Header Ads

ជួយចែករំលែកផង!! ដើម្បីរក្សាសុខភាព ក៏ដូចជាអាយុជីវិតកូនក្នុងផ្ទៃ អ្នកគួរជៀសវាងឲ្យបាននូវកំហុសមួយចំនួនទាំងនេះ

នៅពេលមានផ្ទៃពោះ ស្ត្រីគ្រប់រូបព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេដើម្បីរក្សាឲ្យបាននូវរបៀបរស់ នៅ និងរបបអាហារសមស្របល្អត្រឹមត្រូវសម្រាប់សុខភាពកូនក្នុងផ្ទៃ ក៏ដូចជាខ្លួនពួកគេផ្ទាល់។ អាហារ និងភេសជ្ជៈមួយចំនួន គឺមិនមានសុវត្ថិភាពសម្រាប់ឲ្យអ្នកទទួលទានក្នុងកំឡុងពេល ៩ ខែ នេះឡើយ។ ខាងក្រោមជាប្រភេទអាហារ និងភេសជ្ជៈមួយចំនួនដែលស្ត្រីមានផ្ទៃពោះមិនគួរទទួលទាន ៖

៧. ប្រភេទត្រីមួយចំនួន ​​៖ នៅពេលមានផ្ទៃពោះ វាជាការប្រសើរបំផុតដែលអ្នកគួរជៀសវាងទទួូលទាននូវត្រី ២ប្រភេទដូចខាងក្រោម
– ត្រីដែលត្រូវបានគេស្គាល់ថាមានផ្ទុកជាតិបារតកម្រិតខ្ពស់។ រួមបញ្ចូលទាំងត្រីធំៗដូចជា ត្រីដាវ ត្រីឆ្លាម ត្រីធូណា (ភ្នែកធំ) ត្រីអណ្ដាតឆ្កែ និងត្រីស្បៃកា។ ជាតិបារតត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហានៃការលូតលាស់ ព្រមទាំងបញ្ហាខួរក្បាលផ្សេងៗទៀតចំពោះទារក។ រីឯត្រីគលរាំងវិញ គឺមានផ្ទុកជាតិបារតក្នុងកម្រិតមធ្យម ដូច្នេះស្ត្រីមានផ្ទៃពោះអាចទទួលទានត្រីប្រភេទនេះបាន ប៉ុន្តែមិនត្រូវទទួលទានលើសពី ១ក្បាល ក្នុងមួយសប្តាហ៍ឡើយ។
– ត្រីដែលចាប់បានមកពីទន្លេ ត្រពាំង អូរ ប្រឡាយ ណាមួយក្នុងតំបន់ដែលមានទីតាំងក្បែរ ឬជិតរោងចក្រធំៗ ឬប្រភពនៃជាតិពុលផ្សេងៗ។ ឧទាហរណ៍រួមបញ្ចូលទាំង ត្រីសាលម៉ុង ត្រីbluefish ត្រីបាសឆ្នូត ត្រីpike ត្រី trout (ត្រីទឹកសាបម្យ៉ាងស្រដៀងត្រីព្រួល) និងត្រី Walleye។ ពពួកត្រីទាំងនេះមានផ្ទុកនូវកម្រិតនៃសារធាតុគីមី PCBs (polychlorinated biphenyls) ខ្ពស់ ដែលសារធាតុគីមីនេះបង្កឲ្យមានផលប៉ះពាល់ខ្ពស់ចំពោះសុខភាព។

៦. ឈីសទន់ ៖ អាហារដ៏ឆ្ងាញ់ពិសារមួយនេះមានផ្ទុកនូវបាក់តេរី E. coli ឬ listeria ដែលអាចបង្កឲ្យអ្នកជួបប្រទះនូវស្ថានភាពសុខភាពមិនល្អ ព្រមទាំងបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀតសម្រាប់ការមានផ្ទៃពោះរបស់អ្នក។ ដូច្នេះអ្នកគួរជ្រើសរើសទទួលទានឈីសរឹងដូចជា Swiss ឬ cheddar ជាដើម ប៉ុន្តែត្រូវប្រាកដ ១០០ភាគរយថាឈីសរឹងណាមួយនោះ គឺបានធ្វើឡើងពីទឹកដោះគោដែលឆ្លងកាត់ការសម្លាប់មេរោគ។

៥. អាហារសមុទ្រអាំង ឬឆ្អើរ ៖ អាហារសមុទ្រប្រភេទនេះ គឺមិនល្អ ឬមានសុវត្ថិភាពចំពោះសុខភាពឡើយ នៅពេលដែលអ្នកដាក់ទុកក្នុងទូរទឹកកក លើកលែងតែអ្នកបានឆ្អើរដល់កម្ដៅ ១៦៥ អង្សាហ្វារិនហៃ។ អាហារសមុទ្រឆ្អើរមានផ្ទុកនូវបាក់តេរី listeria monocytogenes បង្កជាជម្ងឺរលាកស្រោមខួរ ដែលពិតជាគ្រោះថ្នាក់ណាស់ចំពោះអ្នក ក៏ដូចជាកូនក្នុងផ្ទៃ។ ដើម្បីទប់ស្កាត់ជម្ងឺនេះអ្នកគួរជ្រើសរើសអាហារសមុទ្រណាដែលមានសុវត្ថិភាពត្រូវបានគេចម្អិនដល់កម្ដៅ ១៦៥អង្សាហ្វារិនហៃ (ប្រមាណជា ៧៤អង្សាសេ)។

៤. ជាតិកាហ្វេអ៊ីនច្រើនពេក ៖ បរិមាណជាតិកាហ្វេអ៊ីនច្រើនពេក គឺត្រូវបានផ្សារភ្ជាប់ទៅនឹងទម្ងន់នៃកូនក្នុងផ្ទៃ (ទម្ងន់ស្រាល) កើតមិនគ្រប់ខែ ហើយដល់ថ្នាក់អាចរលូតទៀតផង ដូច្នេះវាសំខាន់ខ្លាំងណាស់ក្នុងការកំណត់កម្រិតនៃការទទួលទាន។ កាហ្វេ ឬតែ ត្រឹមតែមួយពែងក្នុងមួយថ្ងៃ ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព ប៉ុន្តែមិនគួរលើសពី ២០០ មីលីក្រាមឡើយ។ សូមចាំថាតែបៃតង និងសូដា ក៏មានផ្ទុកជាតិកាហ្វេអ៊ីនផងដែរ។ ទឹកធម្មតា និងទឹកក្រូចច្របាច់ស្រស់ គឺជាជម្រើសល្អបំផុតសម្រាប់អ្នកមានផ្ទៃពោះ។

៣. សាច់ប្រភេទដូចសាច់ Ham (សាច់ចំណិតដាក់ក្នុងនំប័ុង) ៖ អ្នកគួរតែជៀសវាងសាច់ប្រភេទនេះ ដោយសារតែវាមានផ្ទុកយកនូវបាក់តេរី listeria ដែលជាបាក់តេរីបង្កជម្ងឺរលាកស្រោមខួរ។ ក្នុងករណីអ្នកនៅតែចង់ទទួលទានសាច់ប្រភេទទាំងនេះ អ្នកគួរតែចម្អិនវាឲ្យដល់កម្ដៅ ១៦៥ អង្សាហ្វារិនហៃ (ប្រមាណជា ៧៤អង្សាសេ)។

២. តែរុក្ខជាតិ និងថ្នាំផ្សំដទៃទៀត ៖ ក៏ព្រោះអស់ជាច្រើនទសវត្សមកហើយ រុក្ខជាតិ ក៏ដូចជាថ្នាំផ្សំពីរុក្ខជាតិមួយចំនួនត្រូវបានគេប្រើសម្រាប់បញ្ឈប់ការមានផ្ទៃពោះ ហើយមកទល់នឹងពេលបច្ចុប្បន្នវានៅតែមានប្រសិទ្ធភាពដូចដើម។ ជម្រើសរបស់អ្នក គឺអ្នកអាចអានពត៌មានលម្អិតពាក់ព័ន្ធនឹងគ្រប់ថ្នាំរុក្ខជាតិណាមួយដែលអ្នកចង់ទទួលទាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគូរជ្រើសយកថ្នាំលាយរុក្ខជាតិដែលបានផលិតរួចជាស្រេចនៅក្នុងភោជនីយដ្ឋាន និងហាងនានាឡើយ ក៏ព្រោះបុគ្គលិកអាចនឹងមិនមានព័ត៌មានត្រឹមត្រូវផ្ដល់ឲ្យអ្នក។ ជម្រើសដ៏ល្អបំផុត គឺជ្រើសយកតែធម្មតា បៃតង ឬខ្មៅ។

១. ជាតិអាកុល ឬគ្រឿងស្រវឹង ៖ គ្រឿងស្រវឹងដែលអ្នកទទួលអាចឆ្លងកាត់សុកទារកដែលកំពុងលូតលាស់។ មនុស្សពេញមានសារជាតិ ferment (សារជាតិមេ) ពិសេសដែលជួយបំបែកជាតិអាល់កុល ហើយបញ្ជូនវាចេញពីរាងកាយរបស់អ្នក ប៉ុន្តែទារកវិញ គឺមានបរិមាណ ferment តិចតួចបំផុត ឬគ្មានតែម្ដង។ គ្រឿងស្រវឹងប៉ះពាល់ដល់ការអភិវឌ្ឍនៃកោសិកា និងធ្វើឱ្យវាមានការលំបាកសម្រាប់សារធាតុចិញ្ចឹម និងអុកស៊ីសែនដើម្បីសម្រេចគោលដៅចូលដល់ក្នុងរាងកាយរបស់ទារក។ ទោះហើយជាមូលហេតុដែលស្ត្រីមានផ្ទៃពោះមិនគួរទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ។

សូមចាំថា អ្នកអាចនឹងមានប្រតិកម្មផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ផលិតផលមួយចំនួន ដូចជាចេក ក្រូចឆ្មា​ ប៉េងបោះ ជាដើម។ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីរកឃើញនូវអាហារណាមួយដែលគួរតែជៀសវាងក្នុងកំឡុងពេលនៃការមានផ្ទៃពោះ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments