Header Ads

អស់ស្ទះ!! មកនៅជាមួយគេសោះ ចេះមានដៃជើងលួចលុយម្ចាស់ផ្ទះរៀងរាល់ថ្ងៃបានរាប់ពាន់ដុល្លា ចុងក្រោយ...(មានវីដេអូ)

អស់ស្ទះ!! មកនៅជាមួយគេសោះ ចេះមានដៃជើងលួចលុយម្ចាស់ផ្ទះរៀងរាល់ថ្ងៃបានរាប់ពាន់ដុល្លា ចុងក្រោយ...(មានវីដេអូ) កាលពីពេលថ្មីៗនេះមានភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយមានករណីស្រ្តីម្នាក់ដែលរស់នៅជាមួយនឹងម្ចាស់ផ្ទះ និងធ្វើជាឈ្នួលជួយលក់ដូរ បានធ្វើការលួចលុយម្ចាស់ផ្ទះអស់រយៈពេល២ខែ ចាប់តាំងពីពេលមករស់នៅជាមួយមក។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bunny Sy បានបង្ហោះនូវរូបភាព និងលុយដែលស្រ្តីជាកូនឈ្នួលបានលួច ដោយមានទាំងលុយខែ្មរ និងដុល្លា ជាច្រើនសន្លឹកដែលមានគិតមានចំនួន ២០០០$។

ស្ត្រីជាម្ចាស់ផ្ទះបានសម្តែងការខឹងសម្បារជាខ្លាំង ដោយមិននឹកស្មានថាកូនឈ្នួលរូបនេះមានភាពមិនសុចរិតចំពោះខ្លួន ដោយបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “នេះជាក្មេងស្រីម្នាក់ដែលជួយលក់ដូរក្នុងហាងរបស់ខ្ញំុ ដែលបានលួចលុយ ជិត 2000$ លួចជារៀងរាល់ថ្ងៃ។ ក្នុងតែរយះពេល 2ខែតែប៉ុណ្ណោះ ពិតជានឹកស្មានមិនដល់ម៉ែឪអាពូកែលួច ចាប់បានដោយកាំមេរ៉ាសុវត្ថិភាព បងប្អូនអេីយ សូមមានការប្រុងប្រយត្ន័ចំពោះ អាជីវកម្មបងប្អូនរៀងខ្លួន ជួយ likes And share អោយឪពុកម្តាយវាបានឃេីញផង”។ យ៉ាងណាមិញចំពោះម្ចាស់ហាងខាងលើក៏មិនបានចំណាត់ការវិធានតាមច្បាប់អ្វីឡើយ ដោយបានអត់អោនទោស និងឲ្យស្រី្តដែលបានលួចលុយនោះទៅស្រុកកំណើតវិញ៕

**** អត្តបទសំខាន់បន្ថែម៖ រន្ធត់ណាស់ ! បុរសម្នាក់បើករថយន្តបុកអតីតប្រពន្ធរបស់ខ្លួនដែលទើបតែលែងលះគ្នា ដោយសារតែហេតុផលបែបនេះ ****

ប្រទេសចិន ៖ មានគ្រួសារខ្លះបានសំរេចចិត្តចែកផ្លូវដោយសន្តិភាព តែគ្រួសារខ្លះចែកផ្លូវគ្នាហើយនៅតែមានកំហឹងនឹងគំនុំរហូតគិតសងសឹកទៅលើភាគីម្ខាងៗ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយពីរឿងរ៉ាវដ៏រន្ធត់មួយ ដែលបុរសម្នាក់ជិះរថយន្តបុកអតីតប្រពន្ធរបស់ខ្លួនដោយសារតែនាងបន្សល់ទុកបំណុលអោយច្រើនពេកក្រោុយលែងលះគ្នា។ រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រថយន្តពណ៌សមួយគ្រឿងបានបើកបញ្រ្ចាស់ក្នុងល្បឿនយ៉ាងលឿនមកបុកស្រ្តីពីរនាក់ខណៈពេលដែលនាងកំពុងដើរឆ្លងផ្លូវ។

ស្រ្តីរងគ្រោះទាំងពីរត្រូវគេដឹងថាម្នាក់មានអាយុ ៥០ឆ្នាំ និងម្នាក់ទៀតអាយុ៤៦ឆ្នាំ ម្នាក់ក្នុងចំណោមនោះធ្លាប់មានទំនាក់ទំនងជាប្តីប្រពន្ធជាមួយជនបង្កហេតុ។ យោងតាមរបាយការណ៍ប៉ូលិសបានអោយដឹងថា បុរសបង្កហេតុនេះមានឈ្មោះ Sae Kao មានវ័យ៤៨ឆ្នាំ គាត់បានសារភាពថាគាត់ពិតជាមានបំណងបើករថយន្តបុកស្រ្តីជាអតីតប្រពន្ធរបស់ខ្លួនេងនេះពិតមែន។ មូលហេតុគឺដោយសារតែស្រ្តីម្នាក់នេះបន្សល់ទុកនូវបំណូលជាច្រើនអោយគាត់ក្រោយពីលែងលះគ្នារួចហើយ។ បុរសនេះត្រូវប៉ូលិសឃុំខ្លួនទុក ហើយអាយត្រូវចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាទៀតផង៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments