Header Ads

អុញនោះ!! ថៃ កាត់​ទោស​បុរស​ម្នាក់​ជាប់​គុក​ជាង​ ១​ម៉ឺន​ឆ្នាំព្រេាះមូលហេតុនឹកស្មានមិនដល់….

អុញនោះ!! ថៃ កាត់​ទោស​បុរស​ម្នាក់​ជាប់​គុក​ជាង​ ១​ម៉ឺន​ឆ្នាំព្រេាះមូលហេតុនឹកស្មានមិនដល់….

តុលាការ​ថៃ​បាន​កាត់​ទោស​បុរស​ម្នាក់​ឱ្យ​ជាប់​គុក​១៣២៧៥​ឆ្នាំ ​ពី​បទ​បោក​ប្រាស់​លុយ​ប្រជា​ពលរដ្ឋ​ជាង​២​ពាន់​នាក់ ​សរុប​អស់​ជាង​១៧​លាន​ដុល្លារ​អាមេរិក។

បុរស​ដែល​ជាប់​គុក​នោះ​ឈ្មោះ​ថា Phudit Kittitradilok ​។ ​តុលាការ​ថៃ ​បាន​ចោទ​បុរស​ម្នាក់​នេះ​ពី​បទ​រួម​គំនិត​ជា​ដៃ​គូ​ផ្សេង​ទៀត ​ដើម្បី​បង្កើត​ជា​កម្មវិធី​មួយ​ឱ្យ​ប្រជាជន​ថៃ​ធ្វើ​ជំនួញ​ដូចជា​ការ​ថែ​រក្សា​សម្រស់ អចលនទ្រព្យ ​និង​ការ​នាំ​ចេញ​ចូល​ជា​ដើម។ ដោយ​កម្មវិធី​នោះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ថៃ​ជឿជាក់​ជា​ខ្លាំង ​និង​បាន​នាំ​គ្នា​ដាក់​លុយ ​ដើម្បី​ចូល​ជា​ការ​វិនិយោគ ​ជា​ថ្នូរ​នឹង​ការ​បាន​ប្រាក់​រាប់​លាន​បាត​មក​វិញ។

ជា​អកុសល​គ្រប់​យ៉ាង​ជា​ការ​បោកប្រាស់​ប៉ុណ្ណោះ ​ដោយ​ប៉ូលិស​រក​ឃើញ​ថា​ការ​បង្កើត​កម្មវិធី​របស់​ Phudit ​បាន​បោក​ប្រជាជន​ចំនួន ២៦៥៣​នាក់​ឯ​ណោះ។ ​ចំនួន​ដ៏​ច្រើន​លើសលុប​នេះ ​ធ្វើ​ឱ្យ​តុលាការ​ព្រហ្មទណ្ឌ​បាន​កាត់​ទោស​រូបគេ​ឱ្យ​ជាប់​គុក​៥​ឆ្នាំ​ក្នុង​១​ករណី​ឬ​៥​ឆ្នាំ​ក្នុង​ការ​បោក​ប្រាស់​ប្រជាជន​១​នាក់។ សរុប​ជា​រួម​ទៅ រូបគេ​ត្រូវ​ជាប់​គុក​ចំនួន​១៣២៧៥​ឆ្នាំ​ឯ​ណោះ។

ដោយសារ​ជនល្មើស​រូបនេះ​សារភាព​កំហុស តុលាការ​ថៃ​ក៏​បន្ថយទោស​ពាក់កណ្ដាល​វិញ គឺ​នៅសល់​ត្រឹម​៦៦៧៣​ឆ្នាំ និង​៦​ខែ​។ ជា​សំណាង Phudit ត្រូវអនុវត្ត​ទោស​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ ព្រោះ​ក្រមព្រហ្មទណ្ឌ​ថៃ​កំណត់​ថា ទោស​អតិបរមា​សម្រាប់​បទល្មើស​ទាំងឡាយ គឺ​១០​ឆ្នាំ​៕

**** អានអត្តបទបន្ថែម៖ ចាំមេចោរ “រ៉ាស្មាច់” អត់? កំពូលមេចោរកក្រើកទីក្រុងភ្នំពេញ សាហាវអស់ទាស់ ដោយសារមានវត្ថុទាំងនេះ ****

វត្ថុតាងទាំងអស់នេះ មាន កូនក្រកញី-ឈ្មោល កន្សែងយ័ន បាតជើងឪពុកម្ដាយ កាំភ្លើងខ្លីមានបំពង់ផ្ទប់សម្លេង គ្រាប់បែក ជាកម្មសិទ្ធិរបស់មេក្លោងចាប់ជំរិតមនុស្សទារប្រាក់ដ៏ល្បីល្បាញ ឈ្មោះ សោម ណារ៉ា ហៅ សុខ ណារ៉ា ហៅ រ៉ឆស្មាច់ ហៅរ៉ាអូស្ត្រាលី និង កាន់លិខិតឆ្លងដែនថៃឈ្មោះ សុខ គីត ដែលម្ចាស់វាយល់ថាជាវត្ថុស័ក្តិសិទ្ធអាចការពារខ្លួនអោយរួចផុតពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច ។

រា៉ស្មាច់ ចាប់ចំរឹត៩ ករណី សំរេចទាំង៩ បានទឹកប្រាក់សរុបជាង ២ លានដុល្លារអាមេរិក បើគិតពេលនោះធៀបលុយបច្ចុប្បន្ន ដូច២០លានអញ្ចឹង។តែដោយសាររ៉ាស្មាច់សាងបាបច្រើនពេកវត្ថុស័ក្តិសិទ្ធទាំងនេះមិនអាចជួយបានទេ ។កាលព័ទ្ធបាញ់រ៉ាស្មាច់ប្រើកំលាំងប៉ូលីសនឹងប៉េអឹមជាង៣០០នាក់ហើយក្នុងកាបូបមានគ្រាប់បែកពេញខ្លួន!រួមទាំងកាំភ្លើងខ្លីពណ៍សដែរជាសំណប់ចិត្តរបស់រ៉ាស្មាច់ផងដែរ ស្នូរគ្រាប់កាំភ្លើងអាកា៤៧។

បានលាន់លឺអង្រួនរាត្រីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០០០ វេលាម៉ោង ៤ៈ២០ នាទី ទៀបភ្លឺនៅភូមិឬស្សី ក្បែស្ពានដែកស្ទឹងមានជ័យ ពេលនោះហើយគឺជាពេលដែរសោមណារ៉ា ហៅ សុខណារ៉ា ហៅរ៉ាអូស្រ្តាលី (រ៉ាស្មាច់) បានត្រូវកំលាំងpoliceនឹងpmបាញ់ស្លាប់នៅកន្លែង!តែបើតាមលឺគេនិយាយពេលដែលកងកំលាំងចុះចាប់គឺគាត់បានដឹងមុនគាត់បានត្រៀមខ្លួនរួចជាស្រាច់តែអកុសលកូនក្រកបានជ្រុះពេលនោះហើយទើបគ្រាប់កាំភ្លើងបានបាញ់ត្រូវគាត់ធ្វើអោយគាត់ដែលគេស្គាល់ទូទាំងប្រទេសមេចោរប្លន់ចាប់ចំរិតឈ្មោះសោមណារ៉ាហៅរ៉ាអូស្រ្តាលីដែលគេស្គាល់ជាងគេគឺឈ្មោះ រ៉ាស្មាច់បានបាត់បង់ជីវិត!!!!

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments