Header Ads

ពិតជាពូកែណាស់!! កុំថាឡើយក្អក ស្លេស្មក៏បាត់អស់ដែរក្នុងរយៈពេលត្រឹមតែមួយយប់! ប្រើបានទាំងក្មេង និងចាស់

ពិតជាពូកែណាស់!! កុំថាឡើយក្អក ស្លេស្មក៏បាត់អស់ដែរក្នុងរយៈពេលត្រឹមតែមួយយប់! ប្រើបានទាំងក្មេង និងចាស់។

កណ្តាស់ និង​ក្អក​អាច​បំផ្លាញ​ការតាំង​អារម្មណ៍ ដូចនេះ​អ្នក​មិន​អាច​អត់ទ្រាំ​នឹង​វា​ពេញ​មួយ​ថ្ងៃ​បាន​ទេ។ ក្នុង​ករណី​អ្នក​ក្អក វា​ពិបាក​នឹង​ធ្វើ​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក ហើយ​អ្វី​ដែល​សំខាន់​គ្មាន​អ្នកណា​ចង់​ឱប​មនុស្ស​ខូច​សុខភាព​ឡើយ។ អ្នក​មិន​អាច​គេងលក់​ទេ​បើ​អ្នក​ក្អក​ញាប់។ ជាពិសេស​ក្មេងតូច​ក្អក​ព្រោះ​ប្រព័ន្ធ​ភាពស៊ាំ​របស់​គេ​ខ្សោយ​មិន​អាច​ប្រឆាំងនឹង​ជំងឺ​ផ្តាសាយ​បាន។

បើ​អ្នក​ក្អក វេជ្ជបណ្ឌិត​នឹង​ឱ្យ​ថ្នាំ​ស៊ីរ៉ូ​ក្អក តែ​អ្នក​ត្រូវ​ដឹង​ថា វា​អាច​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​សុខភាព​ដូចជា ឈឺ​ក្បាល គេង​មិនលក់ និង​កើត​ជំងឺ​ប្រកាំង។ អ្នក​គួរ​មាន​គំនិត​មួយ​ថា គ្រឿងផ្សំ​ធម្មជាតិ​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ជាង។ សាកល្បង​លាយ​ខ្ញី​ជាមួយ​ទឹកឃ្មុំ អាការៈ​ក្អក​ញាប់​របស់​អ្នក​នឹង​បាត់​ភ្លាមៗ។

*ធាតុផ្សំ

ខ្ញី​ស្រស់ ឬ​ម្សៅ​ខ្ញី 1ស្លាបព្រាបាយ

ទឹកឃ្មុំ

ប្រេងអូលីវ

ម្សៅ (ម្សៅមី ម្សៅពោត…)

ហើយ​អ្នក​ក៏​ត្រូវ​មាន​ក្រណាត់ បង់ស្អិត និង​ស្បៃ​ផងដែរ។

*ការណែនាំ

ដំបូង​លាយ​ទឹកឃ្មុំ​ជាមួយ​ម្សៅ​ឱ្យ​សព្វ​ល្អ​ចូលគ្នា​សិន

ដាក់​ប្រេងអូលីវ​ចូល បន្ទាប់មក​ដាក់​ខ្ញី រួច​ច្របល់​ចូលគ្នា​ម្តង​ទៀត

ដាក់​ល្បាយ​លើ​ក្រណាត់ ហើយ​យក​ស្បៃ​រុំ

ដាក់​បិត​វា​លើ​ដើមទ្រូង ឬ​ខ្នង​របស់​អ្នក​ដោយ​ប្រើ​បង់ស្អិត

ចំពោះ​ក្មេងតូច បិត​វា​រយៈពេល​ប្រហែល 3ម៉ោង​មុន​ពេល​ចូល​គេង។ មនុស្សធំ​អាច​រង់ចាំ​ពេញ​មួយ​យប់៕

ប្រភព៖ ខ្មែរប្រពៃ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments