Header Ads

ស្ដែងៗណាស់!! បុរសម្នាក់ដេញចាក់សម្លាប់ប្រពន្ធរបស់ខ្លួននៅតាមដងផ្លូវ ចុងក្រោយទើបដឹងថាគេ…

ស្ដែងៗណាស់!! បុរសម្នាក់ដេញចាក់សម្លាប់ប្រពន្ធរបស់ខ្លួននៅតាមដងផ្លូវ ចុងក្រោយទើបដឹងថាគេ…

ប្រទេសសាំងហ្គាពួ ៖ ក្នុងគ្រួសារតែងតែមានរឿងរ៉ាវប៉ះទង្គិចគ្នាជៀសមិនផុតនោះទេ តែយ៉ាងណាភាគីម្ខាងៗគួរទប់អារម្មណ៍របស់ខ្លួនហើយព្យាយាមដោះស្រាយវាដោយសន្តិវិធី។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយពីរឿងដ៏គួអោយរន្ធត់មួួយ ដែលស្រ្តីជាប្រពន្ធម្នាក់ត្រូវបានប្តីរបស់ខ្លួនចាក់សម្លាប់នៅលើក្នុងតំបន់ Geylang ។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៧ បុរសជាប្តីម្នាក់បានដេញចាក់សម្លាប់ប្រពន្ធរបស់ខ្លួននៅតាមដងផ្លូវមួយកន្លែងក្នុងតំបន់ Geylang។

តាមរយៈវីដេអូមួយនេះបានបង្ហាញអោយឃើញបុរសនោះចាក់ប្រពន្ធហើយឈរស្រែកដាក់នាងទៀតផង ​ប៉ូលិសបានធ្វើការចាប់ខ្លួនបុរសម្នាក់នេះភ្លាមៗក្រោយពីកើតហេតុ។ បុរសម្នាក់នេះត្រូវបានគេដឹងថាមានបញ្ហាខាងសុខភាពផ្លូវចិត្ត នៅមុនពេលតុលាការសម្រេច​ថាគាត់ត្រូវជាប់គុកមួយជីវិត រឺ១៥ឆ្នាំពីបទចាក់សម្លាក់មនុស្សនោះ បុរសជាប្តីនោះត្រូវបានគេយកទៅឃុំទុកក្នុងមជ្ឈមមណ្ឌលផ្លូវចិត្ត​២​សប្តាហ៍។ យោងតាមឯកសាររបស់តុលាការ Jayselan N. Chandrasegar បានប្រើប្រាស់កាំបិតជាមួយនឹងកាំបិតប្រវែង ១០​សង់​ទីម៉ែត្រដើម្បីចាក់ Mayuri Krishnakumar អាយុ 26 ឆ្នាំពីរដងនៅលើពោះរបស់នាងនិងពីរដងនៅលើខ្នងរបស់នាង។

ក្រោយពីរងការចោតប្រកាន់បុរសម្នាក់នេះបាននិយាយថា ” Mayuri ជាប្រពន្ធរបស់ខ្ញុំ សំរាប់កំហុសរបស់នាង ខ្ញុំទទួលស្គាល់ថាកាលដែលខ្ញុំធ្វើបែបនេះដាក់់នាងគឺខុស ប៉ុន្តែខ្ញុំចាកនាងតែ២កាំបិតតែប៉ុណ្ណោះមិនមានច្រើនជាងនេះទេ ខ្ញុំក៏មិនដែលគិតដែរថាដឹងធ្វើបែបនេះដាកប្រពន្ធខ្លួនឯង ខ្ញុំមានកូននៅផ្ទះ តែខ្ញុំមិនអាចទទួលយកទង្វើរដែលនាងបានធ្វើដាក់ខ្ញុំនិងកូនបាន”។ នៅពេលជាប់ឃុំបុរសម្នាក់នេះខស្នើរសុំនៅតែម្នាក់ឯង ព្រោះបើនៅជាចមួយមនុស្សច្រើនវាអាចប៉ះពាល់ស្ថានភាពរបស់គាត់។ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធកំពុងទទួលការព្យាបាល និងការការពារពីមន្ទីពេទ្យ៕

ប្រភព៖ srokyeng

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments