាយអស់រយៈពេលជាច្រើនខែ ហើយក្រោយមកធ្មេញរបស់នាងក៏បានឈឺ។ ពេលធ្មេញរបស់នាងចាប់ផ្តើមឈឺ គ្លីនិកខាងលើបានសម្រេចព្យាបាល ហើយព្យាបាលចុះព្យាបាលឡើង ធ្មេញរបស់នាងនៅតែឈឺខ្លាំងឡើងៗ។ ដោយទ្រាំមិនបាននាងទៅរកគ្លីនិក ដែលមានជំនាញត្រឹមត្រូវមួយទើបបានដឹង គ្លីនិកចាស់នោះបានធ្វើឲ្យមានមេរោគជាច្រើននៅក្នុងជើងធ្មេញរ​បស់នាង និងបានបង្កឲ្យឫសធ្មេញល្អៗរបស់បានខូចខាត។ នាងពិតជាខឹងខ្លាំងណាស់ ហើយនាងបានផ្តាំផ្ញើរថាធ្មេញជាវត្ថុសំខាន់សម្រាប់មនុស្សម្នាក់ៗ ដូចនេះត្រូវជ្រើសរើសគ្លីនិកឲ្យបានត្រឹមត្រូវសម្រាប់ថែទាំ និងព្យាបាលធ្មេញរបស់អ្នក៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments