Header Ads

រន្ធត់ស្ដែងៗណាស់!! នារីវ័យក្មេងម្នាក់ធ្លាក់ពីលើកន្លែងដែលមានកំពស់ជាង១២ម៉ែត្រ ក្នុងកំឡុងពេលកំពុងសម្តែងសិល្បៈកាយសម្ព័ន្ធ..(មានវីដេអូ)

រន្ធត់ស្ដែងៗណាស់!! នារីវ័យក្មេងម្នាក់ធ្លាក់ពីលើកន្លែងដែលមានកំពស់ជាង១២ម៉ែត្រ ក្នុងកំឡុងពេលកំពុងសម្តែងសិល្បៈកាយសម្ព័ន្ធ

ប្រទេសរុស្ស៊ី ៖ ការសម្តែងកាយសម្ព័ន្ធគឺជាសិល្បៈម៉្យាងដែលអ្នកសម្តែងប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ជាងការសម្តែងសិល្បៈផ្សេងៗដទៃទៀត វាអាចបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិតទៀតក៏មាន។ ប្រភពព័ត៌មានបរទេសមួយបានរាយការណ៍ពីករណីស្រ្តីវ័យក្មេងឈ្មោះ Yulia Tikaeva អាយុ ២០ឆ្នាំជាតារាសម្តែងកាយសម្ព័ន្ធវ័យជំទង់ជនជាតិរុស្ស៊ី បានធ្លាក់ពីជាន់ទី៤នៃអគារកំឡុងពេលដែលនាងកំពុងតែសំដែង។

តាមរយៈវីដេអូដែលថតបាននៅពេលនោះបានបង្ហាញអោយឃើញថា នារីវ័យក្មេងម្នាក់នេះបានធ្លាក់ចុះមកនៅកំឡុងពេលដែលនាងត្រូវបោះទៅអោយដៃគូម្នាក់ទៀតចាប់។ តែបុសជាដៃគូនោះមិនអាចចាប់ជាប់ទើបធ្វើអោយនាងត្រូវភ្លាត់ធ្លាក់ចុះទៅកំពស់៤​ជាន់ (១២ម៉ែត្រ) ក្បាលរបស់នាងបានបោកទៅត្រូវជាមួយនឹងជួរកៅអីអង្គុយរបស់ទស្សនិកជន។ តាមអ្នកគ្រប់គ្រងក្រោមសៀកបានប្រាប់ថាស្រ្តីជាអ្នកសម្តែងវ័យក្មេងនេះត្រូវរបួសហូរឈាមនៅត្រង់ក្បាល តែនាងមិនមានសញ្ញាបាក់ឆ្អឹងនៅត្រង់កន្លែងណានោះទេនេះបើតាមសម្តីគ្រូពេទ្យ៕

**** អត្តបទសំខាន់ៗបន្ត៖ ហួសចិត្ត ! ស្រ្តីម្នាក់ដោយសារតែចង់អោយបុរសជាសង្សារបស់ខ្លួនលួង សុខចិត្តធ្វើដល់ថ្នាក់នេះ ****

ប្រទេសចិន ៖ ចំពោះគូស្នេហ៍វាតែងតែមានឈ្លោះប្រកែកជារឿងធម្មតាទៅហើយ ហើយនៅពេលឈ្លោះគ្នានោះម្ខាងសុទ្ធតែចង់ឈ្នះចង់អោយម្ខាងទៀតមកលួង។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរៀងរ៉ាវហួសចិត្តមួយ ដែលស្រ្តីម្នាក់ព្រោះតែចង់អោយបុរសជាសង្សារ​លួងសុខចិត្តក្រាញ់ននាលនៅនឹងដីមិនខ្មាស។ តាមរយៈវីដេអូដែលត្រូវបានគេយកមកបង្ហោះក្នុងបណ្តាញសង្គមនោះ បានបង្ហាញពីសកម្មភាពគូស្នេហ៍មួយគូ បានឈរជជែកយ៉ាងតឹងសសៃកដាក់គ្នា។

ក្រោយពីប្រកែកបានបន្តិចស្រាប់តែស្រ្តីជាសង្សារនោះបានផ្តួលខ្លួនទៅក្រាបជាប់នឹងដីមិនព្រមក្រោក រហូតបុរសជាសង្សារបស់នាងទ្រាំអោនទៅជួយរើសរបស់របរដាក់ចូលក្នុងកាបូបហើយទាញដៃរវស់នាងអៅយងើប។ អ្នកលេងនៅក្នុងបណ្តាញសង្គមមានការអាណិតដល់បុរសជាសង្សានោះមែនទែន ព្រោះបើតាមប្រភពមួយបានប្រាប់ថានេះមិនមែនជាលើកទីមួយនោះទេដែលស្រ្តីម្នាក់នេះធ្វើបែបនេះដាក់។ បើសិនបុរសនោះមិនព្រមសម្របតាមនាងៗនឹងមិនព្រមក្រោកឡើងមកនោះឡើយ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments