Header Ads

ប្រសិនបើចង់ទទួលបានភាពសាកសមឥតខ្ចោះ សូមមើលរបៀបរបបនៃការស្លៀកពាក់ដែលអ្នកមិនគួរមើលរំលង

សម្លៀកបំពាក់ ក៏ដូចជាការស្លៀកពាក់ គឺជាផ្នែកមួយដ៏សំខាន់នៃរូបសម្បត្តិខាងក្រៅរបស់មនុស្សម្នាក់ៗ។ ពេលខ្លះភាពគួរឲ្យទាក់ទាញរបស់មនុស្ស គឺមានពាក់ព័ន្ធទៅនឹងការស្លៀកពាក់របស់ពួកគេ។ ការស្លៀកពាក់បានសមរម្យក៏ជួយលើកតម្លៃមនុស្សគ្រប់គ្នាផងដែរ។ ខាងក្រោមជារបៀបរបបមួយចំនួននៃការស្លៀកពាក់ដែលអ្នកមិនគួរមើលរំលង ព្រោះវាមានប្រយោជន៍អាចជួយឲ្យអ្នកមើលទៅសាកសមឥតខ្ចោះបានគ្រប់ពេល ៖

១. ឡេវកណ្ដាលនៅលើអាវធំគួរតែត្រូវបិទជាប់ជានិច្ច។ ឡេវខាងលើបិទក៏បានអត់ក៏បានអាស្រ័យលើអារម្មណ៍របស់អ្នក ប៉ុន្តែឡេវដែលនៅក្រោមគេមិនគួរបិទឡើយ។

២. នៅពេលដែលអ្នកពាក់អាវសាច់ក្រណាត់ដៃវែង ឬអាវសឺមីដែលមានឡេវ អ្នកអាចចំហរឡេវខាងលើបាន ប៉ុន្តែមិនគួរលើសពី ២ឡេវឡើយ។

៣. ពាក់គ្រឿងអលង្ការ ៣ ទៅ ៤ ប្រភេទក្នុងពេលតែមួយ គឺត្រូវបានចាត់ទុកថាច្រើនពេក ធ្វើឲ្យមើលទៅរញ៉េរញៃ។ អ្នកគួរពាក់ក្រវិលដែលសមស៊ីគ្នាផ្គូផ្គងជាមួយនឹងខ្សែដៃ។ រីឯខ្សែកវិញ គឺគួរតែពាក់ជាមួយនឹងចិញ្ចៀនរបស់អ្នក។

៤. ចុងនៃក្រវ៉ាត់កគួរតែវែងដល់ខ្សែក្រវ៉ាត់របស់អ្នក និងហួស ឬឆ្លងចូលខ្សែក្រវ៉ាត់បន្តិច។

៥. បើជ្រើសយករ៉ូបដែលខើចខ្លី ហើយថែមទាំងវាល-កបញ្ចេញសាច់មកស្លៀកពាក់ គឺមើលទៅហាក់ដូចជាសាមញ្ញហួសសម័យពេក។ ជម្រើសដ៏ល្អ គឺប្រសិនបើអ្នកចង់ស្លៀករ៉ូបខ្លី គួរជ្រើសយករ៉ូបដែលមិនវាលបញ្ចេញសាច់ផ្នែកខាងលើ។ ប្រសិនបើអ្នកចង់បញ្ចេញសាច់ផ្នែកខាងលើ គួរជ្រើសរ៉ូបវែង។

៦. ប្រសិនបើអ្នកពាក់សាច់ក្រណាត់ដៃវែង ឬអាវសឺមីដោយមិនមានអាវធំពីក្រៅទេនោះ អ្នកមិនចាំបាច់ចងក្រវ៉ាត់កឡើយ។

៧. អាវសាច់ក្រណាត់ដៃវែង ឬអាវសឺមីមិនគួរមានកជ្រៅជាង ៤អ៊ីញ ពីឆ្អឹងករបស់អ្នកឡើយ។

8. ប្រសិនបើអ្នកទ្រនុយអាវសាច់ក្រណាត់ដៃវែង ឬអាវសឺមី អ្នកគួរពាក់ខ្សែក្រវ៉ាត់ចង្កេះ។

៩. សាច់ ឬស្បែកដែលនៅចន្លោះអាវចាក់ និងខោខូវប៊យរបស់អ្នកមិនគួរត្រូវបង្ហាញឲ្យគេមើលឃើញនោះទេ។

១០. ខ្សែក្រវ៉ាត់គួរតែមានពណ៌ដូចគ្នាទៅនឹងស្បែកជើងរបស់អ្នក។

១១. រាល់ស្លាកទាំងអស់ដែលមានហើយអាចមើលឃើញនៅលើសម្លៀកបំពាក់ គួរតែត្រូវកាត់ចេញ។

១២. កុំស្លៀកពាក់សម្លៀកបំពាក់ណាដែលមានរូបផ្សេងៗគ្នាស្អេកស្កះច្រើនពេក។ អ្នកអាចស្លៀកពាក់នូវសម្លៀកបំពាក់ដែលមានពុម្ពរូបភាព ២ ខុសពីគ្នា ប៉ុន្តែមានពណ៌ដូចគ្នា ឬរូបពុម្ព ២ ដែលមានទំហំខុសគ្នា ប៉ុន្តែស៊ីគ្នា។

១៣. ស្រោមជើងគួរតែវែងគ្រប់គ្រាន់រហូតស្បែកនៃជើងរបស់អ្នកនឹងមិនត្រូវបានមើលឃើញ នៅពេលអង្គុយចុះ។

១៤. ប្រសិនជាអ្នកជ្រើសយកអាវដែលមិនមានដៃពាក់ទៅកន្លែងធ្វើការ អ្នកគួរជ្រើសយកប្រភេទណាមួយដែលគ្របដណ្ដប់ជិតស្មា។ អាវដៃតូច គឺមិនសមរម្យគួរពាក់នៅក្នុងស្ថានភាពជាផ្លូវការឡើយ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments