Header Ads

អស្ចារ្យខ្លាំងណាស់!! ត្រីបាឡែនមួយក្បាល បានសង្គ្រោះជីវិតស្ត្រីម្នាក់ពីការវាយប្រហាររបស់ហ្វូងឆ្លាម...

អស្ចារ្យខ្លាំងណាស់!! ត្រីបាឡែនមួយក្បាល បានសង្គ្រោះជីវិតស្ត្រីម្នាក់ពីការវាយប្រហាររបស់ហ្វូងឆ្លាម (មានវីដេអូ)

ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយនារីម្នាក់ត្រូវបានត្រីបាឡែនគៀងគាត់រហូតឡើងដល់ឆ្នេរ ដោយសារតែមានការយាយីពីត្រីឆ្លាម!។

មនុស្សមួយក្រុមបានចុះទៅសិក្សាស្រាវជ្រាវពីត្រីបាឡែន ដោយមានការចុះទៅថតរូបផ្សេងៗដើម្បីយកមកធ្វើការសិក្សានិងធ្វើការតាំងបង្ហាញ ហើយពួគគាត់បានចុះទៅថតរូបក្នុងទឹកសមុទ្រក្បែរនឹងត្រីបាឡែនមួយក្បាលដែលមានទម្ងន់២៣តោន។ ពេលដែលកំពុងថតនោះស្រាប់តែត្រីបានឡែនបានប្រតិ្តកម្មយ៉ាងចម្លែក ដោយត្រីបាឡែននោះបានប្រើព្រុយរបស់ខ្លួនគ្រវាសនារីម្នាក់នោះម្តងបន្តិចៗអោយអណ្តែតទៅដល់ច្រាំងសមុទ្រ។

ក្រុមការងារមានការភ័យស្លន់ស្លោយ៉ាងខ្លាំងដោយគិតថានេះជាការវាយប្រហារដ៏គ្រោះថ្នាក់មួយពីសំណាក់ត្រីបាឡែន ហើយក្រុមការងារក៏បានព្យាយាមជិះទូកតាមដើម្បីស្រោចស្រង់ស្រី្តដែលចុះថតនៅខាងក្នុងសមុទ្រនោះ ប៉ុន្តែពួកគេក៏បានភ្ញាក់ផ្អើលយ៉ាងខ្លំាងនៅពេលដែលដឹងថានៅខាងក្រោយត្រីបាឡែនដ៏ធំនោះគឺមានហ្វូតត្រីឆ្លាមដ៏ច្រើនកំពុងតែត្រៀមវាយលុកស្រី្តដែលចុះថតនៅក្នុងសមុទ្រនោះ ហើយមិននឹកស្មានសោះថាប្រត្តិកម្មរបស់ត្រីបាឡែនតាមពិតទៅគឺមានចេតនាជួយជីវិតស្រ្តីម្នាក់នោះទៅវិញ។

ទីបំផុតក្រុមការងារដែលនៅលើទូកក៏បានជួយលើកស្រ្តីម្នាក់នោះមកខណៈដែលនាងត្រូវបានត្រីបាឡែនគៀងមកដល់ទឹករាក់បាត់ទៅហើយ វាពិតជាគួរអោយព្រឺក្បាលមែនទែន បើសិនណាជាយើងស្រម៉ៃឃើញថាបើសិនជាត្រីបាឡែននោះមិនបានប្រើព្រុយរបស់វាដើម្បីគៀងអោយកៀកៗនឹងខ្លួនរបស់វាទេនោះ ម៉្លេះត្រីឆ្លាមនិងត្របាក់ស៊ីស្តី្រម្នាក់នោះស្លាប់បាត់ទៅហើយ។ គាត់បានធ្វើការរៀបរាប់យ៉ាងច្រើននៅក្នុងបណ្តាញសង្គមប្រាប់អ្នកសារព័ត៌មានផ្សេងៗដែលបានកើតឡើងចំពោះគាត់ជាលើកដំបូងក្នុងឆាកជីវិត។

តាមធម្មតាសារធាតុត្រីដែលនៅក្នុងសមុទ្រគឺមានតែប្រភេទត្រីដូលហ្វីនប៉ុណ្ណោះដែលមានទំនាក់ទំនងជិតស្និតជាមួយនិងមនុស្ស ហើយវាមានវិចារណញ្ញាណមួយដែលហាក់បីដូចជាមានការឆ្លងឆ្លើយជាមួយមនុស្សបាននិងអាចរស់នៅជាមួយមនុស្សបាន ប៉ុន្តែវាចម្លែកត្រង់ថាត្រីបាឡែនជាប្រភេទសត្វដែលធំបំផុតនៅលើពិភពលោកមួយក្បាលនេះបានធ្វើរឿងដ៏អស្ចារ្យមួយដែលពិតជាកំរនឹងជួបមែនទែន ដែលវាបានការពារមនុស្សពីចង្គូមសត្វឆ្លាមទៅវិញ។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments