Header Ads

ពិតជាសាហាវណាស់!! ពួនស្ទាក់ចាប់ក្មេងស្រីអាយុ១៣ឆ្នាំរំលោភ តែមិនបានសម្រេចក៏ចាក់ក្មេងស្រីរងគ្រោះសម្លាប់តែម្តង

ពិតជាសាហាវណាស់!! ពួនស្ទាក់ចាប់ក្មេងស្រីអាយុ១៣ឆ្នាំរំលោភ តែមិនបានសម្រេចក៏ចាក់ក្មេងស្រីរងគ្រោះសម្លាប់តែម្តង
មានករណីឃាតកម្ម ដ៏សាហាវឃោឃៅមួយបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបឹងត្រាំតាហា ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ដោយមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពរំលោភរួចចាក់សម្លាប់ក្មេងអាយុ១៣ឆ្នាំ យ៉ាងសាហាវ ត្រូវបានបុរសម្នាក់ដែលកំពុងដើររកក្របី បានឃើញសំឡេងស្រែកដង្ហោយឲ្យជួយ ក៏រត់ទៅជួយ បែរជាត្រូវជនសង្ស័យដេញចាក់បណ្តាលឲ្យរបួសធ្ងន់ម្នាក់ រួចជនសង្ស័យរូបនោះបានបន្តទៅធ្វើសកម្មភាពចាក់គូដណ្តឹង ចំសុដន់ បណ្តាលឲ្យរបួសធ្ងន់និងចាក់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យរបួសដូចគ្នា តែត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានតែម្តង។

ជនសង្ស័យឈ្មោះ ង៉ុយ អ៉ី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ យឿង យាំ អាយុ១៣ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា។ រីឯគូដណ្តឹងរបស់ជនសង្ស័យឈ្មោះ ឌីន ដេ អាយុ១៨ឆ្នាំ ។ចំណែកអ្នកចូលមកជួយមាន៣នាក់ ឈ្មោះ យឺ ប៉េស អាយុ២៣ឆ្នាំ ឈ្មោះ បូន ភីន និងឈ្មោះ ឌឿន ជា ហើយក្នុងចំណោម៣នាក់ មានម្នាក់ ឈ្មោះ យឺ ប៉េស ត្រូវជនសង្ស័យចាក់ចំពោះ របួសធ្ងន់។

តាមការបញ្ជាក់ គឺករណីនេះកើតឡើង ខណ:ដែលក្មេងស្រីរងគ្រោះចេញពីសាលាដើរតាមផ្លូវរទេះ ដល់ចំណុចកើតហេតុជាកន្លែងស្ងាត់ ជនសង្ស័យបានចេញមកចាប់ជនរងគ្រោះវាយបង្ខំលើរាងកាយ ប៉ុនប៉ងរំលោភសេពសន្ថវ: ក្នុងពេលនោះជនរងគ្រោះស្រែកឲ្យគេជួយ ចៃដន្យមានមនុស្សប្រុស៣នាក់ កំពុងដើររកក្របី បានឭក៏ចូលទៅជួយ តែត្រូវជនសង្ស័យចាក់១កាំបិត ចំពោះ បណ្តាលឲ្យរបួសធ្ងន់ ត្រូវមិត្តភក្តិចូលទៅគ្រារត់ចេញ ហើយត្រូវបានជនសង្ស័យជនសង្ស័យដេញតាមតែមិនទាន់ ទើបជនសង្ស័យបែរគោលដៅមកដេញចាក់សម្លាប់ ក្មេងស្រីរងគ្រោះចំលើដើមដោះខាងឆ្វេង បណ្តាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់តែម្តង រួចរត់គេចខ្លួនបាត់។

ក្រោយមកនៅម៉ោង៧និង៥នាទីយប់ថ្ងៃដដែល ជនសង្ស័យបានទៅចាក់គូដណ្តឹងរបស់ខ្លួន ចំដើមដោះខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ បន្ទាប់មកជនសង្ស័យក៏យកកាំបិតចាក់ខ្លួនឯងចំត្រង់ពោះ បណ្តាលឲ្យរបួសធ្ងន់ រួចគ្រាគូដណ្តឹងសំដៅមកផ្ទះរបស់ខ្លួន តែក៏ត្រូវសមត្ថកិច្ចឡោមពទ្ធ័ចាប់បានតែម្តង។

ជនរងគ្រោះជាគូដណ្តឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកភ្នំក្រវ៉ាញ។ ចំណែកជនរងគ្រោះឈ្មោះ យឺ ប៉េស ត្រូវបានបញ្ជូនមកមន្ទីរពេទ្យនៅភ្នំពេញ ។ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ដោយឡែកសពក្មេងស្រីអាយុ១៣ឆ្នាំ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

**** អត្តបទល្អៗបន្ថែម៖ មិនគួរឲ្យជឿសោះ!! ឥទ្ធិពលនៃការកែសម្ផស្ស ស្រ្តីម្នាក់ទទួលបានមុខអក្សរ V ដ៏ស្រស់ស្អាត ****

នាពេលបច្ចុប្បន្ននេះការវះកាត់កែសម្ផស្សគឺពិតជាពេញនិយបំផុតសំរាប់មនុស្សគ្រប់រូប មិនថាប្រុស រឺស្រីនោះទេ។ ការវះកាត់កែសម្ផស្សអាចប្រែក្លាយមនុស្សម្នាក់ដែលមាន មុខមាត់អាក្រក់មិនគួរអោយស្រលាញ់អោយក្លាយជាមនុស្សថ្មីដែលគ្រប់គ្នាប៉ងប្រាថ្នានៅក្បែរ។

មនុស្សចំនួនក្រោយពីធ្វើការវះកាត់កែសម្ផស្សហើយធ្វើអោយអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយលទ្ធផលល្អចំណាំមុខសឹងតែពុំបាន។

ជាក់ស្ដែង ស្ត្រីម្នាក់មានមុខមាត់ធំ មានសាច់និងខ្លាញ់ច្រើន បានសម្រេចចិត្តមកវះកាត់កែមុខធំ ទៅជាមុខទម្រង់អក្សរ V ដែលកំពុងពេញនិយមខ្លាំងក្នុងប្រទេសកូរ៉េ។ នៅទីបំផុត ក្រោយពីឆ្លងកាត់ការវះកាត់យកមុខប្រថុយក្រោមកាំបិត ជាលទ្ធផល គឺនារីស្រស់ស្អាតម្នាក់នេះពិតជាផ្លាស់ប្តូរទៅជានារីម្នាក់ដែលមានមុខគួរឲ្យស្រលាញ់ ស៊ីចសី និងទាក់ទាញបំផុត។ រូបរបស់នារីម្នាក់នេះត្រូវបានគេចែកចាយបន្តគ្នានៅក្នុងបណ្តាញសង្គម៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments