Header Ads

មិននឹកស្មានថាទឹកដូងមានអត្ថប្រយោជន៍ច្រើនដល់ម្លឹងសោះ!!

ពាក្យថា ដូង គឺនិយាយត្រឡប់ទៅសតវត្សទី 16 ។ វាកើតចេញមកពីពាក្យ Coco របស់ប្រទេសអេស្ប៉ាញនិងព័រទុយហ្គាល់ ដែលមានន័យថា “ស្នាមញញឹម”។ ដូង ច្រើនដុះនៅតាមតំបន់ត្រូពិច​និង អនុតំបន់ត្រូពិច ហើយភាគច្រើនគេឃើញដុះនៅលើឆ្នេរដែលមានដីខ្សាច់។ ដើមកំណើតនៃរុក្ខជាតិដូងគឺស្រពិចស្រពិល ។ អ្នកស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ទំនងជាមានកំណើតនៅប្រទេសម៉ាឡេស៊ី ហើយអ្នកផ្សេងគិតថានៅភាគខាងលិចនៃទ្វីបអាមេរិកខាងត្បូង។ ផ្លែឈើនេះបានរីករាលដាលនៅទូទាំងពិភពលោក ដោយសារផ្លែនេះមានលក្ខណៈអាចរក្សាខ្លួនវាអណ្តែតនៅលើផ្ទៃទឹក, ដូច្នេះដូងវាអាចឆ្លងពីប្រទេសមួយទៅមួយទៀតជាចរន្តនេះ។ ឥឡូវនេះវាត្រូវបានដាំដុះនៅក្នុងប្រទេសជាង 70 នៅទូទាំងពិភពលោក ដូចជា កម្ពុជា ឥណ្ឌា, ឥណ្ឌូនេស៊ី, ប្រទេសស្រីលង្កា, ប្រទេសហ្វីលីពីន, ម៉ាល់ឌីវ ជាដើម។

រយៈកាលជាច្រើនស វ មកហើយ ប្រជាជនក្នុងតំបន់ត្រូពិច បានដឹងពីសារៈប្រយោជន៏ របស់ទឹកដូង ចំពោះសុខភាព វាជាកញ្ចប់នៃសាធាតុប្រឆាំងអុកស៊ីតកម្ម មានអាមីណូអាស៊ីត អង់ស៊ីម និង វីតាមីនបេខំផ្លិច និង វីតាមីនជាច្រើនផ្សេងទៀត ហើយក៏មានជាតិរ៉ែ ដូចជា ជាតិដែក កាល់ស្យូម ប៉ូតាស្យូម ម៉ងកាណែស ម៉ាញេស្យូម និង សង្ក័សី ។

១ ប៉ូវកំលាំង៖

ទឹកដូងគឺជាអ្នកបំបាត់ការស្រេកទឹកដ៏អស្ចារ្យ ព្រោះតែសមាសភាពបអេឡិចត្រូឡីតរបស់វា។ទឹកដូងក៏ត្រូវបានប្រើប្រាស់ក្នុងការបំពេញជាតិទឹកត្រឡប់មកវិញនៅពេលលោកអ្នកមានជំងឺរាគ ក្អួតចង្អោរ និង បែកញើសហួសប្រមាណ ។ ក្នុងខ្លួនមនុស្ស ត្រូវការមានជាតិទឹកជាចាំបាច់ណាស់ ដូច្នេះអ្នកគួរតែជ្រើសរើសយកទឹកដូង ពីព្រោះវា មានជាតិប៉ូតាស៉្យូម ២៩៤មីលីក្រាម និងជាតិស្ករធម្មជាតិ ចំនួន៥មីលីក្រាម និងជាតិសូដ្យូមត្រឹមតែ២៥មីលីក្រាម។

២ ព្យាបាលរោគក្រពះ៖

វាត្រូវបានគេប្រើប្រាស់ដើម្បីធ្វើអោយស្រាកស្រាន្តបញ្ហាក្រពះដូចជា ជំងឺចាក់ច្រាស និងរោគរលាកក្រពះពោះវៀន។

៣ កាត់បន្ថយសំពាធឈាមខ្ពស់ៈ

ទឹកដូង ត្រូវបានសន្មតថា អាចគ្រប់គ្រងសំពាធឈាម អរគុណចំពោះជាតិវីតាមីនស៊ី ប៉ូតាស្យូម ម៉ាញេស្យូម ។ ប៉ូតាស្យូមជាធម្មតា ជួយអោយ សំពាធឈាម ចុះទាប ធ្វើអោយមានតុល្យភាពនៃការជះឥទ្ធិពលនៃភាពអវិជ្ជមានរបស់សូដ្យូម ។ ទទួលទានទឹកដូង ២កែវ ក្នុងមួយថ្ងៃ នឹងធ្វើអោយបេះដូងខ្លាំង ទឹកដូង មានសារធាតុ ប្រឆាំង អុកស៊ីតកម្ម ប្រឆាំងការរលាក កាត់បន្ថយសំពាធឈាមខ្ពស់ ធ្វើអោយធ្លាក់ចុះ នៃជំងឺគាំងបេះដូង និង ជំងឺស្ត្រូក ។

៤ បន្ធូរអាការៈឈឺក្បាលធីងធោងៈ

គ្រឿងស្រវឹង ឬ សាធាតុអាល់កុល បានឆក់យកជាតិទឹកក្នុងខ្លួនរបស់អ្នក ហើយការបាត់បង់ជាតិទឹកនេះហើយដែលជាមូលហេតុធ្វើអោយអ្នកធីងធោង ។ ទឹកដូង គឺនឹងបំពេញបន្ថែម នូវជាតិអេឡិចត្រូឡីត គឺបំពេញជាតិទឹក ក្នុងខ្លួនរបស់អ្នកឡើងវិញ និងជំរុញជាតិទឹកអោយកាន់តែកើនឡើង ដូច្នេះអ្នកនឹងមានអារម្មណ៏ធូរស្បើយ។

៥- រាងស្អាតៈ

ទឹកដូងគឺជាភេសជ្ជៈគំរូមួយសំរាប់ការសម្រកទំងន់ ព្រោះវាមានកាឡូរីទាប និង ងាយសំរាប់ក្រពះ ជាការពិត ភេសជ្ជៈដែលងាយរកបាន និង ធ្វើអោយស្រួលខ្លួននេះមាននូវអង់ហ្សីមជីវភាពសកម្មភាពផ្សេងៗគ្នាជាច្រើន ដែលបំរុងការរំលាយអាហារ និង ដុតភាពធាត់ ។

៦ ព្យាបាលឈឺក្បាលៈ

ជំងឺឈឺក្បាលភាគច្រើន សូម្បីតែឈឺក្បាលប្រកាំង ត្រូវបានកើតមានឡើងដោយសារការបាត់បង់ជាតិទឹក ទឹកដូងអាចក្លាយទៅជាជំនួយការដ៏ល្អដែលផ្គត់ផ្គង់ អេឡិចត្រូលីត ជាតិទឹកទៅរាងកាយនិងជំរុញជាតិទឹកឡើងវិញ។

ទឹកដូងក៏សំបូរទៅដោយ ម៉ាញេស្យូម មនុស្សដែលទទួលរងដោយជំងឺឈឺក្បាលប្រកាំង តែងតែមានកំរិតម៉ាញេស្យូមទាប ។ ការសិក្សាជាច្រើនបានស្នើរសុំដែលថា ម៉ាញេស្យូមអាចកាត់បន្ថយ ពីជំងឺឈឺក្បាលប្រកាំងញឹកញាប់បាន។

៧ កាត់ស្ត្រេសៈ

សារជាតិពុល និង ទំរង់អាហារដែលមានជាតិអាស៊ីតខ្ពស់ប្រចាំថ្ងៃ ជាញឹកញាប់គឺជួយបន្ថែភាពតានតឹង និង ធុញថប់ដល់រាងកាយ ដូច្នេះទឹកដូងធ្វើអោយរាងកាយប្រមូលភាពសប្បាយរីករាយ និង បំបាត់កង្វល់។

៨ កំរិតជាតិស្ករអោយទៀងទាត់ៈ

ទឹកដូង មានអាមីណូអាស៊ីត ជាតិសរសៃអាហារប្រចាំថ្ងៃ ដែលជួយអោយជាតិស្ករក្នុងឈាមទៀងទាត់ និងជួយអោយ អាំងស៊ុយលីនដែលឆាប់រំញោច ដូចជាជួយធ្វើអោយប្រសើរឡើងចរាចរណ៏ឈាម។ ទឹកដូងក៏ល្អប្រសើរផងដែរសំរាប់កាត់បន្ថយអាការៈដូចជា ស្ពឹកជើង ។

៩ ជំនួយតំរងនោម

យោងទៅតាមនូវជាតិប៉ូតាស្យមខ្ពស់របស់វា ទឹកដូងបានជួយទៅដល់បញ្ហាទឹកនោមប្រៃ និងរំលាយ​គ្រួសក្នុងតំរងនោមបានទៀត ។ បន្ថែមទៅលើការសម្បតិ្តជាថ្នាំធម្មជាតិជំនួយតំរងនោមនោះ ​ទឹកដូងក៏អាចប្រឆាំងនឹងបាក់តេរី ដែលជួយប្រយុទ្ធប្រឆាំងនឹងការបង្ករោគក្នុងប្លោកនោម។

១០ ក្មេងជាងវ័យៈ

ទឹកដូងមានផ្ទុក Cytokinins ដែលជួយប្រឆាំងទៅនឹងឥទ្ធិពលនៃអាយុរបស់កោសិកា និង ជាលិកា ។ នេះគឺបានកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៏របស់​អាយុកាល និង ជំងឺតាមវ័យ និង ប្រឆាំងជំងឺតាមវ័យ ។ ទឹកដូងក៏បាន បន្ថែមវីតាមីន និង ជាតិទឹកតាមស្បែកដោយរក្សាអោយមានសំណើមនិងទន់ល្មើយ។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments