Header Ads

អាថ៌កំបាំងដ៏ចម្លែក!! បឹងមួយស្រាប់តែ ផុសឡើងកណ្ដាលតំបន់វាលខ្សាច់...

វាគឺជារឿង ដ៏អាថ៌កំបាំងមួយ ដែលសុខៗ ស្រាប់តែ វាលខ្សាច់នៅ ក្នុងប្រទេស ទុយនេស៊ី ស្ថិត ក្នុងអាហ្វ្រិកខាងជើងនេះ បានបង្កើត ជាបឹងមួយ ដែលពោរពេញទៅ ដោយទឹក ខណៈពេលដែល ប្រទេសនេះ កំពុងតែជួប គ្រោះរាំងស្ងួត ផងដែរនោះ។

គ្មានការបង្ហាញណាមួយ ដែលច្បាស់លាស់ បញ្ជាក់ពី មូលហេតុពីការលេចឡើង នូវទឹកនេះនោះទេ ដែលពួកគេហៅឈ្មោះថា “Gafsa Beach” និងបានរកឃើញ ដោយ អ្នកគង្វាល កាលពី ៣សប្ដាហ៍មុននេះ។ ជាមួយគ្នានោះ អជ្ញាធរ នៅក្នុងតំបន់ បានធ្វើព្រមានថា ទឹកនេះ ប្រហែលជា ចាប់ផ្ដើមមាន ពណ៌ដូចជា គ្រីស្ដាល់ពណ៌ខៀវ ដែលបន្ទាប់មក វានឹងប្រែទៅជា ល្អក់ ជាមួយនឹង សារាយ (ទឹកនេះប្រហែលជា មានវិទ្យុសកម្ម) ដែលវាអាចបង្កឲ្យ មានជំងឺមហារីក តែសម្រាប់ប្រជាជន ទុយនេស៊ីនេះ វិញ បែរជាមិនស្ដាប់ ជាមួយនឹង សារព្រមាន ដោយសារតែ អាកាសធាតុកើនឡើង ដល់ ៤០អង្សាសេ។

ជាមួយគ្នានោះ មានមនុស្សជាង ៦០០នាក់ បានដាក់ឈ្មោះ កន្លែងអាថ៌កំបាំង ដែលសុខៗ ស្រាប់តែមានទឹកនេះ មានឈ្មោះថា “Lac de Gafsa” ឬ “Gafsa Beach” ដែលពួកគេ អាចដើរលុយ ទឹកលេង ជ្រមុជទឹក និង ហែលទឹក ដែលនៅក្នុងនោះ មានអ្នកខ្លះនិយាយថា នេះជាអពូតហេតុ និងអ្នកខ្លះទៀត យល់ថា នេះជាបណ្ដាសារ។

ទោះជាយ៉ាងណា សម្រាប់រឿងរ៉ាវមួយនេះ មិនទាន់ការបកស្រាយជាផ្លូវការនោះទេ ខណៈពេលដែល អ្នកភូគម្ពវិទូ ជឿជាក់ថា ដោយសារតែ រញ្ជួយផែនដី ទើបធ្វើឲ្យ ទឹកនៅខាងក្រោម បានផុសឡើង មកខាងលើ។ សម្រាប់អាងទឹកនេះ មានមូលដ្ឋាន គឺ ១លានម៉ែត្រគូប ច្រើនជាង ១ហិចតា ជាមួយនឹង ជម្រៅ ១០ ទៅ ១៨ម៉ែត្រ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments