Header Ads

អស្ចារ្យណាស់!! ពួកកុលសម្ព័ន្ធឥណ្ឌូនេស៊ី ដែលដេកជាមួយខ្មោចរាល់ថ្ងៃ ប្រាប់មូលហេតុ ដែលអាចរក្សាទុក សាកសពបុព្វបុរស បានរយៈពេលរាប់រយឆ្នាំ

ឥណ្ឌូនេស៊ី៖ ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសាកសពរបស់ បុព្វបុរស ឬដូនតា របស់ក្រុមកុលសម្ព័ន្ធ ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ដាច់ស្រយ៉ាល ក្នុងភូមិ Wogi នៃតំបន់ Wamena ភាគខាងលិចខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី ដែលអាចរក្សាទុកសាកសព អស់រយៈកាលរាប់រយឆ្នាំ ដោយមិនមានភាព រលេសរលួយ គ្រាន់តែស្វិតក្រៀមសាច់តែប៉ុណ្ណោះ ខណៈធ្វើឲ្យអ្នកនិយមលេង អីុនធឺណែតជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញ នូវទិដ្ឋភាពមួយនេះ។

នៅក្នុងរូបភាពគេអាចឃើញ មេកន្ទ្រាញឈ្មោះ Eli Mabel របស់កុលសម្ព័ន្ធ Dani ឈរបីសាកសពបុព្វបុរសរបស់ខ្លួន Agat Mamete Mabel ដែលមិនមានភាពរលេសរលួយ។

ទាក់ទងនឹងមូលហេតុ ដែលធ្វើឲ្យក្រុមកុលសម្ព័ន្ធមួយនេះ អាចរក្សាទុកសាកសពមនុស្សស្លាប់ បានក្នុងរយៈពេលរាប់រយឆ្នាំយ៉ាងដូច្នេះ ដោយសារពួកគេ បានយកសាកសពបុព្វបុរសដ៏អស្ចារ្យរបស់ពួកគេនោះ ទៅឆ្អើរនឹងផ្សែងភ្លើង ដើម្បីរក្សាទុកធ្វើការគោរពបូជា។

គួរឲ្យដឹងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កុលសម្ព័ន្ធ Dani បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរ មកពីជុំវិញពិភពលោក ខណៈដែលនៅក្នុងភូមិមួយចំនួន បានធ្វើការបង្ហាញពី ទំនៀមទំលាប់ដើមរបស់ខ្លួន និងការសម្តែងផ្សេងៗ ក្នុងចំបាំងសង្រ្គាមជាដើម ដើម្បីជាការទាក់ទាញ។

គូសបញ្ជាក់ដែរថា ក្រុមកុលសម្ព័ន្ធ Baliem Valley, Dani, Lani, និងកុលសម្ព័ន្ធ Yali គឺត្រូវបានរកឃើញដោយចៃដន្យដោយ លោក Richard Archbold សញ្ជាតិអាមេរិក ដែលលោកគឺជាសត្តវិទូ (អ្នកសិក្សាខាងសត្វ) និងជាអ្នកសិក្សាស្រាវជ្រាវ ទាក់ទងនឹងដើមកំណើតមួយរូប ដោយការរកឃើញនេះ ក្នុងអំឡុងពេលដែលលោក បានធ្វើបេសកម្មស្រាវជ្រាវថ្មី ទៅកាន់តំបន់កោះ New Guinea កាលពីឆ្នាំ ១៩៣៨មកម៉្លេះ។

កុលសម្ព័ន្ធ Dani ប្រុសៗមានការស្លៀកពាក់ តែងកាយប្លែក រួមមាន ការគូរមុខមាត់ ពាក់រោមសត្វ និងឆ្អឹងសត្វ មានពាក់ស្រោម (ដូចជាភ្លុកសត្វ ឬបំពង់ឈើ) លើប្រដាប់ភេទ (លិង្គ) ដែលគេហៅថា Koteka ផងដែរ។ ចំណែកឯស្រ្តីវិញ ស្លៀកសំពត់ត្បាញ ដែលធ្វើឡើងពីសរសៃផ្កាអ័រគីដេ តុបតែងជាមួយនឹងចំបើង និងមានពាក់អ្វីម្យ៉ាងនៅលើក្បាល ដែលគេហៅថា Noken ផងដែរ ៕

ខាងក្រោមនេះជាទិដ្ឋភាពរស់នៅរបស់ប្រជាជននៅតំបន់ដាច់ស្រយ៉ាល ក្នុងភូមិ Wogi នៃតំបន់ Wamena ភាគខាងលិចខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី ដែលអាចរក្សាទុកសាកសព អស់រយៈកាលរាប់រយឆ្នាំ ដោយមិនមានភាព រលេសរលួយ គ្រាន់តែស្វិតក្រៀមសាច់តែប៉ុណ្ណោះ

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments