Header Ads

ក្រុមអ្នកស្រាវជ្រាវភ្ញាក់ផ្អើលយ៉ាងខ្លាំង!! ចម្លាក់ក្បាលមនុស្សយក្ស មិនមែនមានត្រឹម អ្វីដែលអ្នកឃើញនោះទេ

ក្រុមអ្នកស្រាវជ្រាវភ្ញាក់ផ្អើលយ៉ាងខ្លាំង!! ចម្លាក់ក្បាលមនុស្សយក្ស មិនមែនមានត្រឹម អ្វីដែលអ្នកឃើញនោះទេ
ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ ចម្លាក់​ក្បាល​មនុស្ស​យក្ស​នៅ​ប្រទេស​ស៊ីលី តាម​រយៈ​ទំព័រ​ព័ត៌មាន​នានា ប៉ុន្តែ​វា​ពិត​ជា​អស្ចារ្យ​ជាង​អ្វី​ដែល​អ្នក​បាន​ឃើញ​ទៅ​ទៀត។ កាល​ពី​ឆ្នាំ២០១៥ ក្រុម​អ្នក​ស្រាវជ្រាវ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ជីក​ឃើញ​ក្បាល​ទាំង​នោះ មាន​ដង​ខ្លួន​នៅ​កប់​ក្នុង​ដី​ជ្រៅ​ទៅ​ទៀត។

ចម្លាក់​ក្បាល​មនុស្ស​យក្ស​ដែល​មាន​ទឹក​មុខ​រាប​ស្មើ​ធម្មតា ហាក់​ដូច​ជា​កំពុង​ការពារ​ដែន​កោះ បាន​ក្លាយ​តំបន់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​សម្រាប់​អ្នក​ស្រាវជ្រាវ​នានា និង​ភ្ញៀវ​ទេសចរ​ផ្សង​ព្រេង។ ទីនោះ​គឺ​ជា​ដែន​កោះ​ដាច់​ស្រយាល​មួយ​ឈ្មោះ Easter Island លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជិត​ប្រទេស​ស៊ីលី។

បន្ទាប់​ពី​បាន​រុក​រក​ឃើញ​ដែន​កោះ​នេះ​រួច​មក ​ក្រុម​អ្នក​ស្រាវជ្រាវ និង​មនុស្ស​ជា​ច្រើន គិត​ថា​រូប​ចម្លាក់​ដ៏​អាថ៌កំបាំង​នេះ មាន​តែ​ក្បាល​ប៉ុណ្ណោះ។ សំណង់​អច្ឆរិយ​ទាំង​អស់​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ងឿង​ឆ្ងល់ បន្សល់​ទុក​ចម្ងល់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ជា​ច្រើន​រួច​មក​ហើយ ព្រោះ​មិន​ដឹង​ថា​គេ​សាងសង់​វា​ឡើង​ក្នុង​គោល​បំណង​អ្វី​ឲ្យ​ប្រាកដ។

នៅ​ក្នុង​ឆ្នាំ២០១៥ ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ចង់​ដឹង​ឲ្យ​ច្បាស់ បាន​​ជីក​ទៅ​ក្រោម​ក្បាល​មនុស្ស​អាយុ​កាល​រាប់​រយ​ឆ្នាំ​នេះ ស្រាប់​តែ​ប្រទះ​ឃើញ​ដង​ខ្លួន​នៅ​កប់​ក្រោម​ដី ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង លើស​ពី​អ្វី​ដែល​គិត​ទុក​ទៅ​ទៀត។ នេះ​រឹតតែ​បន្ថែម​ចម្ងល់ ថា​មនុស្ស​ពី​ដើម ឆ្លាក់​ថ្ម​ធំៗ និង​រំកិល​វា​យ៉ាង​ដូច​ម្ដេច។

រូប​ក្បាល​មនុស្ស​ធំ​បំផុត អាច​មាន​កម្ពស់​ជាង ១០​ម៉ែត្រ និង​ទម្ងន់​ជាង ៨០​តោន ហើយ​វា​ត្រូវ​គេ​ឆ្លាក់​ឡើង​តាំង​ពី​រាប់​រយ​ឆ្នាំ​មុន លើ​ដែន​កោះ​ដាច់​ស្រយាល។ ក្រុម​អ្នក​ស្រាវជ្រាវ​ជឿជាក់​ថា សំណង់​ទាំង​អស់​ត្រូវ​សាងសង់​ឡើង​ពេញ​ដង​ខ្លួន ប៉ុន្តែ​វា​បាន​កប់​ក្រោម​ដី បន្ទាប់​ពី​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ច្រើន​សតវត្ស​រួច​មក។ ទោះ​យ៉ាង​ណា វិធី​សាង​សង់​សំណង់​ដ៏​អស្ចារ្យ​នេះ នៅ​តែ​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​បក​ស្រាយ​មិន​រួច៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments