Header Ads

មានដឹងអត់?? ហេតុអ្វីបានជាពស់អាចលេបរបស់ធំជាងខ្លួនវាបាន?

មានដឹងអត់?? ហេតុអ្វីបានជាពស់អាចលេបរបស់ធំជាងខ្លួនវាបាន?
ពស់មិនដក់ឆ្អឹងថ្គាមចេញដូចដែលអ្នកធ្លាប់លឺនោះទេ គឺពួកវាយឹតឆ្អឹងថ្គាម។ នៅនឹងក្បាលពស់ ឆ្អឹងភាគច្រើន (រួមទាំងឆ្អឹងថ្គាមលើនិងក្រោម)។ មិនជាប់នៅមួយកន្លែងដូចថនិកសត្វទេតែវាភ្ជាប់នឹងឆ្អឹងថ្គាមលើ-ក្រោមហៅថា ឆ្អឹងក្វតដ្រេត​ (quadrate bone) ដោយសារវាតភ្ជាប់នឹងចំណុចបួនចំណុច។

មនុស្សយើងក៏មានឆ្អឹងក្វតដ្រេតដែរ តែវាមិនតភ្ជាប់នឹងឆ្អឹងថ្គាមរបស់យើងទៀតទេ ព្រោះវាបានផ្លាស់ទីឡើងទៅនៅក្នុងត្រចៀក និិងរួញខ្លួនតូចរហូតក្លាយជាឆ្អឹងទ្រនាប់ ហើយចាំធ្វើការជាមួយឆ្អឹងផ្សេងពីរទៀតគឹឆ្អឹងញញួរនិងឆ្អឹងឈ្នាន់កែបដើម្បីឲ្យត្រចៀកស្រទាប់កណ្តាលរបស់មនុស្សធ្វើតួនាទីបានយ៉ាងអស្ចារ្យ។

ការចាត់រៀងរបស់ឆ្អឹងទាំងបីប្រភេទជួឲ្យយើងស្តាប់សំឡេងបានលឺឺខ្លាំងនិងធ្វើឲ្យការលឺរបស់មនុស្សយើងមានប្រសិទ្ធភាពជាងឧរង្គសត្វដែលមានជាលិកាក្រដាសត្រជាក់តភ្ជាប់នឹងត្រចៀកស្រទាប់ក្នុងដោយឆ្អឹងឈ្នាន់កែបតែមួួយប្រភេទ ដូច្នេះទោះបីជាយើងមិនអាចលេបពពែចូលទៅបាន តែយ៉ាងហោចណាស់ប្រព័ន្ធនៃការលឺរបស់យើងមិនអាចលេបពពែចូលទៅបាន តែយ៉ាងណាហោចណាស់ប្រព័ន្ធនៃការលឺរបស់យើងប្រសើរជាងពស់ឆ្ងាយណាស់។ ទោះជាមាត់របស់វាធំ តែពេលខ្លះពស់មិនអាចត្របាក់ចំណីដែលធំលើសបីខ្លួនវានិងទំពាបានទេ។

ឆ្នាំ2005 សពក្រពើប្រវែង 1.8m ត្រូវគេឃើញក្នុងឧទ្យានជាតិអេវើក្លេតស៏នៅក្នុងរដ្ធផ្លរីដា ដោយផុសចេញពីក្នុងពោះពស់ថ្លាន់ប្រវែង4m។ ពស់ថ្លាន់នេះព្យាយាមលេបក្រពើចូលទាំងមូលរហូតបែកពោះងាប់។ គេបានធ្វើការប៉ាន់ស្មានថាប្រហែលជាក្រពើរើបម្រះនៅក្នុងពោះសត្វពស់់រហូតធ្លាយចេញមកក្រៅ។

ពស់ថ្លាន់មានដើមកំណើតនៅភូមិភាគអាសីុអាគ្នេយ៏ និងជាពស់មួយក្នុងចំណោមពស់6ប្រភេទដែលធំបំផុតក្នុងលោក ពួកវាអាចធំរហូតមានប្រវែង6m។ បច្ចុប្បន្ន ពួកវាជាច្រើនកំពុងវារពេញសួនឧទ្យានជាតិ អេវើក្លេតស៏។ ពួកវាទាំងអស់ជាសត្វចិញ្ចឹមដែលត្រូវយកមកព្រលែងឬគេចពីម្ចាស់របស់វា។

ចុងក្រោយឆ្នាំ2010 រដ្ធផ្លរីដាក៏ចេញច្បាប់ហាមនាំពស់ថ្លាន់ចូលក្នុងប្រទេសប៉ុន្តែវាហួសពេលទៅហើយ ពួកវាបានចូលមកបង្កាត់ពូជយ៉ាងគគ្រឹកគគ្រេងនៅក្នុងបឹងបួរដងអូបណ្តាអាកាសធាតុក្តៅសើម (រួមទាំងសត្វតំបន់ផ្សេងៗទៀតរាប់សិប្រភេទដូចជា ត្រកួន និងស្វាអាហ្រិ្វកជាដើម)។ ការតស៊ូគ្នារវាងពស់ថ្លាន់និងទាក់ទាញចំណាប់អារម្មណ៏ពីអ្នកទេសចរណ៏យ៉ាងច្រើន ហើយលទ្ធផលនៃការប្រយុទ្ធគ្នាភាគច្រើន គឹពួកវាតែងស្មើគ្នា។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments