Header Ads

អុញនោះ! លេងបិទពួន ពួនក្នុងទូដែក ជាប់អស់៣ម៉ោងទំរាំដោះលេខកូដត្រូវ

ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានជាប់គាំងនៅក្នុងទូដែកអស់ជាង៣ម៉ោងដោយសារតែការលេងបិទពួន ហើយទំរាំដោះចេញបានគឹត្រូវបានចំនាយពេលអស់រយៈពេលជាង៣ម៉ោង។

ក្មេងប្រុសហ្នឹងដំបូងគឹទៅលេងផ្ទះជីតារបស់ខ្លួនជាមួយនឹងម្តាយ ប្អូនប្រុស និងបងប្អូនមួយចំនួនដើម្បីទៅអបអរបុណ្យគ្រិស្ទស្មាស់ជាមួយគ្នា ហើយកំឡុងពេលទៅលេងនោះ គេបានលេងរត់ពួនជាមួយនិងប្អូនប្រុសរបស់ខ្លួន ទំបំផុតគេបានរកឃើញកន្លែងពួនមួយយ៉ាងសមរម្យបំផុតគឺពួនក្នុងទូដែក ហើយក៏ចាប់ផ្តើមបិទទ្វា ដោយសារតែទូដែកនោះជាទូសុវត្ថិភាព ទូនោះក៏បានបិទខ្លួនឯងដោយស្វ័យប្រវត្តិ បើចង់ដោះវិញទាល់តែស្គាល់លេខកូដ៊

ចៃដន្យពេលនោះគឺមិនអាចទាក់ទងទៅជីតារបស់ខ្លួនបានទេ ដោយសារតែគាត់នៅឆ្ងាយហើយគ្មានអ្វីដើម្បីអាចទំនាក់ទំនងគ្នាបាន បន្ទាប់មកឪពុកម្តាយក៏សំរេចចិត្តហៅភ្នាក់ងារពន្លត់អគ្គីភ័យមកជួយដោះក្មេងម្នាក់នោះចេញពីទូ ហើយកាន់តែស៊យជាងនេះទៅទៀតគឹភ្នាក់ងារអគ្គីភ័យក៏មិនស្គាល់លេខកូដទូនេះដែរ ប៉ុន្តែអ្វីដែលគាត់អាចជួយបានជំហានដំបូងគឹគាត់បានព្យាយាមបញ្ជូនអុកស៊ីហ្សែនតាមរយៈថង់ផ្លាស្ទិចដោយស៊ូកតាមជាយតូចៗនៃទូនោះដើម្បីកុំក្មេងថប់ដង្ហើម បន្ទាប់មកពួកពន្លត់អគ្គីភ័យចាប់ផ្តើមរាវលេខកូដនោះដើម្បីដោះចេញ ដោយលេខកូដនោះគឹមាន៦ខ្ទង់។

នៅទីបំផុតពួកគាត់ក៏ចំនាយពេលអស់ជាង៣ម៉ោង ទើបដោះលេខកូដនោះបាន ហើយក្មេងដែលនៅក្នុងនោះក៏មិនមានប៉ះពាល់អ្វីធំដុំនោះដែរ ដោយសារតែក្មេងនោះបានទទួលអុកស៊ីហ្សែនគ្រប់គ្រាន់ពេលដែលជាប់នៅក្នុងទូនោះ ហើយឪពុកម្តាយក្មេងក៏បានធ្វើការអគុណដល់ក្រុមការងារពន្លត់អគ្គីភ័យដែលបានជួយសង្គ្រោះអាយុជីវិតរបស់កូនគាត់ ហើយក្រុមពន្លត់អគ្គីភ័យក៏បានគិតថា ទាំងនេះគឺជាកាដូដ៏ពិសេសបំផុតសំរាប់ក្មេងនោះនៅក្នុងថ្ងៃបុណ្យណូអែលឆ្នាំ២០១៧នេះ។

ហើយនេះគឺជាមេរៀនមួយសំរាប់ម្ចាស់ផ្ទះដែលមានទូដែកធំធំ ហើយចំហទូដែកចោល ប្រយ័ត្នមិនបានដាក់របស់ បែរជាដាក់មនុស្សទៅវិញ។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments