Header Ads

ល្បីបាត់ !!! នារីវ័យក្មេងម្នាក់ ខូចចិត្តរឿងស្នេហា ឲ្យម៉ូតូឌុប ថតបង្ហោះពីសកម្មភាព លោតទឹកសម្លាប់ខ្លួន ឲ្យសង្សាររបស់នាងមើល

ល្បីបាត់!!! នារីវ័យក្មេងម្នាក់ ខូចចិត្តរឿងស្នេហា ឲ្យម៉ូតូឌុប ថតបង្ហោះពីសកម្មភាព លោតទឹកសម្លាប់ខ្លួន ឲ្យសង្សាររបស់នាងមើល

ប្រទេសថៃ៖ នារីវ័យក្មេងម្នាក់ ខឹងនឹងសង្សារក្បត់ចិត្ត បែរជាទៅមានទំនាក់ទំនង ជាមួយនឹងស្រីថ្មីទៀត ធ្វើឲ្យនាងឈឺចិត្តយ៉ាងខ្លាំង ក៏​ជួលអ្នករត់ម៉ូតូឌុប ឲ្យថតផ្សាយបន្តផ្ទាល់ តាមហ្វេសប៊ុក ពីសកម្មភាពនៃការលោតទឹកសម្លាប់ខ្លួនរបស់នាង ផ្ញើទៅឲ្យសង្សាររបស់នាងមើល ក៏បង្កឲ្យភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចថៃ ចុះមករកសាកសព កាលពីវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅពីលើស្ពាន RAM8 ទន្លេចៅផៈយ៉ា ប្រទេសថៃ។

មន្ត្រីនគរបាលថៃ បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ និតិយ៉ា អាយុ១៨ឆ្នាំ មានស្រុកកំណើត នៅក្នុងខេត្តរៈណង ប្រទេសថៃ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួន រួមមាន អត្តសញ្ញាណប័័ណ្ណរបស់ជនរងគ្រោះ ទូរស័ព្ទ ដបស្រា និងសម្ភារ​មួយចំនួនទៀត។

មន្ត្រីនគរបាលថៃ បានឲ្យដឹងតាមការសាកសួរព័ត៌មានពីប្រជាពលរដ្ ឋនៅជុំវិញកន្លែងកើតហេតុថា មុនពេលកើតមានការភ្ញាក់ផ្អើលនោះ គេឃើញអ្នករត់ម៉ូតូឌុបម្នាក់ បានបើកម៉ូតូដឹកនារីរងគ្រោះមកលើស្ពាន RAM8 ទន្លេចៅផៈយ៉ា ហើយបានឲ្យអ្នករត់ម៉ូតូឌុបនោះថតផ្សាយផ្ទាល់ តាម​ហ្វេសប៊ុករបស់នាង ពីសកម្មភាពលោតទឹកសម្លាប់ខ្លួនរបស់នាង។ នៅពេលមានហេតុការណ៍ភ្ញាក់ផ្អើល តាមបណ្ដាញសង្គម​ហ្វេសប៊ុុកបែប​នេះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែដោយសារទឹកទន្លេមានជម្រៅជ្រៅ ហើយខ្សែទឹកហូរខ្លាំង និងមានភាពងងឺតផង ទើបសមត្ថកិច្ចមិនអាចរកសាកសពរបស់នារីរងគ្រោះឃើញ។

បើតាមបទសម្ភាសន៍ជាមួយទូរទស្សន៍របស់ថៃ (Bright TV)នោះ បុរសជាអ្នករត់ម៉ូតូឌុប បានរៀបរាប់តាមដំណើររឿងថា មុនពេលកើតហេតុ គាត់បានជួបនឹងនារីវ័យក្មេងម្នាក់កំពុុងយំសោក ដោយការឈឺចាប់យ៉ាងខ្លាំងពីរឿងស្នេហាបែកបាក់។ នៅពេលនោះ នាងបានជួលគាត់ឲ្យដឹកនាងមកកាន់ស្ពានខាងលើ ហើយនារីរងគ្រោះ​បានរៀប​រាប់ប្រាប់គាត់ពីការឈឺចាប់នៅក្នុងចិត្តរបស់នាង ដោយសារតែសង្សាររបស់នាងក្បត់ចិត្ត។ នៅពេលឃើញនាងកើតទុក្ខយ៉ាងដូច្នេះ គាត់​ក៏ចេះតែនិយាយលួងលោមនាង ហើយនាងក៏បានជួលគាត់ឲ្យថតផ្សាយផ្ទាល់ ដាក់ក្នុងហ្វេសប៊ុករបស់នាង។ ស្របពេលគាត់កំពុងតែថតផ្សាយផ្ទាល់ឲ្យនារីរងគ្រោះ ស្រាប់តែនាងលោតទៅក្នុងទឹកសម្លាប់ខ្លួន ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

អ្នករត់ម៉ូតូឌុបដដែល បានបន្តថា គាត់មិនដឹកស្មានដល់ថ្នាក់ហ្នឹងទេ តាមមើលពីសម្បកខាងក្រៅ នារីរងគ្រោះទំនងជាមនុស្សចូលចិត្ត​សិល្បៈ និងចូលចិត្តថតរូបច្រើន ហើយនៅលើស្ពាននេះ គឺមានភ្លើងតាំងល្អគួរឲ្យទាក់ទាញប្រជាពលរដ្ឋ មកចោមរោមថតខ្លាំងណាស់។ បើគាត់ដឹងពីសកម្មភាពរបស់នារីរងគ្រោះ មកទីនោះ ដើម្បីលោតទឹកសម្លាប់ខ្លួនោះ ក៏គាត់ពិតជាឃាត់ និងរារាំងនាងមិនឲ្យលោតទឹកហើយ តែគាត់គិតមិនដល់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments