Header Ads

ផ្អើលយ៉ាងខ្លាំង!! ឃើញ “ទូកុងតឺន័រ” អណ្ដែតចូលច្រាំង ពេលបើកមើលភ្លាម ម្នាក់ៗដណ្ដើមគ្នាយ៉ាងលឿន

ផ្អើលយ៉ាងខ្លាំង!! ឃើញ “ទូកុងតឺន័រ” អណ្ដែតចូលច្រាំង ពេលបើកមើលភ្លាម ម្នាក់ៗដណ្ដើមគ្នាយ៉ាងលឿន ដោយយោងទៅតាមសារព័ត៌មានបរទេសបានរាយកាណ៍ថា នៅឆ្នេរមួយកន្លែងក្នុងប្រទេសមិចស៊ីកូ នៅថ្ងៃមួយ សុខៗក៏មាន “ទូកុងតឺន័រ” អណ្ដែតចូលមកច្រាំង រូបរាងខាងក្រៅមើលទៅមានភាពចាស់ទ្រុឌទ្រោម ធ្វើឲ្យអ្នកភូមិនៅតំបន់នោះមានការងឿងឆ្ងល់យ៉ាងខ្លាំង។

ពេលដើរចូលទៅក្បែរៗបានឃើញមានអ្វីម៉្យាងធ្លាក់នៅខាងក្នុង ពេលដឹងថាជាអ្វី អ្នកភូមិទាំងនោះបានចូលមកដណ្ដើមគ្នាភ្លាមៗ ព្រោះនៅក្នុងទូកុងតឺនឺនោះគឺសុទ្ធតែ “ស្បែកជើង” ថ្មីៗយ៉ាងច្រើន។

ក្រោយពីបានដឹងដំណឹងមួយនេះហើយ អ្នកភូមិទាំងអស់ស្រាប់តែនាំគ្នាទៅយក រថយន្ដ​ ខ្លះទៅយករទេះ ដើម្បីយកមកដាក់ស្បែកជើងទាំងអស់នោះ។

នៅលើឆ្នេរមានស្បែកជើងយ៉ាងច្រើនដែលមិនទាន់បានរើស អ្នកខ្លះដើររើសតែគូណាដែលខ្លួនចង់បានតែប៉ុណ្ណោះ ប៉ុន្ដែអ្នកខ្លះទៀតកើបយកទៅយ៉ាងច្រើន ហាក់បីដូចយកទៅលក់អីចឹង។

ចំណែកឯបុរស២នាក់នេះវិញបានយកស្បែកជើងដែលរើសបាន មកដាក់តម្រៀប បន្ទាប់មកថតរូបលេងយ៉ាងសប្បាយរីករាយ។

**** អត្តបទល្អៗបន្ថែម៖ ឡិចស៊ីស៥៧០បុករះម៉ូតូ និងរថយន្តជិត១០គ្រឿង បណ្តាលឲ្យរបួសមនុស្សជាច្រើននាក់ ****

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែរថយន្តឡិចស៊ីស៥៧០ស៊េរីទំនើប បានបើកបុករះម៉ូតូ៦គ្រឿង និងរថយន្ត៣គ្រឿង បណ្តាលឲ្យមនុស្សចំនួន៦នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧ និង២០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខធនាគារមេគង្គ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយនម៉ាកឡិចស៊ីស៥៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2O-9168 ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលបុករថយន្តម៉ាក កាមេរីហាយប្រីត ពណ៌ស្ករ ពាក់ស្លាកលេខ 2AL-2728 ហើយជ្រុលបុករះម៉ូតូម៉ាកឌ្រីមសង់៣គ្រឿង និងម៉ូតូធន់ធំ ម៉ាកយ៉ាម៉ាហា FZ ពណ៌ខ្មៅ កិនអូសម៉ូតូម៉ាក Zoomer-X ពណ៌បៃតងលាយខ្មៅ បុករថយន្តម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពញ​ 2AK-5398 និងរថយន្តសាំយ៉ុង មួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត។ ដោយសាររថយន្តតមិនទាន់អស់ល្បឿនទៅបុកទម្លុះរបងដែក បែកចូលដល់មុខធនាគារមេគង្គទៀត បណ្ដាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់​ស្រាល ភ្លាមៗនោះម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់​សម្រោលពីកើតហេតុបន្សំទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើត រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកវាស់វែងម៉ូតូនិងរថយន្តស្ទូចយកទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយតាមក្រោយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments