Header Ads

គួរឲ្យអាណិតណាស់!! ស្រ្តីកំសត់ម្នាក់ត្រូវបាត់បង់ទាំងការងារ និង ស្វាមី ក្រោយពីរកឃើញមានជម្ងឺសាហាវនេះក្នុងខ្លួន

គួរឲ្យអាណិតណាស់!! ស្រ្តីកំសត់ម្នាក់ត្រូវបាត់បង់ទាំងការងារ និង ស្វាមី ក្រោយពីរកឃើញមានជម្ងឺសាហាវនេះក្នុងខ្លួន
ប្រទេសថៃ ៖ មនុស្សតែងតែត្រូវការការមើលថែរក្សាពីក្រុម​គ្រួសារអោយបានល្អនៅពេលដែលមានជម្ងឺឈឺថ្កាត់ ចុះវានឹងទៅជាយ៉ាង​ណា​បើគ្រួសារបែរជាចបោះបង់គេចោលនៅពេលដែលគេមានជម្ងឺនោះ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវដ៏រំជួលចិត្តមួយ ដែល​ស្រ្តីម្នាក់ត្រូវបានបាត់បង់ទាំងស្វាមី និងការងារ ក្រោយពីរាងកាយរបស់នាងរងជម្ងឺសើស្បែកយ៉ាងធ្ងន់ធ្ងរមួយដែលមានទាក់ទងនឹងរោគសញ្ញានៃជម្ងឺអេសដ៍។ តាមប្រភពបានអោយដឹងថានារីរងគ្រោះមានឈ្មោះ Arunsri មានវ័យ២៧ឆ្នាំមានមុខរបរជាអ្នកម៉ាស្សា ជម្ងឺសើរស្បែកនេះបានចាប់ផ្តើមកើតឡើងនៅលើរាងកាយរបស់នាងនៅពេលដែលនាងមានកំណើតកូនទី២។

ស្វាមីរបស់នាងបានចាកចេញពីនាងនៅក្រោយពីគេរកឃើញថានាងដមានជម្ងឺមិនអាចទទួលយកបានមួយនេះ។ តាមរយៈប្រភពដដែលបានអោយដឹងថាក្រោយពីភ្ញៀវបានឃើញភាពខុសប្រក្រតីរបស់នាង គេមិនពញរមអោយនាងបំរើសេវាកម្មជូននោះទេ យ៉ាងនេះហើយទើបក្រុមហ៊ុនសម្រេចបញ្ឈប់នាងតែម្តង។ នាងបន្តថានាង ពិតជាត្រូវការការព្យាបាលដើម្បីអោយត្រលប់ទៅសភាពដើម្បីវិញខ្លាំងណាស់ ព្រោះនាងត្រូវទទួលបន្ទុកចិញ្ជឹមកូន២នាក់ និងម្តាយចំណាស់ម្នាក់ទៀតផងតែពេលនេះនាងក្លាយជាមនុស្សគ្មានការងារធ្វើ៥ខែមកហើយ។ មិត្តភក្តិរបស់នាងនៅឯក្រុងបាងកកបានប្រាប់នាងអោយបន្តលេបថ្នាំសើរស្បែកនេះទៀត។ ក្រោយពីកម្មវិធីត្រូវបានបញ្ឈប់នាងក៏ទទួលបានជំនួយឧបត្ថមជាសាច់ប្រាក់ប្រមាណជាង១០០០០បាត (៣១៥ដុល្លារ) រួមជាមួយនិងគ្រឿងបរិភោគ និងអង្ករជាច្រើនទៀតផង។ ម្ខាស់កម្មវិធីក៏បានផ្តល់ជំនួយជាប្រាក់១៥០០០បាត (៤៧៥ដុល្លារ)អោយនាងថែមទៀត៕

**** អត្តបទល្អៗបន្ថែម៖ ចម្លែកមែន ! នៅសុខៗមិនចង់បែរជាមកធ្វើរឿងប្លែកៗបែបនេះ ចុងក្រោយត្រូវប៉ូលិសចាប់ខ្លួនទៅសួរចម្លើយ(មានវីដេអូ) ****

ប្រទេសសាំងហ្គាពួ ៖ ការបោះរបស់របរប្រើប្រាស់ចោលវាជារឿងធម្មតាទៅហើយ តែបើបោះវាចោលមិនត្រឹមកន្លែងនោះវាមិនមែនជារឿងធម្មតានោះទេជាពិសេបើប៉ះពាល់ដល់អ្នកដទៃទៀតនោះកាន់តែធ្ងន់ធ្ងរហើយ។ ប្រភពព័ត៌មានរបស់ទេសមួយបានចុះផ្សាយពីករណី​ស្រ្តីម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន បន្ទាប់ពីបានបោះរបស់ជាច្រើនតាមបង្អួចមកជាន់ទី២។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០១៨ ស្រ្តីវ័យ៣១ឆ្នាំម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនមកសួរនាំក្រោយពីនាងបានបោះរបស់ជាច្រើនពីជាន់ទី២ចុះមកក្រោុម។

របស់ដែលស្រ្តីនោះបោះចុះមកមាន ឆ្នាំងដាំបាយ កំសៀវ ឆ្នាំង ខ្ទះ សម្លៀកបំពាក់ រួមជាមួយនឹងរទេះរុញទៀត​ផង បើតាមការអោយដឹងរបស់ដែឡនាងគប់ចុះមកមានប្រហែលជា៤០។ ជាសំណាងខ្លាំងណាស់ដែលមិនមាននរណាម្នាក់រងរបួស ដោយសារតែការគប់របស់ផ្តេសផ្តាសរបស់នាងតាមបង្អួចជាន់ទី២នេះ។ តាមសាក្សីដែលបានឃើញហេតុការណ៍នេះបានអោយដឹងថា នៅពេលដែលស្រ្តីម្នាក់នេះគប់របស់ចុះមកនាងដូចជាមនុស្សដែលមិនមានព្រលឹងក្នុងខ្លួន នាងហាក់ដូចជាមិនដឹងថាខ្លួនកំពុងតែធ្វើអ្វីផង។ ក្រោយពីកើតមានហេតុការណ៍ចម្លែកបែបនេះ ប៉ូលិសក៏បានមកធ្វើការឃាត់ខ្លួនស្រ្តីម្នាក់នេះយកទៅសួរចម្លើយក្នុងថ្ងៃកើតហេតុនេះតែម្តង៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments