Header Ads

មិនគួរឲ្យជឿសោះ!! អាយុ​ទើប​៦​ឆ្នាំ ប៉ុន្តែ ក្មេងប្រុស​ម្នាក់នេះ​ធ្វើជា «​អ្នក​ដឹកជញ្ជូន​ទំនិញ​» ៣០​ៗ​កញ្ចប់​ក្នុង​១​ថ្ងៃ​

មិនគួរឲ្យជឿសោះ!! អាយុ​ទើប​៦​ឆ្នាំ ប៉ុន្តែ ក្មេងប្រុស​ម្នាក់នេះ​ធ្វើជា «​អ្នក​ដឹកជញ្ជូន​ទំនិញ​» ៣០​ៗ​កញ្ចប់​ក្នុង​១​ថ្ងៃ​
Xiaochangjiang ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា “Little Yangtze River” គឺជា​ក្មេងប្រុស​ម្នាក់​ទើប​មាន​អាយុ ៦ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ រូបគេ​បាន​កំពុង​រកស៊ី​ដោយ​ខ្លួនឯង តាមរយៈ​ការដឹកជញ្ជូន​ទំនិញ នៅក្នុង​ទីក្រុង Qingdao ខេត្ត Shandong ។ នាពេល​ថ្មីៗ​នេះ Xiaochangjiang ក៏បាន​កំពុង​ក្លាយជា​ជន​ល្បី​ម្នាក់ បន្ទាប់ពី​បណ្តា​រូបភាព​របស់គេ​បាន​លេចឡើង​នៅលើ​បណ្តាញ​សង្គម ។​

​បុរស​ម្នាក់​ដែលមាន​ឈ្មោះថា Wang Qingwei បាន​បង្ហោះ​រូបថត​របស់ Xiaochangjiang នៅលើ​គណនី WeChat របស់ខ្លួន ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​ត ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ CCTV News ។​

Wang ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​គាត់​បានឃើញ​ក្មេង​តូច​នេះ កំពុង​នាំយក​កញ្ចប់​ទំនិញ​នៅឯ​មុខ​ជណ្តើរ​ទ្វារផ្ទះ​របស់គាត់ ។

យោងតាម China Daily, Wang និយាយថា​៖ «​គាត់​បានប្រគល់​ខ្ញុំ​នូវ​កញ្ចប់​ទំនិញ​ធំ​មួយ ដែល​មើលទៅ​គួរ​ឲ្យ​ពិបាក​មែនទែន និង​ស្នើសុំ​ខ្ញុំ​ចុះ​សញ្ញា​លើ​វិ​ក័យ​ប​ត្រ​ទទួល​» ។​

ដោយ​ឃើញ​សភាព​ដៃ​ទាំងពីរ​របស់​ក្មេងប្រុស​គួរ​ឲ្យ​ស្រលាញ់​នេះ ឡើង​ក្រហម​ដោយសារ​អាកាសធាតុ​ដ៏​ត្រជាក់​, Wang ក៏បាន​អញ្ជើញ​ក្តឹប «​អ្នក​ដឹកជញ្ជូន​ទំនិញ​» ចូល​ទទួល​ភាពកក់ក្តៅ​បន្តិច ។ ដោយ​ឃើញ​ក្តារអុក​នៅលើ​តុ ក្មេងប្រុស​រូបនេះ​ហាក់ដូច​ចាប់អារម្មណ៍​វា​ជាខ្លាំង ។ Wang ដែល​ក៏​ជា​នាយក​សមាគម​អុក Qingdao បន្ទាប់មក ក៏បានផ្តល់​ក្តារអុក​១​ជា​កាដូ និង​បង្រៀន​វា​ឲ្យ​ចេះ​លេងអុក​ផងដែរ ។​

បន្ទាប់ពី​រូបភាព​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្មេងប្រុស​ម្នាក់នេះ ត្រូវបាន​លេចឡើង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត អាជ្ញាធរ​ក្នុង​តំបន់​បានចាប់ផ្តើម​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ឪពុកម្តាយ​របស់គាត់ ។​

មនុស្ស​ជាច្រើន​បាន​សម្តែង​ការព្រួយបារម្ភ ចំពោះ​បញ្ហា​សុខភាព និង​ការសិក្សា​របស់ Xiaochangjiang ។ ហើយ​ពួកគេ​ក៏បាន​រៃអង្គាស​លុយ​ផ្តល់ជូន​ក្មេងប្រុស​តូច​នេះ នៅពេល​បានដឹង​រឿងរ៉ាវ​របស់គេ ។ ពិតជា​រំភើបចិត្ត​ជំនួស​ណាស់ ដែល​ក្មេងប្រុស​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សុខាភិបាល​កុមារ ដែល​បាន​សន្យា​នឹង​មើលថែ និង​ព្រមទាំង​ផ្គត់ផ្គង់​ការសិក្សា​របស់គេ​ផងដែរ ។

Ren Linsong អនុប្រធាន​គាំពារ​សុខុមាលភាព និយាយថា​៖ «​ក្មេងប្រុស​នេះ មាន​សុខ​ភាពល្អ និង​ជា​ក្មេង​ឆ្លាត​ណាស់ ។ យើងខ្ញុំ​នឹង​មើលថែ​គាត់ និង​ជួយ​គាត់​បាន​រៀនសូត្រ​ផងដែរ​» ៕​

**** អត្តបទល្អៗបន្ថែម៖ ​កែ «​ទ្វារមាស​ឲ្យ​ស​» និន្នាការ​ថ្មី​នៅ​ហ្វីលីពីន បន្ទាប់​ផ្ទុះ​ការ​ផ្អើល​កែ «​លិង្គ​ឲ្យ​ស​» នៅ​ថៃ​ ****

​​

ដំណើរ​ការកែ​សម្ផស្ស «​ធ្វើ​ឲ្យ​ទ្វារមាស​ស​» ដែល​គេ​ហៅថា ‘Angel whitening’ បាន​ក្លាយជា​និន្នាការ​ថ្មី​បំផុត កំពុង​វាយលុក​នៅក្នុង​ប្រទេស​ហ្វីលីពីន បន្ទាប់​ជោគជ័យ​វិធី​កែ​សម្ផស្ស «​ធ្វើ​ឲ្យ​លិង្គ​ស​» នៅ​ថៃ ពុំទាន់​ផុតរលត់​ការចាប់អារម្មណ៍​ពី​ប្រជា​អ៊ី​ន​ធើរ​ណេ​ត​ផង ។​​

​​

និន្នាការ​ចុងក្រោយ​បំផុត​នេះ មានតម្លៃ ៧០០ ផោន​ដ៍ (​ប្រមាណ ៩៨០ ដុល្លារ​) ក្នុង​១​ចប់​ដំណើរ​ការកែ​សម្ផស្ស ដែល​ត្រូវបាន​ផ្តល់ជូន​នៅឯ​គ្លីនិក «Belo Medical Group» ដែល​បើក​ដំណើរការ​ដោយ​វេជ្ជបណ្ឌិត​វះកាត់​កែ​សម្ផស្ស​ដ៏​ល្បីឈ្មោះ Vick Belo ។​​

​​

មានតែ​អ្នកអនុវត្ត​ដែលមាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​ប៉ុណ្ណោះ ទើបត្រូវ​បានអនុញ្ញាត​ឲ្យ​អនុវត្ត​ការ «​ព្យាបាល​» ដោយ​ប្រើ​បច្ចេកវិទ្យា​ឡាស៊ែរ និង​ចំណាយពេល​ប្រហែល ៣០ នាទី ។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​នៅក្នុង​តំបន់ ៕​​

ប្រភព៖ ksn-news

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments