Header Ads

គួរធ្វើដូចម្តេច ? បើទំនាក់​ទំនង​ និង មនោស​ញ្ចេតនា​ស្នេហា រង្គោះរង្គើ

គួរធ្វើដូចម្តេច ? បើទំនាក់​ទំនង​ និង មនោស​ញ្ចេតនា​ស្នេហា រង្គោះរង្គើ

រាល់​ទំនាក់ទំនង​ស្នេហា និង ជីវិត​អា​ពា​ហ៌​ពិ​ពា​ហ៌​តែងតែមាន​ភាព រីករាយ​ខ្លះរង្គោះរង្គើ​ខ្លះ និង តានតឹង​ខ្លះ ពីព្រោះ​ពេលវេលា​បានធ្វើឱ្យ​មានការ​ប្រែប្រួល​ជាពិសេស​ទំនាក់ទំនង​ផ្លូវភេទ​ក៏បាន​ប្រែប្រួល និង ថមថយ ទៅតាម​នោះដែរ ។ តើ​គួរ​កែខៃ​ដូចម្តេច ?​

ខាងក្រោម​នេះ​ជា​ចំណុច​ដែល​គួរ​អនុវត្ត និង សាង​ទំនាក់ទំនង​មនោសញ្ចេតនា​ឱ្យ​ប្រសើរ​ឡើងវិញ ៖

១ – បង្កើន​ភាពស្និទ្ធស្នាល

​ការ​ប៉ះ​រាងកាយ​និង​ថ្នាក់ថ្នម​រាងកាយ គឺជា​ភាពស្និទ្ធស្នាល​មួយ​ក្នុង​ការរក្សា​ទំនាក់ទំនង​អ្នក​ទាំងពីរ ។ ការ​ប៉ះ​និង នៅ​ជិតស្និទ្ធ​នឹង​គ្នាច្រើន​ក៏​ប្រៀបដូចជា​ម៉ាស៊ីន​ដែល​ត្រូវការ​សាំង​ដើម្បី​ដំណើរការ​ទៅមុខ​ដូច្នោះ​ដែរ ។ ដៃគូ​ខ្លះ​ខ្វះ​ការ​ថ្នាក់ថ្នម​រាងកាយ​ជាមុន​ជាពិសេស​នៅពេល​គេ​មានបំណង​ចង់​រួមភេទ ​។ ការ​ថើប និង បបោសអង្អែល គឺជា​រឿង​ចាំបាច់ និង កម្លាំង​ជម្រុញ​មួយ​ផងដែរ ដែល​ធ្វើឱ្យ​អារម្មណ៍​ប្រសើរឡើង ។

២ – កែប្រែ​ជីវិត​ផ្លូវភេទ

នៅពេល​រសជាតិ និង ដំណាក់កាល​ក្រេបទឹក​ឃ្មុំ​បាន​រសាយ​ទៅតាម​ពេលវេលា ជីវិត​ផ្លូវភេទ​នៃ​គូស្នេហ៍​មួយ ចំនួន​ក៏​រសាយ​ទៅតាម​នោះដែរ គឺ​វា​មិនមាន​ភាព​ល្អូក​ល្អី​ន និង ស្និទ្ធស្នាល​ដូច​មុន​នោះទេ ។ នេះ​ជា​ពេល​មួយ​ដែល​អ្នក​ត្រូវ​គិតគូ​និង​ជួសជុល​ឡើងវិញ​ហើយ ។ អ្នក​ត្រូវ​គិតពី​ឥរិយាបថ​ថ្មី គំនិត​ថ្មី​នៃ​ជីវិត​ស្នេហា និង លើកទឹកចិត្ត​ផ្តល់​កម្លាំងចិត្ត និង រក្សា​មនោសញ្ចេតនា​ឡើងវិញ ប្រសិនបើ​ខុស​អ្វីមួយ​អ្នក​ត្រូវ​កែខៃ​ចំណុច​នោះ​ភ្លាមៗ កុំ​ទុក​វា​ចោល ។

៣ – លៃ​ពេលវេលា​សម្រាប់​គ្នា​ទៅវិញទៅមក​

ចូរ​កុំ​ធ្លាក់​ក្នុង​អន្លង់​ជា​ជនរងគ្រោះ​នៃ​ការបាក់​ទឹកចិត្ត​រឿង​មនោសញ្ចេតនា ។ ទំនាក់ទំនង គឺជា​រឿង​សំខាន់ អ្នក​ត្រូវ​គិត​នឹង​លៃ​ពេលវេលា​ខ្លះ​សម្រាប់​ដៃគូ​ស្នេហា​របស់​អ្នក ។ ត្រូវ​បង្ករ​បរិយាកាស និង ឱកាស​ពិសេសៗ អបអរ និង រំលឹក​ថ្ងៃ​ពិសេសៗ​របស់​អ្នក​ទាំងពីរ និង បំពេញ​កាតព្វកិច្ច​ក្នុង​គ្រួសារ ទទួលខុសត្រូវ​ការងា​រ​ក្នុងផ្ទះ និង អ្វីៗ​មួយចំនួនទៀត​ដែល​ចាំ​បាច់ និង សំខាន់​សម្រាប់​គ្រួសារ សូម្បីតែ​ការដាំ​ស្ល ក៏​អ្នក​ទាំងពីរ​អាចធ្វើ​ការ​ចំអិន​ជាមួយគ្នា​បាន​ផងដែរ ។​

៤ – ធ្វើដំណើរ​កំសាន្ត

ការធ្វើដំណើរ​កំសាន្ត​អាចអនុវត្ត​ទៅបាន​ដូចជា​ការធ្វើដំណើរ​កំសាន្ត​ទៅ​រម្យ​នី​យ​ដ្ឋា​ន និង កន្លែង​កំសាន្ត​ផ្សេងៗ ដែល​ជួយ​ធ្វើឱ្យ​ស្រស់ស្រាយ​នូវ​អារម្មណ៍ និង សុខភាព​អ្នក​ទាំងពីរ ។ ការធ្វើដំណើរ​កំសាន្ត វា​មិនចាំបាច់​ត្រូវ​ទៅ​កន្លែង​ណា​ដែល​ពិសេស ឆ្ងាយ និង កម្មវិធី​ធំដុំ​អ្វី​នោះទេ តែ​ត្រូវ​ចាំ​ថា​អ្នក​ត្រូវ​បង្ករ​បរិយាកាស​បែប​រ៉ូ​ម៉េ​នទី​ក គឺ​ត្រឹមតែ​ពីរ​នាក់​ក៏បាន ។​

៥ – ស​សើរ​គ្នា​ទៅវិញទៅមក

ការសរសើរ​ដៃគូ​ស្នេហា​របស់​អ្នក​ចំពោះ​អ្វីដែល​អ្នក​ចូលចិត្ត​អំពី​គាត់​នោះ​គឺជា​រឿង​សំខាន់​ក្នុង​ជីវិត​អា​ពា​ហ៌​ពិ​ពា​ហ៌ និង​រិត​ចំណង​មនោសញ្ចេតនា​បានយូរ​អង្វែង ។ អ្នក​ក៏ត្រូវ​បង្ករ​បរិយាកាស​និយាយ​រឿង​កំប្លែង និង​ធ្វើឱ្យ​បរិយាកាស​សប្បាយរីករាយ និង ត្រូវ​ដឹង​នូវ​អ្វី​ដែលជា​ចំណង់​ចំណូលចិត្ត​ដែល​ដៃគូ​អ្នកត្រូវការ​។​

៦ – ត្រូវ​រៀន​ស្វែងយល់​ពីគ្នា

អ្នក​មិនត្រូវ​គិតពី​អាយុ កម្រិតវប្បធម៌ និង ភាពខុសគ្នា​នូវ​គម្លាត​រវាង​អ្នក​ទាំងពីរ​នោះទេ ហើយក៏​មិន​គិតពី រយៈពេល​យូរ ឬក៏​ខ្លី​ដែល​អ្នក​ទាំងពីរ​បានរួម​រស់​ជាមួយគ្នា​នោះដែរ ។ អ្នក​ត្រូវឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក និង​ស្វែងយល់​ពីគ្នា​បន្ថែម​នូវ​អ្វីដែល​ដៃគូ​ត្រូវការ ព្រោះ​ពេលវេលា​កន្លងទៅ​អាចធ្វើឱ្យ​មនុស្ស​ប្រែប្រួល​ខ្លះ​ខុសពី​មុន ទៅតាម​កត្តា​សង្គម​និង​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន ដូច្នេះ​អ្នក​ត្រូវ​សម្រប​តាម និង ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​ឱ្យបាន​ជិត​ស្និ​ទ្ធិ ៕

ប្រភព៖ khmerluck

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments