Header Ads

អុញនោះ!! ខឹងឪពុកលួចមានស្រីខាងក្រៅធ្វើបាបចិត្តម្តាយ កូនប្រុសម្នាក់យកកាំបិតចាក់ឪពុកទាល់តែស្លាប់នៅក្នុងផ្ទះ

អុញនោះ!! ខឹងឪពុកលួចមានស្រីខាងក្រៅធ្វើបាបចិត្តម្តាយ កូនប្រុសម្នាក់យកកាំបិតចាក់ឪពុកទាល់តែស្លាប់នៅក្នុងផ្ទះ។
បុរសអាយុ ៤៥ ឆ្នាំ ត្រូវបានកូនប្រុសបង្កើតខ្លួនឯងចាក់សម្លាប់នៅក្នុងផ្ទះតែម្តង បន្ទាប់ពីគាត់លួចមានស្រីថ្មីនៅខាងក្រៅផ្ទះក្បត់ចិត្តប្រពន្ធ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងរដ្ឋ​ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ កូនប្រុសជាឃាតរូបនេះមានអាយុត្រឹមតែ ១៧ ឆ្នាំ និងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដឡើយ។ មុនពេលឈានដល់ការចាប់ខ្លួន អាជ្ញាធរនៅក្នុងតំបន់កើតហេតុខាងលើបានទទួលដំណឹងថា បុរសឪពុកដែលបានស្លាប់នោះ ត្រូវបានចោរចាក់សម្លាប់ដើម្បីប្លន់យកទ្រព្យសម្បត្តិនៅក្នុងផ្ទះ។

យ៉ាងណាក្តី ក្រោយប៉ូលិសជំនាញចុះទៅស៊ើបអង្កេតរឿងនេះ គេមិនបានរកឃើញភស្តុតាំងណាមួយដែលបញ្ជាក់ថាមានចោរចូលលួចទ្រព្យសម្បត្តិឡើយ ព្រោះថាសម្ភារមានតម្លៃជាច្រើននៅក្នុងផ្ទះនេះមិនបានបាត់បង់ឡើយ។ ដោយមានការសង្ស័យថា នេះជាករណីឃាតកម្ម ប៉ូលិសបានបន្តការស៊ើបអង្កេត ទើបរកឃើញការពិតថា ឃាតករពិតប្រាកដគឺជាកូនប្រុសបង្កើតរបស់ជនរងគ្រោះ ដែលបានធ្វើសកម្មភាពព្រោះតែខឹងនឹងឪពុករូបនេះលួចមានស្រីថ្មីក្បត់ចិត្តប្រពន្ធ។ មកទល់នឹងពេលនេះ កូនប្រុសរូបនេះត្រូវបានប៉ូលិសចាប់ខ្លួនដើម្បីឲ្យមកទទួលទោសតាមផ្លូវច្បាប់ ហើយអ្នកដែលពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មនេះមួយចំនួនទៀតក៏ត្រូវប៉ូលិសចាប់ខ្លួនមកធ្វើការសាកសួរផងដែរ៕

**** អត្តបទល្អៗបន្ថែម៖ ក្នុងខួបកំណើតគំរប់អាយុ ១២ ឆ្នាំរបស់កូនប្រុស លោកឪពុកម្នាក់ជួលស្រីរាំស្រាតមករំពេញកម្មវិធី ****

ជាទូទៅនៅក្នុងថ្ងៃកំណើតកូនតូចៗ ឪពុកម្តាយគ្រប់រូបតែងតែផ្តល់នូវការដូផ្សេងៗតាមដែលចិត្តកូននោះស្រលាញ់ ហើយឪពុកម្តាយខ្លះវិញព្យាយាមឲ្យជាអំណោយដែលទាក់ទងនឹងការសិក្សា ដើម្បីលើកទឹកចិត្តឲ្យពួកគេខំរៀនសូត្រ។ យ៉ាងណាក្តី លោកឪពុកដែលជាអ្នកមានម្នាក់បានផ្ដល់ការដូដ៏ពិសេសមួយក្នុងថ្ងៃកំណើតកូនប្រុសអាយុ ១២ ឆ្នាំរបស់គាត់ ដោយគាត់បានជួលស្រីរាំតោងបង្គោល ឬជាស្រីរាំស្រាតនៅក្នុងក្លឹបរាត្រី មករាំលេងពេញកម្មវិធីខួបកូនរបស់គាត់។ អ្វីដែលជាការកត់សម្គាល់នោះ លោកឪពុករូបនេះព្យាយាមឲ្យកូនប្រុសដែលទើបតែមានអាយុ ​១២ ឆ្នាំរបស់គាត់ទៅស្និតស្នាល និងលេងសើចជាមួយនឹងស្រ្តីទាំងនោះ ទាំងកូនប្រុសរូបនោះហាក់នៅមានអារម្មណ៍អៀន និងភ័យក្លាច។ បើតាមអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានឲ្យដឹងថា បុរសជាឪពុកគឺជាអ្នកមានលំដាប់សេដ្ឋីនៅក្នុងសហរដ្ឋអាមេរិក ហើយគាត់ធ្វើដូចនេះដើម្បីឲ្យកូនគាត់ចេះដើរលេងក្នុងសង្គមដែលគាត់ធ្លាប់ឆ្លងកាត់ពីមុនមក។ យ៉ាងណាក្តី មានមតិរិះគន់ជាច្រើនបានផ្ទុះឡើងផងដែរ ចំពោះឥរិយាបថរបស់លោកឪពុករូបនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments