Header Ads

ហួសហេតុពេកហើយ!! គ្រាន់តែកូនក្បាលរឹងសោះ ស្ត្រីជាម្ដាយរូបនេះដល់ថ្នាក់ចាប់ចងអូសតាមម៉ូតូ ហើយនិយាយថា..(មានវីដេអូ)

ហួសហេតុពេកហើយ!! គ្រាន់តែកូនក្បាលរឹងសោះ ស្ត្រីជាម្ដាយរូបនេះដល់ថ្នាក់ចាប់ចងអូសតាមម៉ូតូ ហើយនិយាយថា..
ចិន ៖ កាលពីពេលថ្មីៗនេះ ស្ត្រីជា​ម្ដាយជនជាតិចិនម្នាក់ទទួលរងនូវប្រតិកម្មរិះគន់ពីសំណាក់អ្នកលេងអ៊ីនធើណិតជាច្រើន ក្រោយពីវីដេអូគួរឲ្យស្លុតចិត្តមួយត្រូវបានគេបង្ហោះចែកចាយពេញលើបណ្ដាញសង្គម។ វីដេអូបង្ហាញឲ្យឃើញពីក្មេងប្រុសតូចម្នាក់ត្រូវម្ដាយចងដៃភ្ជាប់ទៅនឹងម៉ូតូ នៅមុនពេលត្រូវ អូសតាមបណ្ដោយផ្លូវមួយក្នុងទីក្រុង Zhaotong ខេត្ត យូណាន ភាគនិរតីនៃប្រទេសចិន។

ស្ត្រីជាម្ដាយបានអះអាងថា នាងកំពុងធ្វើការដាក់ពិន័យចំពោះកូនប្រុស ដោយសារតែគេក្បាលរឹងមិនស្ដាប់បង្គាប់។ សាក្សីម្នាក់ដែលនៅក្នុងហេតុការណ៍ផ្ទាល់បានព្យាយាមបញ្ឈប់ទង្វើហួសហេតុរបស់ស្ត្រីជាម្ដាយ ក៏ប៉ុន្តែត្រូវ​ម្ដាយចិត្តដាច់រូបនោះតបដោយកំហឹងថាបានធ្វើដូច្នេះប៉ុន្មានថ្ងៃមកហើយ។ ក្មេងប្រុសតូចស្រែកយំខ្លាំងៗ ខណៈពេលត្រូ​វម៉ូតូអូសទៅមុខ៕ ចុចចូលមើលវីដេអូខាងក្រោម ៖

**** អត្តបទល្អៗបន្ថែម៖ ហួសចិត្ត! គ្រាន់តែសុំចូលប្រើបន្ទប់ទឹកសោះ ស្ត្រីម្នាក់ត្រូវម្ចាស់ហាងប្រើហឹង្សាដាក់ឡើងចាស់ដៃ ****

សហរដ្ឋអាមេរិក ៖ ស្ត្រីម្នាក់ដែលព្យាយាមចូលក្នុងហាងភីហ្សាមួយកន្លែងដើម្បីប្រើប្រាស់បង្គន់ បែរជាត្រូវអ្នកគ្រប់គ្រងក្នុងហាងធ្វើការប្រើហឹង្សាវាយប្រហាររហូតដួលបោកក្បាលទៅនឹងកម្រាលរងរបួសទៅ វិញ។ ​​ក្រោយពីខកជើងឡានក្រុងត្រឡប់ទៅផ្ទះខ្សែចុងក្រោយ ស្ត្រីឈ្មោះ Jade Martin បានចូលទៅជិតហាងភីហ្សាមួយដែលរៀបនឹងបិទទ្វារទៅហើយ ដើម្បីសុំចូលប្រើបន្ទប់ទឹក ប៉ុន្តែត្រូវគេបដិសេធប្រាប់ ថានាងមិនអាចចូលបាន។

សាក្សីបាននិយាយឲ្យដឹងថា បើទោះជាគេបដិសេធក៏ដោយ ក៏ Martin នៅតែព្យាយាមជំនះចូលក្នុង ខណៈនោះជម្លោះក៏បានចាប់ផ្ដើមឡើងរវាងអ្នកគ្រប់គ្រងហាង និង Martin។ តាមរយៈវីដេអូនៃឧបទ្ទវហេតុបង្ហាញឲ្យឃើញពីស្ត្រីវ័យ ៣៤ឆ្នាំ ត្រូវបានអ្នកគ្រប់គ្រងហាងឈ្មោះ Yimaz វ័យ ៤១​ ឆ្នាំ ចាប់ក្របួច-ក ជាប់ផ្ទប់នឹងជញ្ជាំង។ ក្រោយមកពួកគេក៏ដួលទៅនឹងកម្រាល ហើយក្បាលរបស់ស្ត្រីនោះអាចត្រូវបានមើលឃើញថាបោកទៅនឹងកម្រាលឥដ្ឋម្ដងហើយម្ដងទៀត។

អ្នកគ្រប់គ្រងហាងបានប្រាប់ទៅកាន់សមត្ថកិច្ចថា Martin គ្រាន់តែព្យាយាមទាមទារចំណាប់អារម្មណ៍ប៉ុណ្ណោះ ហើយគាត់មិនជឿទេថាក្បាលរបស់នាងបានបោកទៅនឹងកម្រាលឥដ្ឋ។ រីឯស្ត្រីរូបនោះបានប្រាប់ទៅសមត្ថកិច្ចថា នាងមិនបានចាំអ្វីច្រើនទេ បន្ទាប់ពីការបោកក្បាលនោះ ហើយចាប់តាំងពីកើតហេតុនាង គឺមានអារម្មណ៍ស្រពិចស្រពិលមែនទែន។ Martin បានប្រាប់ប៉ូលីសថានាងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថារងរបួសខួរក្បាល បន្ទាប់ពីឧប្បត្តិហេតុនៅ Pittsburg សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ ក៏ចុងក្រោយទាំងអ្នកគ្រប់គ្រងហាងភីហ្សា ទាំងអ្នកសុំចូលបន្ទប់ទឹកត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងធ្វើការចោទប្រកាន់តាមទង្វើដែលពួកគេទាំងពីរបានធ្វើខុស។ ប៉ូលីសបានអោយដឹងថា អ្នកស្រី ម៉ាទីន ត្រូវបានគេចោទប្រកាន់ចំពោះកំហុសដែលរឹងទទឹងចូលកន្លែងដែលម្ចាស់គេមិនអនុញ្ញាត និងសកម្មភាពដែលធ្វើឲ្យរំខានដល់អ្នកដទៃ។ អ្នកគ្រប់គ្រងហាងវិញកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទហឹង្សា៕ ចុចចូលមើលវីដេអូខាងក្រោម ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments