Header Ads

អាក្រក់ណាស់!! ប្តីប្រពន្ធ២រូបបង្ខាំងកូនទុកក្នុងផ្ទះ១៣នាក់ ដោយអោយកូនងូតទឹកតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ ហើយ...

អាក្រក់ណាស់!! ប្តីប្រពន្ធ២រូបបង្ខាំងកូនទុកក្នុងផ្ទះ១៣នាក់ ដោយអោយកូនងូតទឹកតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ ហើយ...
ប្តីប្រពន្ធ២រូបរស់នៅរដ្ឋកាលីហ្វ័រញ៉ាដែលប៉ូលីសបានធ្វើការចាប់ខ្លួនក្រោយពេលដែលបង្ខាំងកូនទុកនៅក្នុងផ្ទះចំនួន១៣នាក់ដោយអោយកូនងូតទឹកតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ ក្រៅពីនោះមិនដែលយកពួកគេទៅពេទ្យធ្មេញហើយបង្ខំអោយធ្វើរឿងផ្សេងៗទៀតជាច្រើន។

David Turpin អាយុ៥៧ឆ្នាំ និង Louise Turpin វ័យ៤៩ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យដោយក្មេងស្រីម្នាក់បានរត់ចេញពីក្នុងផ្ទះហើយខលទៅប៉ូលីសតាមរយៈទូរស័ព្ទ ៩១១។ មន្ត្រីប៉ូលីសបានអោយដឹងថា ទង្វើរបស់ឪពុកម្តាយដែលបានធ្វើដាក់មកលើកូនរបស់ខ្លួននេះមិនមែនជារឿងថ្មីៗទេ ការពិតគឺគាត់បានធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺចាប់ផ្តើមពីចាប់កូនចង ដោយកូនខ្លះចងតាមរយៈខ្សែពួ ហើយការចងខ្សែគឺរឹតយ៉ាងតឹង បន្ទាប់មកគឺឈានចូលដល់ការចាក់ច្រវ៉ាក់ផង។ ក្មេងៗទាំងនោះមិនត្រូវបានដោះច្រវ៉ាក់ចេញទេទោះបីជាពួកគេទៅបន្ទប់ទឹកក៏ដោយ ហើយអោយងូតទឹកតែម្តងប៉ុណ្ណោះក្នុង១ឆ្នាំ ហើយការលាងដៃក៏ដូចគ្នាដែរគឺមិនអោយលាងដៃលើសពី ក ដៃទេ ហើយហាមលេងទឹក ហាមដោះច្រវ៉ាក់ចេញ ហាមគ្រប់យ៉ាងរហូតដល់អាយុច្រើនជាង៤ឆ្នាំទើបមានសិទ្ធទៅមើលធ្មេញម្តង។

ប៉ូលីសបានបញ្ជាក់បន្ថែមទៀតថា ឪពុកម្តាយតែងតែទិញចំនីអាហារមកផ្ទះ ហើយចំនីអាហារទាំងនោះបានត្រឹមតែបង្ហាញអោយកូនមើលប៉ុណ្ណោះ ប៉ុន្តែមិនអោយហូបនោះទេ ហើយពួកគេមិនដែលបានផ្តល់ថ្នាំពេទ្យអោយកូនៗឡើយ។ កូនដែលធំជាងគេត្រូវបានបញ្ជូនអោយទៅរៀនជាធម្មតា ប៉ុន្តែម្តាយត្រូវនៅក្បែកូនរហូត នៅអង្គុយក្រៅសាលាហើយពេលដែលកូនរៀនចប់គឺ់យកទៅផ្ទះវិញ កូនៗមិនត្រូវបានផ្តល់របស់របរសំរាប់ក្មេងៗលេងទេ បើទោះបីជាប៉ូលីសឆែកឆេចូលក្នុងផ្ទះឃើញរបស់របរក្មេងលេងជាច្រើនក៏ដោយ ក៏ប៉ុន្តែរបស់ទាំងនោះគឹបិទឃ្លុំបេជិតឈឹងតែម្តង។

ទម្លាប់របស់ក្រុមគ្រួសារនេះគឺ ថ្ងៃដេក យប់ភ្ញាក់ បានន័យាថា ម៉ោង៤ទៅម៉ោង៥ទៀបភ្លឺទើបពួកគេនាំគ្នាចូលដេក។ ក្មេងៗទាំងនោះមានការលូតលាស់ខុសពីក្មេងធម្មតា ការលូតលាស់គឺយឺតយ៉ាវក្មេងអាយុ១៧ឆ្នាំមើលទៅសភាពរាងកាយមើលទៅគឺដូចអាយុ១០ឆ្នាំ។ ក្មេងស្រីដែលមានអាយុ១៧ឆ្នាំបានរត់រួចនោះហើយបានទៅប្តឹងប៉ូលីសគឺមិនហ៊ានត្រលប់មកផ្ទះវិញទេ ក្រោយពេលដែលនាងបានបកស្រាយនូវរឿងរ៉ាវមួយចំនួនដល់អង្គភាពប៉ូលីស ក្រោយមកមន្ត្រីប៉ូលីសក៏បានមកដល់ផ្ទះ ហើយព្យាយាមដោះច្រវ៉ាក់ចេញពីក្មេងៗទាំងដើម្បីយកទៅកាន់មន្ទីរពេទ្យ។

ពេលខ្លះអាយុ១២ឆ្នាំមានទំងន់ប្រហែលនិងក្មេងអាយុ៧ឆ្នាំមិនដែលបានទៅពេទ្យពិនិត្យសុខភាពនោះទេ។ មានប្រជនជាច្រើនបានបង្ហាញនូវការអាណិតអាសូរហើយចង់យកក្មេងៗទាំងនោះយកទៅចិញ្ចឹម ហើយអ្នកខ្លះទៀតបានបង្កើតមូលនិធិដើម្បីស្វែងរកថវិកាដើម្បីផ្គត់ផ្គង់ក្មេងៗទាំងនោះក្រោយពេលដែលពួកគេបានរួចចេញពីសំណាញ់របស់ឪពុកម្តាយខ្លួន។

មេធាវីព្យាយាមដាក់បន្ទុករាប់រយជំពូកទៅលើប្តីប្រពន្ធ១គូនេះតាមរូបភាពជាក់ស្តែងដែលពួកគាត់បានធ្វើបាបកូនបង្កើតទាំង១៣នាក់របស់ខ្លួន។ ថ្ងៃទី២៣ខែកុម្ភៈទើបតុលាការបើកសវនាកាជាថ្មីចំពោះរឿងក្តីប្តីប្រពន្ធទាំង២រូបនេះ បើតាមការព្យាករណ៍ជំហានដំបូងប្តីប្រពន្ធ២រូបនេះអាចនិងជាប់ពន្ធនាគារក្នុងម្នាក់៩៤ឆ្នាំ។ The Truth និងតាមដានរឿងនេះរហូតដល់ចប់ចុងចប់ដើមចូលដល់បងប្អូន។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments