Header Ads

តោះមកមើលកំពូលមនុស្សទាំង១០នាក់ដែលមានថាមពលចម្លែកខុសគេ

តោះមកមើលកំពូលមនុស្សទាំង១០នាក់ដែលមានថាមពលចម្លែកខុសគេ
យើងធ្លាប់បានឃើញហើយនៅក្នុងភាពយន្តហូលីវូដ ឬភាពយន្តបែបប្រយុទ្ធគ្នាដោយប្រើយុទ្ធសិល្ប៏ ឬថាមពលផ្សេងៗ ដែលមនុស្សឯទៀតមិនមាន។ តួយ៉ាង នៅក្នុងជីវិតពិតវាក៏មានដែរនូវមនុស្សដែលមានកម្លាំងខ្លាំង និងថាមពលចម្លែកៗគួរឱ្យកោតសរសើរ។ ដូច្នេះថ្ងៃនេះយើងនឹងណែនាំមនុស្សទាំង១០ រូបដែលពួកគេសុទ្ធតែមានថាមពលចម្លែក ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានជារឿយៗ។

១. លោក Liew Thow Lin បុរសដែកឆក់

មានមនុស្សមួយចំនួនដែលអាចមានថាមពលឆក់បែបនេះ ប៉ុន្តែនៅក្នុងប្រវត្តិសាស្រ្តទាំងអស់បុរសឈ្មោះថា Liew Thow Lin នេះគឺមានឈ្មោះល្បីល្បាញជាងគេនៅប្រទេសចិន ដែលរាងកាយរបស់គាត់គឺអាចឆក់របស់របរបានជាច្រើនមុខ ជាពិសេសគឺជាតិដែក។

២. លោក Daniel Browning Smith បុរសខ្លួនកៅស៊ូ

បុរសម្នាក់នេះមានតួនាទីជា ពិធីករ ជាអ្នកកំប្លែង ជាអ្នកលេងកីឡា និងជាបុរសអច្ឆរយៈដែលអាចបត់បែនរាងកាយរបស់គេឱ្យទន់ដូចកៅស៊ូបាន។ លោកបានគេស្គាល់ថាជាមនុស្សដែលមានទេពកោសល្យក្នុងការបត់បែនខ្លួនបានទន់ និងបានគ្រប់កាលៈទេសៈ ដូចអ្នកលេងសៀកយ៉ាងអញ្ចឹងដែរ។

៣. លោក Shi Liliang អ្នករត់លើទឹក

បុរសម្នាក់នេះត្រូវបានគេស្គាល់ថាជាលោកសង្ឃសៅលីញម្នាក់ដែលមានទេពកោសល្យអាចរត់លើទឹកបានដល់ ១២៥ម៉ែត្រ ធ្វើឱ្យលោកអាចបំបែកអកត្តកម្មពិភពលោកកាលពីឆ្នាំ ២០១៥។

៤. លោក Hai Ngoc បុរសជើងខ្លាំងអត់ដេក

បុរសជនជាតិវៀតណាមម្នាក់នេះ មិនបាច់ត្រូវការកាហ្វេឡើយ គឺលោកអាចអត់គេងបានរាប់ឆ្នាំ គាត់អត់គេងជាង​ ៤៣ឆ្នាំទៅហើយ។ គាត់ត្រូវបានគេដឹងថាគាត់កើតកាលពីឆ្នាំ ១៩៤២ ប៉ុន្តែគាត់មានបញ្ហាគេងមិនលក់ជានិច្ច ហើយគាត់តែងតែយកពេលវេលានោះទៅធ្វើការផ្សេងៗ។

៥. លោក Stephen Wiltshire ពូកែខាងចងចាំ

ជាជាតិអង់គ្លេស លោកជាស្ថាបត្យកម្មមួយរូបដែលល្បីដោយសារតែភាពអស្ចារ្យរបស់លោក គឺលោកអាចប្រើការចងចាំដ៏ខ្លាំងក្លារបស់លោក ដើម្បីគូរប្លង់ និងរូបភាពផ្សេងៗដោយមិនចាំបាច់មើលគំរូឡើយ។ ការចងចាំរបស់លោកបានធ្វើឱ្យលោកក្លាយជាមនុស្សអស្ចារ្យ ក្នុងវិស័យការងារស្ថាបត្យកម្មរបស់លោក។

៦. លោក Rathakrishan Velu បុរសដែលមានធ្មេញខ្លាំងក្លា

បុរសជនជាតិឥណ្ឌា បានប្រើធ្មេញរបស់លោកដើម្បីទាញរថភ្លើងមួយដែលមានទំងន់ ២៦០ តោន​ ឱ្យឈប់បានជាមួយនឹងធ្មេញដ៏ខ្លាំងក្លារបស់លោក។ ហើយលោកក៏បានធ្លាប់ទទួលមេដៃហ្គីនេស បំបែកអកត្តកម្មពិភពលោកកាលពីពេលកន្លងទៅផងដែរ។

៧.​ លោក Wim Hof បុរសទឹកកក

បុរសម្នាក់នេះ គឺអាចទ្រាំទៅនឹងអាកាសធាតុ និងត្រជាក់បានដោយងាយ។ លោកអាចតស៊ូនៅក្នុងអាកាសធាតុដែលត្រជាក់ខ្លាំង និងក្តៅខ្លាំង ដោយមិនមានអារម្មណ៏អ្វីទាំងអស់ ហើយការដើរឡើងភ្នំទឹកកកមួយទាំងមូល គឺមិនមែនជាបញ្ហារបស់លោកនោះទេ។

៨. លោក Ben Underwood បុរសប្រជៀវ

បុរសម្នាក់នេះបានកើតជម្ងឺមហារីកម៉្យាងដែលធ្វើឱ្យគេបាត់បង់ការមើលឃើញ ឬហៅថាពិការភ្នែក ប៉ុន្តែនៅពេលដែលគេលូតលាស់ធំឡើង គេអាចមានសមត្ថភាពមួយដែលអាច លេងហ្គេម ជិះកង់ ជិះស្គី ឬឡើងភ្នំ និងធ្វើអ្វីផ្សេងៗទៀតបានធម្មតា ដោយមិនចាំបាច់ប្រើភ្នែក។

៩. លោក Michel Lotito បុរសពូកែញ៉ាំ

លោកគឺជាអ្នកកំប្លែងជនជាតិបារាំង ដែលអាចញ៉ាំអ្វីៗបានគ្រប់យ៉ាង បូករួមទាំង កៅស៊ូ ដែក និងកែវ ធ្វើឱ្យលោកក្លាយជាបុរសល្បីល្បាញខាងញ៉ាំតែម្តង។

១០. លោក Kevin Richarson អ្នកនិយាយភាសាសត្វ

បុរសម្នាក់នេះ ជាអ្នកធ្វើការនៅសួនសត្វ នៅឯប្រទេស អាហ្វ្រិកខាងត្បូង គាត់ជាបុរសម្នាក់ដែលអាចនិយាយភាសាសត្វ និងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងសត្វទាំងនោះ ដោយគ្មានភាពភ័យខ្លាចអ្វីឡើយ សត្វទាំងនោះមានទាំងសត្វតោ សត្វខ្លាគ្រប់ប្រភេទ៕

ប្រភព៖ anarchak

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments