Header Ads

អស់បញ្ហាហើយ!! នេះជាវិធីធម្មជាតិ អាចព្យាបាលកែងជើងប្រេះ និងធ្វើអោយជើងស្រឡូនស្អាត

អស់បញ្ហាហើយ!! នេះជាវិធីធម្មជាតិ អាចព្យាបាលកែងជើងប្រេះ និងធ្វើអោយជើងស្រឡូនស្អាត

ប្រិយមិត្តស្រ្តីខ្លះមានបញ្ហា ស្បែកជើងក្រិន ស្ងួត និងប្រេះកែងជើងជាដើមមែនទេ?

មានផលិតផលកែច្នៃមួយចំនួន បានជួយដោះស្រាយបញ្ហានេះ ប៉ុន្តែទាស់ត្រង់ថាផលិតផលទាំងនោះមានតម្លៃថ្លៃ ធ្វើអោយអ្នកត្រូវចាយប្រាក់កាសច្រើនដើម្បីទិញវា។

យ៉ាងណាមិញ មានវិធីធម្មជាតិមួយដែលសម្រួលដល់ការទិញផលិតផលទាំងនោះដោយចំនាយថវិកាតិច ហើយថែមទាំងមានប្រសិទ្ធភាពជួយអោយ ជើងស្រឡូនស្អាតទៀតផង។

ដើម្បីដំណើរការវិធីនេះទៅបានអ្នកត្រូវការវត្ថុមួយចំនួនដូចជា៖

ទឹកក្ដៅឧណ្ហៗ ៤ ទៅ ៥ លីត្រ

ម្សៅ Baking Soda ៣ ស្លាបព្រាបាយ

ក្រូចឆ្មារ ១ ផ្លែចិតជាចំណិតៗ

ការអនុវត្ត៖

ដាក់ម្សៅ Baking Soda ចូលក្នុងទឹកក្តៅកូរឱ្យសព្វ បន្ទាប់មកបោះក្រូចឆ្មារចូល និងត្រាំជើង ១៥ ទៅ ២០នាទី។

កំឡុងពេលនោះ ចូរយក ក្រណាត់ ឬច្រាស់មកត្រដុសបាតជើងថ្មមៗ។

លាបប្រេងរក្សាសំណើមជាការស្រេច។

ធ្វើបែបនេះ ១ ទៅ ២ដងក្នុងមួយសប្ដាហ៍ លោកអ្នកនឹងបាត់ប្រេះកែងជើងហើយថែមទាំងទទួលបានជើង ស្រឡូន ស្អាត មិនក្រិន និងមិនស្ងួតថែមទៀត។

វិធីនេះមានប្រសិទ្ធភាពបំផុត នៅពេលអ្នកធ្វើវាមុនពេលគេង៕

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments