Header Ads

ព្រឺក្បាលខ្ញាកតែម្ដង!! អន្ទង់ជញ្ជក់ឈាមដែលបាត់វត្តមានអស់រាប់រយឆ្នាំ បានបង្ហាញខ្លួនជាថ្មីហើយ ដែលមានកំណើតលើផែនដីតាំងពី ២០០ លានឆ្នាំមុន

ព្រឺក្បាលខ្ញាកតែម្ដង!! អន្ទង់ជញ្ជក់ឈាមដែលបាត់វត្តមានអស់រាប់រយឆ្នាំ បានបង្ហាញខ្លួនជាថ្មីហើយ ដែលមានកំណើតលើផែនដីតាំងពី ២០០ លានឆ្នាំមុន
រូបភាពជាច្រើនត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្កមហ្វេសប៊ុក បាននឹងកំពុងធ្វើអោយអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ័យខ្លាច និងចាប់អារម្មណ៍យ៉ាងខ្លាំង ដែលប្រភពទាំងនោះបានអោយដឹងថា វាជសត្វអន្ទង់ម៉្យាងដែលអាចជញ្ជក់ឈាមសត្វគ្រប់ប្រភេទ និងបាត់វត្តមានអស់រយះពេល៣៦០ លានឆ្នាំមកហើយ។

ប្រភពពីគេហទំព័រ theguardian បានអោយដឹងថា អន្ទង់ប្រភេទនេះត្រូវបានគេដាក់ឈ្មោះហៅក្រៅថា បិសាចសមុទ្រជញ្ជក់ឈាម និងមានឈ្មោះជាភាសាបច្ចេកទេសហៅថា Lamprey វាមានរូបរាងដូចជាអន្ទង់ ប៉ុន្តែមានធ្មេញ ស្រួចៗជាច្រើនមុតដូចផ្លែឡាម ដែលធ្វើឱ្យវាបើកមាត់ជាប់រហូត។ អ្វីដែលអស្ចារ្យជាងនេះទៅទៀត តាមរយៈកំណាយហ្វូស៊ីល គេបានរកឃើញថាសត្វប្រភេទនេះមានវត្តមាននៅលើផែនដីតាំងពីមុនសម័យដីណូស័រមកម្ល៉េះ។

ដើមឡើយអន្ទង់នេះជាសត្វរស់នៅក្នុងសមុទ្រទេ ប៉ុន្តែថ្មីៗនេះគេបានប្រទះឃើញអន្ទង់ Lamprey ពេញវ័យជាច្រើននៅក្នុងទន្លេនៃប្រទេសអង់គ្លេស។ ដោយហេតុតែអន្ទង់ Lamprey ជាសត្វដែលអាចបង្កគ្រោះថ្នាក់ ទើបគេហាមមិនមនុស្សឱ្យចុះហែលទឹកទន្លេនៅបរិវេណនោះទេ ព្រោះវាចូលចិត្តខាំជញ្ជក់ឈាមមនុស្ស ឬសត្វលើគោកផ្សេងៗ។

គេបានសិក្សាពីមូលហេតុនិងរកឃើញថាការថែរក្សាបរិស្ថានទន្លេរបស់ប្រទេសអង់គ្លេសមានភាពប្រសើរឡើងទើបជំរុញឱ្យសត្វដ៏កម្រនេះកើតឡើងវិញសាជាថ្មី។ តាមសំដីរបស់អ្នកស្រាវជ្រាវក្នុងវិធី River Monster វាក៏មានវត្តមាននៅកម្ពុជាផងដែរ។

បើតាមការផ្សាយរបស់សារពត៌មានដដែល បានបន្តអោយដឹងថា ពូជរបស់វាត្រូវបានគេកំទេចចោលនៅក្នុងប្រទេសអង់គ្លេសតាំងពី ២០០ ឆ្នាំមុនមកម៉្លេះ រហូតមកដល់ពេលនេះគេបានប្រទះឃើញវាជាថ្មីម្តងទៀតនៅក្នុងទន្លេនៃប្រទេសនេះជាថ្មី។

គួរបញ្ជាក់ផងដែរថា សត្វមួយប្រភេទនេះមានអាយុកាលជាង ២០០ លានឆ្នាំមកហើយនៅលើផែនដី ពោលគឺវាកើតឡើងមុនកំណើតរបស់ដាយណូស័រទៅទៀត៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments