Header Ads

សាហាវណាស់!! បុរសម្នាក់ខឹងគេដើរបុកទ្វារបន្ទប់មិត្តភក្ដិ ទាញដាវដេញកាប់ស្លាប់ម្នាក់

សាហាវណាស់!! បុរសម្នាក់ខឹងគេដើរបុកទ្វារបន្ទប់មិត្តភក្ដិ ទាញដាវដេញកាប់ស្លាប់ម្នាក់

ប្រទេសថៃ៖ ពលករជនជាតិភូមាម្នាក់បានដើរទៅលេងបន្ទប់ជួលមិត្តភក្ដិរបស់ខ្លួន លុះពេលអ្នកជិតខាងដើរប៉ះទ្វារបន្ទប់ ស្រាប់តែផ្ទុះកំហឹងយ៉ាងក្រេវ​ក្រោធ ទាញដាវចាក់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មមួយរំពេច ហើយជនដៃដល់ និងបក្ខពួក​ក៏ត្រូវ​សមត្ថកិច្ចថៃ ចុះទៅឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងខេត្តសមុទ្រសាខន។

ប្រភពព័ត៌មានពីសមត្ថកិច្ចថៃ បានឲ្យដឹងថា ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ កេ អាយុ៣០ឆ្នាំ ជនជាតិភូមា ហើយបក្ខពួករបស់គេ៣នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ។ រីឯជនរងគ្រោះ ឈ្មោះ ប៉ះ ង៉ា អាយុ៣៥ឆ្នាំ ជនជាតិភូមា។

ប្រភពព័ត៌មានដដែល បានបន្តថា មុនពេលកើតមាននូវអំពើឃាតកម្មដ៏សាហាវនោះ ជនសង័្សយបានដើរទៅលេងបន្ទប់ជួលមិត្តភក្ដិរបស់គេ នៅទល់មុខគ្នានឹងបន្ទប់ជួលរបស់ជនរងគ្រោះ។ លុះមួយសន្ទុះក្រោយមក ជនរងគ្រោះបានដើរចេញពីបន្ទប់របស់ខ្លួន ក៏ជ្រុលទៅបុកនឹង​មាត់ទ្វារបន្ទប់មិត្តភក្ដិរបស់ជនបង្ក ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នា ស្រាប់តែភ្លាមៗនេះ ជនដៃដល់ក៏ស្ទុះទៅទាញដាវដេញកាប់ប្រហារគ្នា ដូចរឿងភាគរបស់ជនអន្ធពាល បណ្ដាលឲ្យជនរងគ្រោះ រងរបួសចំចុងដង្ហើមស្លាប់យ៉ាងអណោចអធ័មមួយរំពេច។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីចាក់សម្លាប់ជនរងគ្រោះរួចហើយ ជនសង័្សយក៏បានរត់ទៅសំងំលាក់ខ្លួន នៅក្នុងបន្ទប់ទឹកមិត្តភក្ដិរបស់គេ ហើយក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនដៃដល់ និងបក្ខពួក៣នាក់ផ្សេងទៀត រួចនាំទៅសាកសួរ និងចាត់ការតាមច្បាប់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments