Header Ads

អស់ស្ទះ!! ធ្លាប់តែឃើញខ្លាចាប់សត្វលើគោក ពេលនេះស្រាប់តែមកចាប់ក្រពើក្នុងទឹកវិញម្ដង...(មានវីដេអូ)

អស់ស្ទះ!! ធ្លាប់តែឃើញខ្លាចាប់សត្វលើគោក ពេលនេះស្រាប់តែមកចាប់ក្រពើក្នុងទឹកវិញម្ដង...(មានវីដេអូ)

អ្នក​ថត​រូប​ជីវិត​សត្វ​ព្រៃ​ម្នាក់ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ប្រទះ​ឃើញ សត្វ​ខ្លា​រខិន​មួយ​ក្បាល ចូល​ទៅ​វាយ​ឆ្មក់ និង​សម្លាប់​សត្វ​ក្រពើ ប្រភេទ Yacare Caiman ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ដ៏​សាហាវ​ព្រៃផ្សៃ​មួយ។

រូបថត​ជា​ច្រើន​សន្លឹក បាន​បង្ហាញ​ឲ្យ​ឃើញ សត្វ​ខ្លា​រខិន​ប្រយុទ្ធ​ជាមួយ​សត្វ​ក្រពើ អស់​រយៈពេល​ជាង ២០ នាទី មុន​ពេល​ដែល​ខ្លា​រខិន​នោះ អាច​ប្រើ​ចង្កូម​ដ៏​មុត​ស្រួត​របស់​វា ខាំ.ក និង​ក្បាល​ផ្នែក​ខាងក្រោយ​របស់​ក្រពើ​បាន។

នៅទីបំផុត សត្វ​ខ្លា​រខិន​ដ៏​ខ្លាំងក្លា​ខាង​លើ បាន​អូស​សត្វ​ក្រពើ​ដ៏​កម្សត់​មួយ​ក្បាល​នោះ ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​ទុក​ធ្វើ​ជា​ចំណី​របស់​វា​តែម្ដង។

ឈុត​ឆាក​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវ​ថត​បាន​ដោយ​អ្នក​ថត​រូប​ឈ្មោះ Chris Brunskill នៅ​ក្បែរ​ទន្លេ Three Brothers River នៅ​តំបន់​ដាច់​ស្រយាល Pantanal ក្នុង​រដ្ឋ Mato Grosso ប្រទេស​ប្រេស៊ីល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ កន្លង​ទៅ​នេះ៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments