Header Ads

នឹកស្មានមិនដល់!! ឪពុកស្រក់ទឹកភ្នែកនិយាយលែងចេញពេលដឹងថា កូនស្រីអាយុ ១៣ឆ្នាំ របស់ខ្លួនជា….

ចិន៖ បុរសជា ឪពុកមួយរូបមាន ភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពី ប្រទះឃើញថា កូនស្រីរបស់ខ្លួន ប្រកបរបរ ជានារីរកស៊ីផ្លូវភេទ ដែលនាង មានអាយុ ត្រឹមតែ ១៣ឆ្នាំ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីខែ មេសា មុននេះ លោក ហ្គ័ង ជាអ្នករស់នៅ ក្នុង Shenzhen ចាប់ផ្ដើម ឆែកទូរស័ព្ទ របស់កូនស្រីខ្លួន ឈ្មោះ ស៊ាងឈីង បន្ទាប់ពី នាងចេះលួចលុយ, មិនមកផ្ទះ ទោះបីជាលោកព្យាយាម ទូរស័ព្ទរក និងមានចរិតប្លែកៗ។ រហូតមក ដល់ថ្ងៃទី ៣១ ខែកក្កដា លោក ហ្គ័ង ស្ទើរតែ គាំងបេះដូង ដោយសារតែ សារដែលលោកឃើញ នៅក្នុង WeChat នៃទូរស័ព្ទកូនស្រីគាត់ ជាមួយនឹង នារីវ័យក្មេងម្នាក់ ឈ្មោះ ជីន យីវ័ន អាយុ ១៨ឆ្នាំ។ សារនោះ គឺការឆ្លើយឆ្លង ក្នុងការតថ្លៃតម្លៃ គ្នាដែលមានដូចជា៖

” គាត់ដឹងថា អ្នកបាន គេងជាមួយនឹង ថៅកែរបស់ខ្ញុំក្នុងតម្លៃ ៣២២ ដុល្លារអាមេរិក ដូចនេះ ខ្ញុំយល់ថា គាត់ (បុរសផ្សេងទៀត) នឹងមិនព្រមបង់ តម្លៃ៤៨៣ ដុល្លារអាមេរិក សម្រាប់សេវា អ្នកនោះទេ។ ” ជីន យីវ័ន ជាម៉ែយ៉ែម សរសេរនៅក្នុងសារ។

” ចុះតម្លៃប៉ុន្មាន? ” កូនស្រីគាត់បានសួរទៅវិញ។

” អ្នកអាចទារថ្លៃ ៣២២ ដុល្លារអាមេរិក ក្នុងមួយយប់ ” ជីន យីវ័ន ឆ្លើយ។

ដោយសារតែអត់ទ្រាំមិនបាន លោក ហ្គ័ង ដែលជាឪពុកក្មេងស្រីរងគ្រោះ ចាញ់បោក ធ្វើជានារីលក់ខ្លួននេះ ក៏បានបន្លំ ខ្លួនជាកូនស្រី ធ្វើការឆ្លើយតប នឹងនាង ជីន យីវ័ន ហើយធ្វើការ ណាត់ជួបគ្នា នៅក្នុងសណ្ឋាគារ ជាមួយនឹង បុរស ដែលចង់រួមដំណេក។ ជាចុងក្រោយ ជនទាំងពីរនេះ ត្រូវបាន ប៉ូលីសចាប់ខ្លួន ដើម្បីធ្វើការ សើុបអង្កេត បន្ថែម ដាក់ទោសទៅ តាមផ្លូវច្បាប់។

តាមសម្ដីលោក ហ្គ័ង បានប្រាប់ឲ្យដឹងទៀតថា ក្មេងស្រី សិស្សសាលា ៤ ក្នុងចំនោម ១០នាក់ នៃ សាលាកូនស្រី គាត់ ត្រូវបាប គេលួងលោម ធ្វើជា នារីរកស៊ីផ្លូវភេទ ដែលនាពេលនេះ ក្មេងស្រីរងគ្រោះ ទាំងនេះ ត្រូវបាន បញ្ជូនទៅផ្ទះវិញហើយ។

ជាចុងក្រោយ កូនស្រីរបស់លោក ហ្គ័ង បានប្រាប់ អ្នកសារព័ត៌មានថា ការងារនេះ ងាយស្រួលនឹង រកប្រាក់ ហើយនាងតែងតែ ប្រាប់ទៅកាន់ ភ្ញៀវថា​ នាងមានអាយុ ១៥ឆ្នាំ ដែលនេះជា ការសំណូមពរ របស់នាង ជីន យីវ័ន ប៉ុន្ដែជាក់ស្ដែង គ្មានបុរសណា​ សួរពី អាយុនាង ពិតប្រាកដនោះទេ៕

**** អត្តបទល្អៗបន្ថែម៖ Jack Ma អនាគត​ក្លាយ​ជា​សេដ្ឋី ឬ​ក្រ​មួយ​ជីវិត មើល​តែ​៦​ចំណុច​នេះ​ទៅ ****

មនុស្ស​យើង​​មាន​ការ​ប្រព្រឹត្ត​ខុស​គ្នា​តែ​បន្តិចបន្តួច នឹង​ទទួល​បាន​ជោគជ័យ​ខុស​គ្នា​ស្រឡះ។ មហាសេដ្ឋី​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​ចិន​ លោក Jack Ma បាន​និយាយ​ថា​រវាង​អ្នក​មាន និង​អ្នក​ក្រ គឺ​មិន​មាន​អ្វី​ខុស​គ្នា​ច្រើន​ទេ គឺ​វា​ស្ថិត​នៅ​លើ​ការ​គិត និង​របៀប​នៃ​ការ​ធ្វើ​ការ​របស់​ពួក​គេ​ប៉ុណ្ណោះ។ ចង់​ដឹង​ថា​យ៉ាង​ណា​នោះ សូម​អាន​ចំណុច​ខ្លី​ៗ​ខាង​ក្រោម​ជាមួយ កញ្ញា តែ​ម្ដង៖

១. អ្នក​កំពុង​គេង​នៅ​លើ​គ្រែ គេ​កំពុង​ក្រោក​ហាត់​ប្រាណ

ដូច្នេះ​ហើយ​គេ​មាន​សុខភាព​ល្អ​ជាង​អ្នក។

២. អ្នក​ធ្វើ​ការ​ឲ្យ​រួច​មួយ​ថ្ងៃ​ៗ គេ​ធ្វើ​ការ​ដោយ​តាំង​ចិត្ត

ដូច្នេះ​គេ​អាច​ក្លាយ​ជា​មេ​ដឹកនាំ​របស់​អ្នក

៣. អ្នក​កំពុង​រៀប​គម្រោង​ធ្វើ​ការ​ថ្ងៃ​នេះ​ឲ្យ​ចប់ គេ​កំពុង​រៀប​គម្រោង​ផែនការ​សម្រាប់​ឆ្នាំ​បន្ទាប់

ដូច្នេះ​ហើយ​ គេ​អាច​គ្រប់គ្រង​ឱកាស​ច្រើន​ជាង​អ្នក។

៤. អ្នក​កំពុង​រក​លេសគេច​បញ្ហា គេ​កំពុង​ដោះស្រាយ​បញ្ហា

ដូច្នេះ​ហើយ​មុខ​ជំនួញ និង​ការងារ​របស់​គេ​អាច​ទទួល​បាន​ជោគជ័យ​ច្រើន​ជាង​អ្នក។

៥. អ្នក​កំពុង​ភ្លើតភ្លើន​នឹង​ការ​ចាយ​លុយ គេ​កំពុង​តែ​​ចាត់​ចែង​​ទ្រព្យ​សម្បត្តិ​ឲ្យ​ត្រូវ​កន្លែង

ដូច្នេះ​ហើយ​គេ​​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​អ្នក។

៦. អ្នក​កំពុង​គិត​តែ​ផល​ប្រយោជន៍​ខ្លួន​ឯង គេ​កំពុង​គិត និង​ពិចារណា​ដល់​ផល​ប្រយោជន៍​ភាគី​ម្ខាង​ទៀត

ដូច្នេះ​ហើយ​ទើប​​គេ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​មនុស្ស​​ម្នា​ច្រើន​ជាង​អ្នក។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments