Header Ads

ឆ្ងល់ណាស់!! គាត់មានអាយុ ១០២ឆ្នាំមួយថ្ងៃជក់បារីអស់២០ដើមផឹកស្រារាល់ថ្ងៃទៀត ចុះម៉េចក៏អាយុវែង?

របៀបរស់នៅរបស់លោកយាយ Maisie Streng ជាអ្វីដែលគួរអោយកត់សំគាល់បំផុត។ គាត់មិនប្រើថ្នាំពេទ្យណាមួយទេ គាត់មានអាយុ 102 ឆ្នាំ។ ជីដូនចាស់ម្នាក់នេះមកពីទីក្រុង Glasgow គាត់ត្រូវបានគេដឹងថា ជាទម្លាប់ គាត់ជក់បារីអស់ 20 ដើមក្នុង មួយថ្ងៃ រយៈពេល 75 ឆ្នាំមកហើយ វាហាក់ដូចជាគ្មានបញ្ហាជាមួយបារីទេ ប៉ុន្តែនោះមិនមែនជាទម្លាប់អាក្រក់របស់គាត់ទេ។

គាត់ក៏ផឹកស្រាមួយកែវរៀងរាល់យប់មុនពេលចូលគេង ។ កូនប្រុសរបស់គាត់ឈ្មោះ Sandy ដែលមានអាយុ 65 ឆ្នាំបាននិយាយថា “គាត់ញ៉ាំផ្លែចេកយ៉ាងទៀងពេលវេលា” ។ គាត់បានជក់បារីច្រើនបំផុតក្នុងកំឡុងពេលដែលគាត់ធ្វើការជាលេខាធិការនៃអ្នកនិពន្ធ “Daily Express” ។

គាត់តែងតែជក់បារីនៅពេលធ្វើការជាមួយអ្នកវាយអត្ថបទរបស់គាត់ គាត់ចាប់ផ្តើមបរិភោគចេកក្នុងកំឡុងពេលនោះផងដែរ នៅពេលគាត់ធ្វើការ។ ដោយសារតែពេលវេលាសម្រាប់អាហារថ្ងៃត្រង់និងអាហារសម្រន់របស់គាត់គឺចេក ដែលជាទម្លាប់របស់គាត់ដែលមានរហូតមកដល់សព្វថ្ងៃ។

បន្ទាប់ពីគាត់ចាប់ផ្តើមជក់បារីក្នុងវ័យជំទង់ ហើយគាត់បានបោះបង់បារីវិញត្រឹមតែរយៈពេល ៥សប្តាហ៍បន្ទាប់ពីគាត់មានគ្រោះថ្នាក់បាក់ឆ្អឹងភ្លៅ ក្នុងអាយុ៩០ឆ្នាំ ហើយចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យ ។ ហើយនៅទីបំផុតនៅពេលគាត់បានចេញពីមន្ទីរពេទ្យ គាត់ក៏បានត្រលប់ទៅជក់បារីជាធម្មតាវិញ ។

យ៉ាងណាក៏ដោយ វាមិនសមសោះដែលទម្លាប់ជក់បារីរាល់ថ្ងៃបែបនេះ មិនមានបញ្ហាដល់សុខភាព។ Sandy បន្តថា ម្ដាយរបស់ខ្ញុំគាត់គឺមានមតិផ្ទុយគ្នា។ គួរឱ្យចង់សើចណាស់ ប្តីរបស់គាត់បានស្លាប់នៅអាយុ 65 ឆ្នាំ។ គាត់មានសុខភាពរឹងមាំហើយគាត់ជាគ្រូបង្រៀនខាងសារពាង្គកាយដែរ ។ គាត់មិនដែលប៉ះពាល់បារីទេ ។

Sandy បាននិយាយបន្តថា «បើទោះបីជាម្តាយលោកជក់បារី ក៏គាត់គ្មានបញ្ហាសុខភាព ហើយគាត់ក៏មិនប្រើប្រាស់ថ្នាំដើម្បីបំប៉នផងដែរ»។

តាមរយៈរឿងនេះ សង្កេតឃើញថា លោកយាយមានទម្លាប់បរិភោគផ្លែចេក ជាអាហារប្រចាំថ្ងៃ និង បរិភោគជាអាហារសម្រន់គ្រប់ពេល យើងអាចទាញពីផលប្រយោជន៍នៃការបរិភោគចេករបស់លោកយាយរាល់ថ្ងៃ ហើយបើលោកយាយមិនជក់បារីទៀត The Truth គិតថា លោកយាយប្រហែលជាមានអាយុកាន់វែងថែមទៀត។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments