Header Ads

ក្មេងស្រីម្នាក់បំបែកឯកត្តកម្មដែលមានរោមនៅលើមុខវែងជាងគេ ពេលនេះស្រាប់តែបាត់រោមអស់ពីលើមុខដោយសារតែ…

ក្មេងស្រីម្នាក់បំបែកឯកត្តកម្មដែលមានរោមនៅលើមុខវែងជាងគេ ពេលនេះស្រាប់តែបាត់រោមអស់ពីលើមុខដោយសារតែ…

បរទេស ៖ វាមិនមែនជារឿងងាយនោះទេនៅពេលដែលនរណាម្នាក់ដែលមានជម្ងឺចម្លែកហើយ អាចវិលមកសភាពធម្មតាវិញដូចមនុស្សទូទៅនោះ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយនូវករណីក្មេងស្រីដែលមានរោមនៅលើមុខវែងជាងគេបំផុតលើកូន ពេលនេះបែរជាអាចក្លាយមកជាសភាពធម្មតាដូចមនុស្សទូទៅ។ Natthot ជាក្មេងស្រីវ័យ១៧ឆ្នាំ នាងជាអ្នកដែលត្រូវបានជាប់នៅក្នុងកំណត់ត្រាពិភព​លោកជាមនុស្សដែលមានរោមនៅលើមុខវែងជាងគេបង្អស់។

ការដែលកើតបែបនេះគឺដោយសារតែមានជម្ងឺកង្វះនូវក្រូម៉ូសូម អ្នកដែលមានជម្ងឺនេះមានប្រហែលជា៥០នាក់ប៉ុណ្ណោះទូទាំងពិភពលោក។ តែក្នុងកំឡុងពេលប៉ុន្មានថ្ងៃនេះក្មេងស្រី Natthot នេះបានបង្ហោះរូបនៅលើបណ្តាញសង្គមដោយមិនមានរោមនៅលើមុខ ធ្វើអោយមានការភ្ញាក់ផ្អើលមែនទែន។ បុរសជាឪពុករបស់ក្មេងស្រីបានចេញមុខបកស្រាយថាកូនរបស់គាត់មិនមែនបាត់រោមលើមុខដោយសារតែការព្យាបាលនោះទេ តែនាងបាត់រោមនៅលើមុខដោយសារ​តែកោរវាចេញតែប៉ុណ្ណោះ។ គ្រូពេទ្យបានពន្យល់ថាជម្ងឺមួយនេះអោយព្យាបាលបានតាមរយៈការព្យាបាលឡាស៊ែរ តែវាអាចមានផលប៉ះពាល់ដល់អ្នកជម្ងឺ៕

**** អានអត្តបទបន្ថែម៖​ ក្មេងស្រីចម្លែក !!! ពេទ្យថាស្លាប់ហើយ តែចៅអធិកាវត្តមិនព្រមបូជាព្រះថានាងមិនទាន់ស្លាប់ ****

វីដេអូមួយបានបង្ហោះចូលទៅក្នុងហ្វេសប៊ុកបានធ្វើអោយប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបង្កជាចម្ងល់ជាច្រើនដែលក្មេងស្រីតូចម្នាក់បានស្លាប់បាត់ទៅហើយ បើតាមការអះអាងរបស់គ្រូពេទ្យ តែលោកគ្រូចៅអធិកាវត្តថាក្មេងនេះមិនទាន់ស្លាប់ និងមិនព្រមបូជាទុកនៅទីមច្ឆាសិនរងចាំ៤ ថ្ងៃអោយក្មេងស្រីនេះដឹងខ្លួនវិញ។ បើតាមការអោយដឹងពីវីដេអូនោះគឺ ក្មេងស្រីនេះបានស្លាប់បាត់ទៅហើយបើតាមការអះអាងរបស់គ្រូពេទ្យប៉ុន្តែសភាពរាងកាយរបស់នាងនៅធម្មតាដូចជាក្មេងស្រីម្នាក់កំពុងតែដេកលក់ ដោយសាច់ឈាមមិនមានរឹងអ្វីនោះឡើយ។ នេះជារឿងចម្លែកមួយដែលបើតាមជំនឿអរូបិយនោះ ប្រហែលជាគេអះអាងថា នាងអាចថាភ្លឹកក៏ថាបាន។

តាមការរៀបរាប់ពីប្រភពពីមានបានអោយដឹងថា « ម្ដាយឱពុកក្រកខ្សត់២នាក់ប្ដីប្រពន្ទ័ អង្គុយយំសោកបោកខ្លួនអោបសពកូនស្រីរបស់ខ្លួននៅនឹងមច្ជាដុតខ្មោចក្នុងវត្តពោធ៍ក្នុងសង្កាត់រតនះ ក្រុងបាត់ដំបង ៤ថ្ងៃមកហេីយបន្ទប់ពីមន្ដ្រីពេទ្យអះអាងថាកុមារីនេះបានស្លាប់បាត់បង់អាយុជីវិតហេីយតែខាងព្រះចៅអធិការវត្តមិនអោយយកសពកុមារីនោះទៅបូជាទេ ?ថាកុមារីនោះមិនទាន់ស្លាប់នៅទឿយទេ?ក្មេងដេកលក់ដៃជេីងនៅទន់ បេីកុមារីនោះស្លាប់ដៃជេីងរីងនឹងធំក្លិនស្អុយតែកុមារីនេះនៅទន់មិនស្អុយទេ!!សូមជាយោបល់?

ត្បិតតែនេះជារឿងចម្លែកក៏ពិតមែន តើវាតែងកើតមានឡើងជាញឹកញាប់ ដោយមនុស្សស្លាប់ជាច្រើនថ្ងៃអាចរស់ឡើងវិញ ដោយសារភ្លឹក ឬក៏មិនអាចរស់ឡើងវិញក្រោយរងចាំអស់ជាច្រើនថ្ងៃ។ តែយ៉ាងណាក៏សូមជូនពរអោយក្មេងស្រីម្នាក់នេះអាចដឹងខ្លួនឡើងវិញផងចុះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments