Header Ads

ចប់បាត់ហើយស្អីក៏ក្លែងក្លាយដែរ!! កម្លាំងនគរបាលបង្ក្រាប ទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយដ៏ធំមួយកន្លែង នៅស្រុកឈូក ខេត្កកំពត

កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះទៅបង្រ្កាបទីតាំងមួយកន្លែងដែលបានផលិតប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅក្នុងនៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ។

បើតាមវេបសាយក្នុងស្រុក (ហ្រ្វេសញ៉ូ ) ដែលបានស្រង់សម្ដីរបស់លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ

ស​​​​ម្រា​ប់ម្ចាស់ទីតាំងឈ្មោះ អ៊ូច ង៉ុយ ភេទប្រុស អាយុ៤៤ឆ្នាំ បានរត់គេចខ្លួនបាត់ នៅពេលដឹង ។

វេបសាយព័ត៌មានដដែលនេះបានបញ្ជាក់ថា កម្លាំង​សមត្ថកិច្ចចុះទៅបង្ក្រាបដកហូតវត្ថុតាងមួយចំនួនដូចជា ៖

១/ សំបកកំប៉ុង១លីត្រមានចំនួន១៣ធុង ស្មើនឹង២២,០២២កំប៉ុង។

២/ សំបកកំប៉ុង០.៨លីត្រ និង០.៧លីត្រ មានចំនួន២៨ធុង ស្មើនឹង ៥៤,២០៨សំបកកំប៉ុង។

៣/ កម្រងម៉ាស៊ីនវេចខ្ចប់រួចចំនួន៩៥ កេស ក្នុង០១ កេសមានចំនួន២៤កំប៉ុង ស្មើនឹង២,២៨០កំប៉ុង។

៤ / ហ្វ៊យប្រេងម៉ាកសូគីម៉ិច មានចំនួន១០ហ្វ៊យ មិនទាន់ប្រើប្រាស់២,២០០លីត្រ។

៥ / គម្របកំប៉ុងមានចំនួន៣០កេស ក្នុង០១ កេសមាន១៥ដុំ ក្នុង០១ដុំ មាន១៤០គម្រប សរុប ៦៣,០០០គម្រប។

៦/ គម្របកេះម៉ាក DEMEX ២០០ដុំ។

៧/ ម៉ាស៊ីនសម្រាប់វេចខ្ចប់ និងផលិត០១គ្រឿង។

៨/ ម៉ាស៊ីនអ៊ុតរង្វាន់០១គ្រឿង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments