Header Ads

ពិតឬទេ?? បុរសម្នាក់អះអាងថាគាត់បានធ្វើដំនើរទៅដល់ឆ្នាំ៦០០០នៃផែនដី (មានវីឌីអូ)

មិនគួរឲ្យជឿ!! បុរសម្នាក់អះអាងថាគាត់បានធ្វើដំនើរទៅដល់ឆ្នាំ៦០០០នៃផែនដី
បុរសម្នាក់បានអះអាងថាគាត់បានធ្វើដំនើរទៅឆ្នាំ៦០០០នៃផែនដី ដោយបានបង្ហាញរូបថត Blur រាងព្រឹលៗមួយសន្លឹកផង

តាមរយៈការនិយាយដោយលើកឆ្កាដៃឆ្កាជើងផង តាមរយៈការនិយាយបែបសង្កត់សំដីផង តាមរយៈការនិយាយបែបយំផង អ្នកំលោះម្នាក់នោះបាននិយាយរៀបរាប់ហេតុការណ៍ដែលបានកើតឡើងនៅឆ្នាំ៦០០០។ ដោយគាត់បាននិយាយថាគាត់និងមិត្តភ័ក្រ្តគាត់ម្នាក់បានជួបនូវរឿងចម្លែកមួយដោយសុខៗពួកគាត់បានលោតដល់ឆ្នាំ៦០០០ ហើយគាត់ស្ទើតែមិនជឿថារឿងនោះវាបានកើតឡើងចំពោះគាត់និងមិត្តភ័ក្រ្តគាត់។

គាត់បាននិយាយថា គាត់បានរួចខ្លួនមកឆ្នាំ២០១៨នេះវិញតែម្នាក់ឯងទេដោយសារតែមិត្តភ័ក្រ្តរបស់គាត់ប្រព្រឹត្តខុសលក្ខ័ណ្ឌអ្វីមួយដែលមិនអាចវិលមកកាន់ឆ្នាំ២០១៨នេះវិញបាន គាត់លើកការប្រៀបធៀបថាបើសិនជាយើងរស់នៅកាលពីឆ្នាំ១៩១០ អូហ៌ឆ្នាំ២០០០មានកុំព្យូទ័រមានទូរស័ព្ទស្មានហ្វូត ច្បាស់ជាអ្នកដែលនៅឆ្នាំ១៩១០ថាយើងនិងគឺឆ្កួតហើយ វាដូចដែលខ្ញុំពេលនេះអញ្ចឹងគឹខ្ញុំបានទៅដល់ឆ្នាំ៦០០០ ហើយខ្ញុំនិងប្រាប់ពីអ្វីដែលបានកើតឡើងក្នុងឆ្នាំ៦០០០ ប្រហែលជាអ្នកទាំងអស់គ្នាគិតថាខ្ញុំនេះឆ្កួតហើយ ប៉ុន្តែថាទៅចុះហើយខ្ញុំនិងបង្ហាញអោយដឹងនូវអ្វីដែលខ្ញុំបានឃើញនៅឆ្នាំ៦០០០។

បន្ទាប់មកបុរសម្នាក់នោះក៏បានលើករូបថតមួយសន្លឹកដើម្បីបង្ហាញអោយឃើញអាគារខ្ពស់ៗប៉ុន្មានអាគារតែរូបព្រឹលៗ គាត់អះអាងថានេះជារូបថតមួយសន្លឹកដែលគាត់បានថតតាមរយៈទូរស័ព្ទដៃពេលដែលគាត់ធ្លោយទៅដល់ឆ្នាំ៦០០០នៅក្នុងផែនដី។

គាត់បាននិយាយថាផែនដីឆ្នាំ៦០០០គឺជាការរស់នៅមូលគ្នាអ្វីៗស្ថិតនៅក្រោមអង្គភាពមួយដែលអង្គភាពនោះវាហាក់ដូចជាអង្គភាពបែបម៉ាស៊ីន ឬក៏អង្គភាពបែបសម្ងាត់របស់មនុស្សក្រៅភពណាមួយមកគ្រប់គ្រងផែនដីតែវាមិនមែនធ្វើអោយផែនដីចលាចលទេ វាធ្វើអោយផែនដីមានស្ថេរភាពយ៉ាងពេញលេញ គាត់និយាយថាអង្គភាពដែលគ្រប់គ្រងផែនដីនោះរាល់ការសំរេចចិត្តគឺត្រូវ១០០ភាគរយ គេមិនដែលសំរេចចិត្តខុសដូចបច្ចុប្បន្នដែលមានមេដឹកនាំប្រទេសនេះប្រទេសនោះធ្វើការប្រជុំគ្នាធ្វើដើម្បីប្រឆាំងនេះប្រឆាំងនោះនិងខ្វែងគំនិតគ្នានោះទេ បានន័យថារាល់ការសំរេចចិត្តគឺត្រឹមត្រូវ១០០ភាគរយ។

គេមានវិធីទាញយកទិន្និន័យនៅក្នុងប្រព័ន្ធខួក្បាលរបស់មនុស្សគ្រប់គ្នាដើម្បីទុកក្នុង Server ដ៏ធំរបស់ពួកគេអញ្ចឹងមនុស្សគ្រប់គ្នាគេអាចតាមដានអំពីការគិតការធ្វើការវិវឌ្ឍន៍គ្រប់ៗគ្នាមិនអោយចន្លោះទេ ម៉្លោះហើយវាជារឿងដ៏ចម្លែកដែលមិនគួរអោយជឿ។ ជាចុងក្រោយបុរសនោះនិយាយថា ខ្ញុំចង់ទៅឆ្នាំ៦០០០វិញ ហើយចាំមើលចុះនៅឆ្នាំ២០២៨ផែនដីនិងបង្កើតបានម៉ាស៊ីនផ្លាស់ប្តូរពេលវេលា និងម៉ាស៊ីនកំណត់ពេលវេលា ឬក៏យើងអាចហៅបានថាជាម៉ាស៊ីនឆ្លងភព ឆ្នាំ២០២៨ផែនដីនិងធ្វើបានពីព្រោះថាគាត់បានដើរដល់ឆ្នាំ៦០០០ ហើយអ្វីដែលគាត់បានដឹងនេះដោយសារតែពួកអ្នកដែលនៅឆ្នាំ៦០០០បានរំលឹកដល់បុព្វបុរសរបស់គេនៅឆ្នាំ២០២៨ថា ម៉ាស៊ីនឆ្លងភពចាប់ផ្តើមមាននៅឆ្នាំ២០២៨! ម៉្លោះហើយទើបបុរសម្នាក់នោះនិយាយថា បើគិតថាខ្ញុំឆ្កួត នៅឆ្នាំ២០២៨បើសិនជាមិនមានម៉ាស៊ីនហ្នឹងទេ គឹខ្ញុំឆ្កួតហើយ ប៉ុន្តែបើសិនជានៅឆ្នាំ២០២៨ផែនដីអាចផលិតបានម៉ាស៊ីនេះបានមែន អញ្ចឹងជឿខ្ញុំចុះ ខ្ញុំពិតជាបានឆ្លងភពទៅកាន់ឆ្នាំ៦០០០មែន។

The Truth ពិតជាអន្ទះសារចង់ដឹងរឿងហ្នឹងណាស់ ព្រោះសល់តែ១០ឆ្នាំទៀតទេដល់ឆ្នាំ២០២៨ហើយ។ តោះទៅទស្សនាវីឌីអូទាំងអស់គ្នា ៖

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments