Header Ads

ពិតជាជ្រុលពេកហើយ!! ប្រពៃណីស្អី បណ្ដាលឲ្យស្រ្តី​​អាយុ​២១​ឆ្នាំ​ត្រូវបណ្តេញចេញក្រៅផ្ទះ ដោយ​​សារ​ «មករដូវ» ​ស្លាប់​គួរ​ឲ្យ​អាសូរ​ បន្ទាប់​បង្កាត់​ភ្លើង​កម្តៅ​​រងា​ក្នុង​ខ្ទម…

ពិតជាជ្រុលពេកហើយ!! ប្រពៃណីស្អី បណ្ដាលឲ្យស្រ្តី​​អាយុ​២១​ឆ្នាំ​ត្រូវបណ្តេញចេញក្រៅផ្ទះ ដោយ​​សារ​ «មករដូវ» ​ស្លាប់​គួរ​ឲ្យ​អាសូរ​ បន្ទាប់​បង្កាត់​ភ្លើង​កម្តៅ​​រងា​ក្នុង​ខ្ទម…
ស្រ្តី​បានស្លាប់​នៅក្នុង​ភូមិដាច់​ស្រយាល​មួយ​ នៅក្នុង​ប្រទេស​នេប៉ាល់​ ដោយ​សារ​ប្រពៃ​ណី​​ដ៏ហួស​ចិត្ត​មួយ​ ដែល​ក្នុងនោះ​ស្រ្តី​ៗ​​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​ និង​បង្ខំ​ឲ្យ​រស់នៅ​ក្នុង​ខ្ទម​ក្នុង​មាន​រដូវ​ ។ នេះ​បើតាម​មន្រ្តី​រដ្ឋាភិបាល​និយាយកាលពីថ្ងៃសុក្រ កន្លង​ទៅនេះ ។

អ្នកគ្រប់​គ្រង​រដ្ឋាភិបាល​ លោក Tul Bahadur Kawcha និយាយថា ស្នារី​អាយុ ២១ ឆ្នាំ ម្នាក់​ ត្រូវ​បានគេជឿ​ថា បានស្លាប់​​ដោយ​សារ​ការ​ស្រូប​ផ្សែង​​ពី​ភ្លើង​​ ដែល​នាង​ដុត​​​​បំភ្លឺ​នៅក្នុងខ្ទម ដើម្បី​​រក្សា​កម្តៅ​នៅក្នុង​សីតុណ្ហភា​ព​ដ៏សែនត្រជាក់​ ស្ថិតនៅក្នុង​ភូមិ​តំបន់​ភ្នំ ។

ស្រ្តី​នោះត្រូវបាន​រកឃើញ​ស្លាប់​កាលពីថ្ងៃច័ន្ទ ។

ការស្លាប់នេះបានកើតឡើង​ បើទោះ​ជា​សមាជិកសភា​​កាល​ពីឆ្នាំមុន​ បានអនុម័តច្បាប់​មួយ​ ដោយ​ដាក់បន្ទុក​ចំពោះ​ការ​អនុវត្ត​នេះ​​ដែល​​​​បង្ខំ​​​ស្រ្តី​មក​រដូវចាក​​ចេញ​ពី​ផ្ទះ​របស់​ពួកគេ ​ជា​​បទ​ព្រហ្មទណ្ឌ ។

ស្ថិតក្រោមច្បាប់ ប្រសិន​នរណាម្នាក់នៅតែ​បំពាន​​បង្ខំ​ធ្វើទំនៀមទម្លាប់​មួយ​នេះ​ទៀត នឹងប្រឈមមុខជាប់ពន្ធនាគារ ៣ ខែ និងពិន័យជាប្រាក់ ៣០ ដុល្លារ ។

គួរបញ្ជាក់ផងដែរថា ការអនុវត្តដែល​ត្រូវ​បាន​គេស្គាល់ថា «Chhaupadi» បានទទួល​ការ​យក​ចិត្ត​ទុក​ដាក់ជា​ខ្លាំង បន្ទាប់ស្រ្តី ២ នាក់ បានស្លាប់​កាល​ពីឆ្នាំមុន​ ខណៈ​ដេក​នៅក្នុងខ្ទម​​ខាង​​ក្រៅ​ផ្ទះ​របស់​ពួកគេ ៕

**** អត្តបទល្អៗបន្ថែម៖ អស្ចារ្យណាស់! ប៉ូលីស​ក្លាហាន​ស៊ូ​ប្រថុយ​គ្រោះ​ថ្នាក់ ចូលចាំ «ត្រង» បុរស​ម្នាក់​ប៉ង​លោត​សម្លាប់​ខ្លួន​ពី​ជាន់ទី៤ (មានវីដេអូ) ****

បុរស​អាយុ ៣២ ឆ្នាំ ម្នាក់​ឈ្មោះ Chen បាន​គិតថា​ជីវិត​របស់គាត់​ក្នុង​ជាតិ​នេះ​គ្រប់គ្រាន់​ហើយ និង​សម្រេចចិត្ត «​លាចាក​» ទៅវិញតាមរយៈ​ការធ្វើអត្តឃាត​លោត​ពីលើ​អគារ​ជាន់​ទី​៤​ ដែល​ប្រហែល​ចង់​ឲ្យ​គេ​សរសើរ​ស្លាប់​ទៅ​អស្ចារ្យ​! ។​

ប៉ូលីស​ក្នុង​ទីប្រជុំ Nankang ក្រុង Beihai បានទទួល​កា​រខ​ល​ហៅ​អំពី​ព័ត៌មាន​បុរស​ម្នាក់​កំពុង​រៀបចំ​ធ្វើអត្តឃាត និង​បាន​ប្រញាប់ប្រញាល់​មកកាន់​កន្លែង​អគារ​កើតហេតុ ស្ថិតនៅក្នុង​តំបន់​ស្វយ័ត​ក្វាង​ស៊ី Guangxi Zhuang ភាគខាងត្បូង​នៃ​ប្រទេស​ចិន ដែល​កំពុងស្ថិត​ក្នុងកា​រ​សាងសង់​នៅឡើយ ។​

​ខណៈ​ក្រុម​ពន្លត់អគ្គីភ័យ​កំពុង​រៀបចំ​ឧបករណ៍ ដើម្បី​ជួយសង្គ្រោះ​បុរស​រូបនេះ​ដែល​កំពុង​ឆ្លេរ​ឆ្លា​ពី​ជាន់​ទី​៤ នៅពេលនោះ ប៉ូលីស​ម្នាក់​ក៏បាន​ដើរចូល​ពី​ខាងក្រោម​យ៉ាង​ក្លាហាន​តែម្នាក់ឯង និង​មិនបាន​ប៉ុន្មាន​ផង បុរស​រូបនេះ​ក៏បាន​លោត​ចុះមក​ប៉ះទង្គិច​ឈើ​គ្រោង​សំណង់​យ៉ាង​ទីណា​ត់ទី​ណែ​ង​តែម្តង ។ ភ្លាមៗ​នោះ មន្ត្រី​ប៉ូលីស​ឈ្មោះ Liang Xiao ក៏បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី «​ទ្រ​ចាប់​» គាត់ បើទោះជា​ដឹងថា គាត់​ប្រាកដ​ណាស់​នឹង​ត្រូវរបួស​យ៉ាងណា​ក៏ដោយចុះ ។​

ពិតណាស់ ដោយសារ​ការប៉ះទង្គិច​ខ្លាំង ជា​លទ្ធផល បណ្តាល​ឲ្យ​ទាំង​ប៉ូលីស និង​បុរស​នោះ​រងរបួស​ទាំងពីរ ។ យ៉ាងណាមិញ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ Chen ធ្វើអត្តឃាត​បែបនេះ គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​នោះទេ ៕

ប្រភព៖ ksn-news

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments