Header Ads

ពិតជាសាហាវណាស់!! បោះគ្នាចូលក្នុងទឹកក្តៅ ទាំងរស់ (មានវីដេអូ)

ចិន៖ ថ្មីៗនេះ វីដេអូឃ្លីបមួយកំពុងតែ ទទួលបានមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញទំនាក់ទំនងសង្គម អមមកជាមួយនឹងពាក្យរិះគន់ មិនសំចៃមាត់ផងដែរ ទៅលើសកម្មភាព ដ៏សាវហាវឃោឃៅរបស់មនុស្សមួយក្រុម ចាប់សត្វឆ្កែបោះទម្លាក់ ចូលក្នុងទឹកក្តៅ ប្រកាច់ស្រែកថ្ងូរយ៉ាងអាណោចអាធ័ម មុនពេលយកទៅចំអិន។

គួរឲ្យដឹងថា ហេតុការណ៍នេះកើតឡើង ស្ថិតក្នុងទីក្រុង Shijiazhuang ទីប្រជុំជនខេត្ត Hebei ភាគខាងត្បូងប្រទេសចិន។

តាមរយៈខ្សែវីដេអូឃ្លីបគេឃើញថា បុរសជនជាតិចិន មានគ្នាប្រមាណជា៣នាក់ បានធ្វើសកម្មភាពព្រៃផ្សៃ និងឃោរឃៅជាទីបំផុត ដោយបានចាប់បោះសត្វឆ្កែទាំងរស់ ទម្លាក់ចូលទៅក្នុងកូនពាងតូចមួយ ដែលពោរពេញទៅដោយទឹកក្តៅកំពុងពុះ ដោយមិនបានសម្លាប់សត្វឆ្កែដ៏គួរឲ្យអាណិតជាមុនសិនឡើយ។

គេឃើញទៀតថា បន្ទាប់ពីបុរសម្នាក់ បានបោះសត្វឆ្កែទម្លាក់ចូល ក្នុងពាងទឹកក្តៅហើយនោះ មានបុរស២នាក់ផ្សេងទៀត បានយកឈើចាំគ្របសង្កត់គម្របពាង ដើម្បីកុំឲ្យសត្វឆ្កែរើបម្រាសចេញមកវិញរួច។ គេលឺសូរសម្លេងសត្វឆ្កែ ស្រែកថ្ងូរលូទាំងឈឺចាប់ បន្តិចក្រោយមក ស្រាប់តែបាត់មាត់តែម្តង៕

ប្រភព៖​ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments