Header Ads

អានហើយទឹកភ្នែកហូ!! ពេលឪពុកស្លាប់បានទុកទ្រព្យមួយកេះ ពេលកូន៥នាក់បើកមើល ស្រាប់តែឃើញសំបុត្រមួយច្បាប់...

អានហើយទឹកភ្នែកហូ!! ពេលឪពុកស្លាប់បានទុកទ្រព្យមួយកេះ ពេលកូន៥នាក់បើកមើល ស្រាប់តែឃើញសំបុត្រមួយច្បាប់...

រឿងរ៉ាវរបស់អ៊ុំម្នាក់នេះ ទុកសម្រាប់អោយកូនៗទាំងឡាយអានហើយពិចារណានឹងចាំទុកមានបុរសម្នាក់គាត់មានកូន5នាក់ គាត់ជាអ្នករកស៊ីជួញដូររបស់ ខណៈពេលនោះការកស៊ីរបស់គាត់គឺរីកចំរើនខ្លាំងណាស់ គាត់រកលុយបានពាន់ដុល្លា គាត់ជាមនុស្សចាយលុយធំ គាត់រកបានមកចាយអស់ៗ ថែមទាំងចិត្តល្អទៀតផង អ្នកណាមកពឹងពាក់ខ្ចីលុយក៏គាត់អោយដែរ គាត់ជាមនុស្សមានមិត្តភ័ក្កច្រើនណាស់ អ្នកណាៗក៏ចូលចិត្តគាត់ដែរ ព្រោះគាត់ជាមនុស្សចិត្តល្អ 10ឆ្នាំក្រោយមកកូនៗរបស់គាត់ ក៏មានប្ដីប្រពន្ធអស់ ចំណែកគាត់ក៏ចាស់ហើយដែរធ្វើការលែងកើតទៀតហើយ ដោយការកាលពីគាត់នៅរកលុយបាន គាត់ចាយជាមួយកូនអស់ៗ នឹងផឹកស៊ីចេញអោយមិត្តភ័ក្កអស់ ៗ ធ្វើអោយចាស់ឡើង គ្មានលុយក្នុងហោប៉ៅសូម្បីតែ100៛ គាត់ក៏បានសម្រេចចិត្តទៅសុំនៅផ្ទះកូនៗ គាត់ទៅនៅផ្ទះកូនបងមិនបាន2ថ្ងៃផង ត្រូវបានកូនប្រសារនិយាយថា “ហេតុអ្វីពុកមិនទៅផ្ទះរបស់នាងទី2ខ្ញុំក្រណាស់គ្មានបាយអោយពុកពិសាទេ.? លឺបែបនេះគាត់ក៏ខ្លោចចិត្តកូនប្រសាផង ក៏ចេញដំណើទៅសុំនៅផ្ទះកូនទី2 នៅមិនបាន3ថ្ងៃផងត្រូវបានកូនប្រសារអ៊ូរទាំថាពុកខ្ជិលណាស់មិនជួយធ្វើអីទេ ថែមទាំងញាំម្ហូបដែលខ្ញុំចូលចិតអស់ទៀត កូនប្រុសរបស់គាត់ខ្លាចប្រពន្ធក៏សម្រេចចិត្ត សុំអោយឪពុកទៅនៅផ្ទះនាងទី3 ឪពុកទៅនៅផ្ទះកូនទី3 ទី4 ក៏ត្រូវកូនប្រសានឹងកូនបង្កើតធ្វើចរឹកចឹងដូចៗគ្នា ធ្វើដូចជាមិនចង់អោយឪពុកមកនៅជាមួយឡើយ វាគួអោយរំខាន

ថ្ងៃមួយឪពុកបានហៅកូនៗទាំងអស់មកប្រជុំគ្នាហើយនិយាយថា ស្អែកនេះពុកត្រូវទៅធ្វើការនៅផ្ទះមិត្តចាស់ហើយ វាជាចៅហ្វាយស្រុក វាហៅអោយទៅជួយបំពេញកាងាវា កូនៗថែខ្លួនផងណា2ឆ្នាំទៀតទើបពុកមកវិញ កូនៗទាំង10រួមទាំងកូនប្រសាដែរ ពេលឮបែបនេះក៏គាំទ្រពេញទំហឹង100% បន់អោយឪពុកឆាប់ទៅអោយឆ្ងាយៗ នឹងបានមិនរំខានដល់ពួកគេទៀត លោកអ៊ុំក៏ទៅនៅផ្ទះមិត្តចាស់ធ្វើកាជាមួយមិត្តចាស់រហូតដល់2ឆ្នាំ

ក្រោយមកទើបត្រលប់មកវិញ ព្រមជាមួយហឹបមួយកេះ លោកអ៊ុំក៏ទៅលេងកូនៗដូចធម្មតាហើយតែងតែយកហឹបនោះទៅតាមរហូត កូនៗក៏នាំគ្នាឆ្ងល់ ក៏សួរថាពុកក្នុងកេះនោះតើជាអ្វី ឪពុកក៏ឆ្លើយថា វាជាទ្រព្យសម្បត្តិរបស់ពុកដែលបានផ្ញើទុកនៅផ្ទះមិត្តភ័ក្កពេលនេះពុកយកមកវិញ ទុកអោយកូនម្នាក់ណា ដែលមើលថែពុកបានល្អជាងគេពុកនឹងអោយអ្នកនោះ ភ្លាមនោះពួកគេឮបែបនេះហេតុតែចង់បានទ្រព្យរបស់ពុកក៏នាំគ្នាយកចិត្តទុកដាក់ កូនបងនាំទៅនៅផ្ទះមើលថែធ្វើម្ហូបឆ្ងាញ់អោយញាំមិនបាន3ថ្ងៃផងកូនទី2មកដណ្ដើមសុំអោយឪពុកទៅនៅផ្ទះគេម្ដង កូនៗទាំងអស់ដណ្ដើមគ្នាយកចិត្តឪពុក ព្រោះសម្លឹងមើលទ្រព្យក្នុងកេះ ពួកគេមើលថែឪពុកយ៉ាងល្អមិនអោយពិបាកឡើយ រហូតដល់4ឆ្នាំកន្លងផុតទៅលោកអ៊ុំក៏បានស្លាប់បាត់ទៅ ពួកគេធ្វើបុណ្យអោយឪពុករួចក៏យកហឹបនោះមកចែកទ្រព្យគ្នា កូនបងគឺជានាក់បើក ពេលបើកភ្លាមគឺឃើញតែក្រណាត់ក្រហម1នឹងក្រដាស់1សន្លឹកដោយសរសេថា ” កូនបងពេលបើកឃើញសំបុត្រនេះហើយ កុំភ្លេចអានអោយប្អូនៗស្ដាប់ផង ខ្ញុំបាទអគុណសម្លាញ់ខ្លាំងណាស់ដែលបានប្រគល់ទ្រព្យមួយហឹបនេះមកអោយខ្ញុំ ហើយក៏សូមអគុណដល់កូនៗទាំងអស់ដែលបានមើលថែឪពុកយ៉ាងយកចិត្តទុកអស់រយះពេល4ឆ្នាំកន្លងមកនេះ សំបុត្រមួយច្បាប់នេះ គឺជាទ្រព្យដែលឪពុកប្រគុលអោយពួកឯងចែកគ្នាអាន

ចាំទុកណាទាន់ខ្លួននៅក្មេងពេលរកលុយបានត្រូវចេះសន្សំទុកកុំចាយអស់ៗ ហើយនៅពេលដែលមានទ្រព្យកុំចែកអោយកូនអស់ៗ ព្រោះបើយើងគ្មានទ្រព្យកូនវាមិនខ្វល់ពីយើងទេ សូមកូនៗទាំងអស់ចាំទុក ឪពុកលាហើយមើលថែខ្លួនផងណាកូនៗជាទីស្រលាញ់របស់ឪពុក។ (អគុណសម្រាប់កាតាមដានរឿងរាវនេះរហូតដល់ចប់សូមកាត់ន៏យនឹងពិចារណាដោយខ្លួនឯង សូមអគុណម្ដងទៀត) ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments