Header Ads

រន្ធត់ខ្លាំងណាស់!! កំពុងតែហ្វឹកហាត់ ស្រាប់តែខ្លា និងតោ ហក់មកស៊ីសេះ១ក្បាល លើវេទិកា…

រន្ធត់ខ្លាំងណាស់!! កំពុងតែហ្វឹកហាត់ ស្រាប់តែខ្លា និងតោ ហក់មកស៊ីសេះ១ក្បាល លើវេទិកា…
ប្រទេសចិន៖ ហេតុការណ៍រន្ធត់មួយ បានកើតឡើង ខណៈពេលដែលក្រុមឧទ្យានជាតិសត្វព្រៃ មួយកន្លែងក្នុងក្រុង Kangzhou ខេត្ត Hebei ប្រទេសចិន ដែលត្រូវបានក្រុមគ្រូបង្វឹកសត្វខ្លា ក្នុងការសម្តែងពិសេស ដែលមានសត្វសេះ ដើរដង្ហែរតាមជាមួយ រួមទាំងសត្វខ្លាមួយក្បាល និងសត្វតោមួយក្បាលផងដែរ ។

ជាធម្មតានៃការសម្តែងនេះ តែងតែមានសត្វសេះ សម្តែងជាមួយគ្នា ដោយមានការហ្វឹកហាត់ជាមួយគ្រូបង្វឹក ដ៏ប៉ិនប្រសប់ នឹងយល់ចិត្តខ្លា និងតោទាំងនោះ ហើយពួកវាមិនដែល ធ្វើបាបគ្នាម្តងណាឡើយ ។

តាមធម្មជាតិរបស់សត្វព្រៃ ទោះជាហ្វឹកហាត់វា ជិតដិតកំរិតណាក៏ដោយ ក៏ពួកវានៅតែមានភាពឃោរឃៅក្នុងខ្លួននៅឡើយ ហើយហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃហ្វឹកហាត់នោះតែម្តង ពេលដែលខ្លា និងតោ ឃើញសេះដើរចូលក្នុងវេទិកាសម្តែង ហើយពួកវាក៏បានហក់ទៅវាយប្រហារភ្លាមៗ ខាំសត្វសេះមួយក្បាលនោះ មិនព្រមលែងទាល់តែសោះ ទោះជាគ្រូបង្វឹកជាច្រើន ប្រឹងវាយ និងឆក់ទៅលើខ្លួនសត្វខ្លា និងតោនោះយ៉ាងណាក៏ដោយ ក៏វានៅតែចង់ស៊ីសាច់សេះកំសត់ មួយក្បាលនោះទាល់តែបាន ។

ទោះជាយ៉ាងណា សត្វសេះនោះត្រូវបានគេជួយ ឲ្យរួចផុតពីចង្កូមខ្លានិងតោ យ៉ាងវេទនាបំផុត ហើយនេះជាហេតុការណ៍ដ៏អាក្រក់ និងរន្ធត់បំផុតដែលពុំមាននរណា នឹកស្មានដល់នោះឡើយ ហើយនេះក៏ចាត់ទុកជាសំណាងមួយដែរ ដែលរឿងនេះ បានកើតឡើងក្នុងពេលហ្វឹកហាត់ ព្រោះមិនទាន់ដល់ពេលសម្តែង ជាផ្លូវការនៅឡើយ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments