Header Ads

អីក៏អាក្រក់ម្ល៉េះ !!! អាណិតសត្វអូដ្ឋណាស់ ត្រូវម្ចាស់កាត់ក្រចកជើងចោល ដើម្បីឲ្យមកសុំទានជាមួយ...

អីក៏អាក្រក់ម្ល៉េះ !!! អាណិតសត្វអូដ្ឋណាស់ ត្រូវម្ចាស់កាត់ក្រចកជើងចោល ដើម្បីឲ្យមកសុំទានជាមួយ...

​រូបថត​ជាច្រើន​សន្លឹក បង្ហាញ​ពី អ្នកសុំទាន ពីរ​នាក់ នៅ​ប្រទេស​ចិន បាន​កាត់​ក្រចកជើង សត្វ​អូដ្ឋ​ចោល រួចហើយ​យក​វា​មក​សុំទាន ជាមួយ ដើម្បី​ធ្វើ​ឲ្យ​អ្នកដំនើរ មានការ អាណិត អាសូរ និង ដាក់​ទាន​ឲ្យ​ខ្លួន ធ្វើ​ឲ្យ​អ្នក​និយម លេង​អ៊ិណ​ធើ​ណែ​ត ជាច្រើន មានការ​ស​ង្វែ​គ នៃ​ការឈឺចាប់​របស់ សត្វ​អូដ្ឋ​នេះ​ជាខ្លាំង​។​

សកម្មជន​ការពារ​សិទ្ធ​សត្វ​នៅក្នុង​ប្រទេស​ចិន​បាន​ព្រមាន​មិន​ឲ្យ​ប្រជាជន​ចិន​ផ្ដល់ប្រាក់​ឲ្យ​ទៅ​អ្នកសុំទាន​ដែល​ប្រើ​សត្វ​អូដ្ឋ​នោះឡើយ ព្រោះ​វា​ជាការ​រំលោភសិទ្ធិ​សត្វ​។ រូបភាព​ជាច្រើន​បានបង្ហាញ​ពី​សត្វ​អូដ្ឋ​ដែលមាន​របួស ត្រូវបាន​អ្នកសុំទាន​យកមក​អង្គុយ​ក្បែរ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ ការអាណិតអាសូរ ដើម្បី​បាន​ប្រាក់​ពី​អ្នកដំណើរ​។​

អ្នកសុំទាន​ទាំងពីរ​នាក់​នេះ មកពី​ខេត្ត Fuzhou ទីក្រុង Shanghai ដោយ​នាំយក សត្វ​អូដ្ឋ​មាន​របួស មក​លុតជង្គង់ សុំទាន​ជាមួយ​ខ្លួន រហូតដល់ ធ្វើ​ឲ្យ លេចលឺ​ដំណឹង​នេះ ដល់​ប៉ូលីស ចុះមក​ស៊ើបអង្កេត​។ ក្រោយពេល​ពិនិត្យ បានច្បាស់លាស់​ហើយ ប៉ូលីស​បាន​រកឃើញថា សត្វ​អូដ្ឋ​នេះ គ្មាន​ក្រចក​ជើងទេ និង មាន​របួស នៅ​ជុំវិញ​ជើង ដែលជា​ភ​ស្តុ័​តាង អ្នកសុំទាន​ទាំងពីរ​នាក់​នេះ មាន​ចេតនា កាត់​វា​ចោល ដើម្បី​ទទួល ការអាណិតអាសូរ ពី​អ្នកដំនើរ​។ យោងតាម​សារព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថា អ្នកសុំទាន ទាំងពីរ​នាក់​នេះ ធ្លាប់បាន​ប្រព្រឹត្តិ អំពើ​បែបនេះ ម្តង​រួចមកហើយ នា​ខែមេសា ដែល​អាច​ឲ្យ ពួកគេ​រកប្រាក់​បាន ជាង​រាប់រយ​យ័ន ក្នុង​រយៈពេល​តែ ពីរ​បី​ម៉ោង​ប៉ុណ្ណោះ​។​

ទិដ្ឋភាព​អ្នកសុំទាន និង​សត្វ​អូដ្ឋ​ទាំងនេះ ត្រូវបាន​គេ​ដឹងថា​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​។​សត្វ​អូដ្ឋ​ទាំងនេះ​ត្រូវបាន​គេ​ប្រើ​ឲ្យ​ទៅសុំ​ទាន​យ៉ាង​អាណោចអាធ័ម​តាំងពី​ខែមេសា​មក ដោយ​អាច​រកប្រាក់​ជាច្រើន​។ បុរស​នោះបាន​និយាយថា​វា​ជា​សត្វ​អូដ្ឋ​ព្រៃ​ដែល​ត្រូវបាន​គេ​ជួយសង្គ្រោះ ពេល​វា​ត្រូវ​រថភ្លើង​បើក​បុក​។​

ប៉ូលិស​មិនមាន​វិធានការណ៍​ណាមួយ​ប្រឆាំងនឹង​ក្រុម​អ្នកសុំទាន​នេះ​នៅឡើយ​ទេ​។ ប៉ូលិស​បាន​និយាយថា​រឿងនេះ​គឺជា​រឿង​ដ៏​អាម៉ាស់​មួយ ហើយ​វា​ស្ទើរតែ​ច្បាស់​ទៅហើយ​ដែល​អ្នកសុំទាន​រក្សា​របួស​របស់​សត្វ​អូដ្ឋ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

គួរបញ្ជាក់​ផងដែរ សត្វ​អូដ្ឋ​ព្រៃ​នេះ គឺជា​ថនិកសត្វ ដែល​ស្ថិតក្នុង​ប្រភេទ សត្វ​ជិត​ផុត​ពូជ និង ត្រូវបាន​ការពារ យ៉ាង​មត់​ចត់ ពី​សំណាក់ រដ្ឋាភិបាល​ចិន​។ ក្នុងនោះដែរ សត្វ​អូដ្ឋ​ដែល​នៅសល់ គឺមាន​តែ ៦០០ ក្បាល នៅលើ​វាល​ខ្សាច់ ហ្គោ​ប៊ី ភាព​ពាយ័ព្យ​ប្រទេស​ចិន និង ៨០០ ក្បាល​ទៀត នៅលើ​វាល​ខ្សាច់ ប្រទេស​ម៉ុង​ហ្គោ​លី​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments