Header Ads

គួរឲ្យអាណិតគាត់ណាស!! បុរស​ព្រៃភ្នំ​ម្នាក់​ត្រូវ​តៃកុង​ឡានក្រុង​បដិសេធ​មិនឲ្យ​ឡើង​ជិះ ដែល​គេ​សង្ស័យថា​មកពី​មូលហេតុ​…

​សង្គម​សព្វថ្ងៃ​ហាក់ដូចជា​ត្រូវបាន​រំអុក​ជាមួយ​ការវិនិច្ឆ័យ​មនុស្ស​តែ​សំបក​ក្រៅ ក្នុងនោះ​ដូចជា​មើលស្រាល​លើ​រូបរាង​, ការនិយាយស្តី ឬ ឥរិយាបទ​នៃ​ការ​ស្លៀកពាក់​ជាដើម ដែលជា​ហេតុ​នាំ​ឲ្យ​កើតមាន​រឿងរ៉ាវ​ផ្សេងៗ ។ ចំណែកឯ​ការប្រកាន់​ជាតិ​សាសន៍​វិញ ក៏បាន​កំពុង​រីក​រាល និង​ជារឿយៗ​គេ​មិន​អើពើ ។ ហើយ​សូម្បី​មាន​មនុស្ស​មួយចំនួន ក៏​មិន​ចូលចិត្ត​មនុស្ស​ដែលជា​ជាតិ​សាសន៍​ដូចគ្នា​របស់​ពួកគេ​ផងដែរ ។

​តួយ៉ាង បុរស​ម្នាក់​ដែល​ស្លៀក Bahag (​សំពត់​ប៉ឹង​) ប្រពៃណី ដែលជា​ការនិយម​រប​ស់​អ្នក​ព្រៃភ្នំ​ជាច្រើន បាន​កំពុង​រង់ចាំ​រថយន្តក្រុង ត្រូវបាន​គេ​បដិសេធ​ឲ្យ​ឡើង​ជិះ​នោះឡើយ ព្រោះតែ​គិត​ឃើញ​នូវ​ហេតុផល​មួយចំនួន ។​

យោងតាម​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dhrins Laurente Napeek នោះ​គាត់​បានឃើញ​បុរស​ចំណាស់​ម្នាក់ ដូច​រៀបរាប់​ខាងលើ កំពុង​រង់ចាំ​រថយន្ត​ក្រុង និង​រន្ធត់ចិត្ត​ជាខ្លាំង នៅពេលដែល​ឃើញ​មានតែ​បុរស​ម្នាក់នេះ​តែម្នាក់ឯង​គត់ ដែល​ត្រូវបាន​ឡាន​ចាកចោល ។​

Napeek ជឿថា បុរស​នេះ​ត្រូវបាន​គេ​បដិសេធ​ឲ្យ​ឡើង​ជិះ​រថយន្ត ដោយសារ​រើសអើង​នឹង​របៀប​នៃ​ការ​ស្លៀកពាក់​របស់គាត់ ។ ទោះយ៉ាងណា យោងតាម​ការ​ផុស​របស់​ស្ត្រី​ម្នាក់ បាន​អះអាងថា រថយន្តក្រុង​នោះបាន​ផ្ទុក​មនុស្ស​ពេញ​ចង្អៀត​ទៅហើយ ហេតុនេះ ពុំ​អាចដាក់​បន្ថែម​គាត់​ម្នាក់ទៀត​បានទេ ។

យ៉ាងណាមិញ គេហទំព័រមួយបានចុះផ្សាយថា បុរសរូបនោះពុំបានធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់ទេ និងត្រូវបានគេសន្មត់ថា បានវិលត្រឡប់ទៅសួរសុខទុក្ខអ្នក​ជំងឺរបស់គាត់វិញ​ នៅ Villasis ឬ Rosales នៅក្នុងប្រទេសហ្វីលីពីន ៕

ប្រភព៖ ksn-news

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments